តើអ្នកចង់បានផ្លាកលេខម៉ូតូដែលមានឈ្មោះរបស់អ្នក ឬលេខសំណាងដែលអ្នកពេញចិត្តដែរឬទេ? ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱកាសឱ្យបងប្អូនម្ចាស់ទោចក្រយានយន្ត និងត្រីចក្រយានយន្ត អាចធ្វើការកម្មង់ផ្លាកលេខពិសេសបានយ៉ាងងាយស្រួល និងមានតម្លៃសមរម្យ។ ក្រសួងសារធារណការ បានបង្កើតវេបសាយដែលមានឈ្មោះថា https://moto-vehicle.mpwt.gov.kh សម្រាប់អ្នកដែលចង់ធ្វើស្លាកលេខម៉ូតូកម្ពុជា ដែលអាចដាក់ឈ្មោះផ្ទាល់ខ្លួន ឬលេខពិសេសណាមួយ ក៏បាន។ សម្រាប់របៀបចូលមើលតម្លៃផ្លាកលេខដែលជាឈ្មោះរបស់អ្នក សូមចូលទៅកាន់វេបសាយ https://moto-vehicle.mpwt.gov.kh
បញ្ចូលឈ្មោះ ឬលេខដែលអ្នកពេញចិត្ត
រួចចុចលើប៊ូតុង Search វានឹងបង្ហាញតម្លៃពេញឲ្យអ្នកតែម្ដង
អត្ថប្រយោជន៍នៃការជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺអ្នកអាចរចនាបានយ៉ាងប្លែកគេ ដោយអាចដាក់ជាឈ្មោះ អក្សរឡាតាំង ឬលេខដែលអ្នកចូលចិត្តបានរហូតដល់ ៨ខ្ទង់។ ចំណែកឯតម្លៃវិញគឺសមរម្យបំផុត ដោយចាប់ផ្តើមត្រឹមតែ ១០ម៉ឺនរៀល ឡើងទៅប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកអាចឆែកមើលតម្លៃ និងជ្រើសរើសលេខតាមអនឡាញបានភ្លាមៗយ៉ាងងាយស្រួល។ ជាឧទាហរណ៍ ដូចជាផ្លាកលេខ "PHANNA68" គឺមានតម្លៃត្រឹមតែ ១១៨,០០០ រៀល ប៉ុណ្ណោះ៕
