យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន អំពីរបៀបស្នើរសុំពីបណ្ណបើកបរជាតិប្តូរទៅបណ្ណបើកបរអន្តរជាតិ និងកម្រៃសេវា ចំនួន ៣ខាងក្រោម៖
១. បណ្ណបើកបរ (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
កម្រៃសេវា៖
បណ្ណបើកបរអន្តរជាតិ ២៥០.០០០ រៀល
គួរជំរាបផងដែរ អ្នកមានបណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសហត្ថលេខីលើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់សុពលភាពរបស់ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ ដោយឡែកបើយោងតាមនិតិវិធីនៃការចេញបណ្ណបើកបរអនុញ្ញាតបើកបរអន្តរជាតិ លេខ ០៣២ ប្រក.សក.ដជគ បានបញ្ជាក់ផងដែរថា បណ្ណអនុញ្ញាតបើកបរអន្តរជាតិពុំមានសុពលភាពអាច ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដកស្រង់ចេញពី៖ និតិវិធីនៃការចេញបណ្ណបើកបរអនុញ្ញាតបើកបរអន្តរជាតិ លេខ ០៣២ ប្រក.សក.ដជគ