ច្បាស់ហើយ! ក្រសួងបញ្ជាក់ពី ម៉ូតូដែលទិញតពីម្ចាស់ដើម អាចកាត់ឈ្មោះមកអ្នកទិញបានឬអត់?
ផែន ផាន់ណា
AUGUST 2 2022
យានយន្ត
2 K views
1 min read

កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ “លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

May be an image of 1 person

នៅក្នុងដែលក៏មានការសួរសំណួរចម្លើយផងដែរថា តើម៉ូតូដែលទិញតពីម្ចាស់ដើម អាចកាត់ឈ្មោះមកអ្នកទិញបានឬអត់? ចម្លើយ៖ អាចធ្វើការផ្ទេរកម្មសិទ្ធិបាន អនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ៖ ពាក្យសុំផ្ទេរកម្មសិទ្ធិ មានបិទសំណៅកាល់លេខតួ និងលេខម៉ាស៊ីន បណ្ណសម្គាល់យានជំនិះ(ច្បាប់ដើម) និងផ្លាកលេខម្គាល់យានជំនិះ ច្បាប់ចម្លង អត្តសញ្ញាណអ្នកកាន់កាប់ (បញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) លិខិតលក់ទិញ និងកិច្ចសន្យាធានា (ដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល)។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia