នៅពេល​បាត់​​បណ្ណសម្គាល់​រថយន្ត​ (កាត​គ្រី)​​ ​តើអាចស្នើរសុំថ្មីបាន​ដែរឬទេ​? ត្រូវាមាន​​​ឯកសា​រ​អ្វីខ្លះ​?​ ​តម្លៃ​ប៉ុន្មាន​​​​​​?
Pheakdey Prem
JULY 29 2022
យានយន្ត
4 K views
1 min read

បើ​​យោង​ការចេញ​ផ្សាយ​របស់ក្រសួងសាធារណការ​ និងដឹក​ជញ្ជួន​ បាន​ប្រកាស​​អំពី​​​​​​សំណួរដែល​​មាន​អ្នកខល​​សួរ​ច្រើន​ជាងគេ​ប្រចាំ​​​​​​ខែ​មិថុនា ​​​​​​​តើបាត់​បណ្ណ​សម្គាល់រថយន្ត(កាតគ្រី)​​អាចស្នើសុំ​​ថ្មី​បាន​ទេ?​ ត្រូវការ​​ឯកសារអ្វី​ខ្លះ និង​​​ក្នុងការស្នើសុំ​ម្តងមានតម្លៃប៉ុន្មាន​​​?​ ចម្លើយ​នោះ​​​​​​គឺ អាចស្នើ​សុំ​បាន​​ ប៉ុន្តែ​​​ឲ្យមាន​ឯកសារ​ភ្ជាប់​មកជាមួយ​ ដូចជា ៖

  • អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរ និងសមត្ថកិច្ច)
  • ពាក្យស្នើសុំ  (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
  • ពាក្យបណ្តឹង១ច្បាប់ ដោយមានបញ្ជាក់ពី ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ដែលអ្នករស់នៅ​
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
  • ​ក្នុងការ​​​​​​ស្នើសុំ​នេះផងដែរ គឺតម្រូវឲ្យបង់​​ប្រាក់​​ទៅតាម​បណ្ណ​សម្គាល់រថយន្ត​​​​៖

    • ​បណ្ណសម្គាល់ប្រភេទ លេខរាជធានី-ខេត្ត ​៖ ៣៦.០០០ រៀល
    • បណ្ណសម្គាល់ប្រភេទ លេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) ៖ ៦០.០០០ រៀល

    May be an image of text

    អត្ថបទដោយ៖ ព្រឹម ភក្តី

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia