ម្ចាស់យានយន្តណាដែលមានទម្រង់ស្លាកលេខខុសពីលក្ខណៈដើម ដូចជា រលុបលេខ បាក់ផ្លាកលេខ បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំងនោះ នឹងត្រូវផាកវិន័យជាទឹកប្រាក់ទៅតាមប្រភេទយានយន្តរបសលោកអ្នក ។
បើយោងតាមមាត្រា ៦-៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានស្លាកលេខ ខុសបច្ចេកទេសទាំងបីខាងលើនេះ ចំពោះ ម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល ចំពោះរថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ (ឡានដឹកអីវ៉ាន់ ឡានដឹកដី កុងតឺន័រ ជាដើម ) ត្រូវពិន័យ ៣៧៥,០០០ រៀល
សូមជំរាបផងដែរថា ម្ចាស់យានយន្តណាដែលមានទ្រង់ទ្រាយខាងលើនេះ ត្រូវតែរួសរាន់ឆាប់ទៅប្តូរនូវស្លាកលេខថ្មីភ្លាមៗ នៅ ក្រសួងឬមន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្ដាលខេត្តនីមួយៗ ទៅតាមស្លាកលេខយានយន្តរបស់លោកអ្នក ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទដោយ៖ ព្រឹម ភក្តី