​​​​​​​​​​​​​ងាយ​ស្រួល​ដូចបកចេក! តោះមក​ដឹង​ឯក​សារ​​ទាំង ៨​ និង​​កម្រៃសេវានៅពេល​​ផ្ទេរ​​​​​​​​កម្ម​សិទ្ធិយានយន្ត
Pheakdey Prem
SEPTEMBER 23 2022
យានយន្ត
301 views
1 min read

ជា​ទូ​ទៅ​​​ ​​​បងប្អូន​​​ដែ​ល​​​ចង់​ផ្ទេរកម្មសិទ្ធ​​​​យានយន្ត​​គឺ​មាន​ភាពលំបា​ក​ ព្រោះ​​តែមិន​ដឹង​អំពី​ឯក​សារ​​​​ដែលត្រូវ​បាន​តម្រូវ​​​ទៅ​តាម​ដំណើរ​​នៃ​ការ​ផ្ទេរកម្មសិទ្ធយានយន្ត​​​​​​​​​ ។ ដូច្នេះ​​​​​​​​​​​​ថ្ងៃ​​នេះ​​ Technology Cambodia ​​​​នឹងលើ​ក​យក​​​​​នូ​វ​​ឯកសារ​​ចំនួន​៨ ​​​​​​​​​​​ដែល​ត្រូវ​មាន​ចាំ​បាច់​​​នៅពេល​បងប្អូនចង់​ផ្ទេរកម្មសិទ្ធិយានយន្ត​​ ​និង​​មាន​ភាព​រហ័ស​​ ងាយ​ស្រួល​ មិន​​រញ៉ែរ​​ញ៉ាយ​​ច្រើន​ឡើយ​​ ។

​​បើ​យោង​​តាម​​កា​រ​​​ចេញ​​​ផ្សាយ​ពីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ កាល​ពី​ពេល​​ថ្មីៗនេះ​​ ​​​បាន​ឲ្យ​ដឹងថា​​​ ​​​បែប​បទ​ និង​នីតិវិធី​ផ្ទេ​រកម្ម​សិទ្ធ​​​យានយន្ត​​សម្រាប់​ពល​រដ្ឋ​ខ្មែរ​​ ​ គឺ​តម្រូវ​ឲ្យមាន​ឯ​ក​​សារ​​​​​ទាំង​​ ៨​ខាងក្រោម​​៖

-ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)

-អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖

*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

-បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)

-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)

-លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និងចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិយានជំនិះ

-កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)

-បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)

-ក្នុងករណីអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

 គួរ​បញ្ជាក់​ផង​ដែរ​ថា ​​ចំពោះ​​កម្រៃសេវា​សម្រាប់​​​​​យានយន្ត​​ដែ​ល​ផ្ទេរ​កម្មសិទ្ធ​​ក្នុង​រាជធានី-ខេត្ត មាន​កម្រៃ​សេវា​​ ៤៨.០០០ រៀល  និង​​​សម្រាប់​​យានយន្ត​​ដែល​ផ្ទេរ​កម្មសិទ្ធ​ឆ្លងរាជធានី-ខេត្តមាន​កម្រៃ​សេវា ១០១.០០០ រៀល (មិនបូកបញ្ចូលពន្ធប្រថាប់ត្រា ៤%) ៕

 

អត្ថបទដោយ​៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia