ស្តុកថ្មី 2026 ចេញហើយ ! រថយន្តខ្លាញ់គោ ១ ម៉ូឌែលនេះនឹងមកដល់កម្ពុជា ខណៈនេះជាតម្លៃពេញ
Khunna - ឃុនណា
DECEMBER 8 2025
យានយន្ត
8 views
2 mins read

Geely Cambodia គឺជាអ្នកចែកចាយផ្ដាច់មុខតែមួយគត់របស់ក្រុមហ៊ុន Geely Automotive International Corporation (GAIC)។ ខណៈដែលថ្មីៗនេះ Geely បានបើកទទួលការកក់នូវម៉ូដែលរថយន្តថ្មី Geely Monjaro

Geely Th 1024x572 1

ដោយសម្រាប់ឆ្នាំថ្មី ស្តុកថ្មី 𝟮𝟬𝟮𝟲 ដើម្បីអបអរឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន 𝗚𝗲𝗲𝗹𝘆 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 នឹងបន្ថែមចំនួនកក់សម្រាប់ 𝟭𝟮𝟲 គ្រឿងបន្ថែមទៀត ជាមួយនឹងតម្លៃត្រឹមតែ $𝟑𝟕,𝟗𝟎𝟎 សម្រាប់កក់ទុកមុនតែប៉ុណ្ណោះ។ ដោយមានការថែមជូនឈ្នាន់ជើងអូតូប្រណិតខ្លាំង ជាមួយនឹងកាដូជាច្រើន និងមានការធានាត្រឹមត្រូវចេញពីរោងចក្រផ្ទាល់រហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។

594026153 848052667973969 4683204019120705544 N

𝗠𝗢𝗡𝗝𝗔𝗥𝗢 គឺជាប្រណិតភាព លំដាប់អភិជន - 𝗔 𝗖𝗟𝗔𝗦𝗦 𝗢𝗙 𝗜𝗧𝗦 𝗢𝗪𝗡

  • Geely Monjaro ត្រូវបានដាក់លក់ជាប្រភេទ SUV ខ្នាតមធ្យម (Mid-size SUV) ដែលមានកៅអី 5 (5-Seater SUV) និងមានភាពលេចធ្លោដោយសារការរចនារូបរាងខាងក្រៅដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបៗ។

594135752 846131091499460 7802195108782326038 N

  • ជាម៉ូដែលលំដាប់ខ្ពស់ (Premium) នៅក្នុងត្រកូលរថយន្ត Geely ដែលត្រូវបានបង្កើតឡើងនៅលើ ស្ថាបត្យកម្ម CMA (Compact Modular Architecture) ដូចគ្នាទៅនឹងម៉ូដែលរបស់ Volvo ដែរ ដែលបង្ហាញពីគុណភាព និងសុវត្ថិភាពខ្ពស់។

595050471 846131261499443 7712679657272633177 N

  • ម៉ាស៊ីន: ជាទូទៅ Monjaro ដែលលក់នៅខ្មែរ គឺប្រើម៉ាស៊ីន 2.0 លីត្រ Turbo (2.0T) ដែលមានកម្លាំងខ្លាំង និងត្រូវបានអភិវឌ្ឍដោយមានការចូលរួមពីក្រុមវិស្វកររបស់ Volvo (ក្រុមហ៊ុនដែល Geely ជាម្ចាស់)។

594007671 846131201499449 4691177232816026821 N

  • ប្រអប់លេខ: ប្រើប្រអប់លេខស្វ័យប្រវត្តិ 8 ល្បឿន (8-speed Automatic Transmission)
  • ប្រព័ន្ធបើកបរ (Drivetrain): មានជម្រើសទាំង ប៉ុងពីរ (4WD/AWD) និងប៉ុងមួយ (2WD)

593965300 846131328166103 6129641498758679240 N

  • ការរចនាខាងក្នុង: ផ្ទៃខាងក្នុងមានភាពប្រណិត ប្រើប្រាស់សម្ភារៈគុណភាពខ្ពស់ និងលេចធ្លោត្រង់អេក្រង់ធំៗចំនួន 3 ដែលលាតសន្ធឹងនៅផ្នែកខាងមុខតាប្លូ (Three-Screen Setup) ផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាទំនើប។

595329432 846131781499391 5162852531652957341 N

គូសបញ្ជាក់ផងដែរថារថយន្ត Geely Monjaro ​មួយម៉ូឌែលនេះកម្លាំងខ្លាំង សន្សំសច្ចៃខ្ពស់ និងបំពាក់នូវប្រព័ន្ធទំនើបៗដែលអ្នកអាចទុកចិត្តបាន ជាពិសេសតម្លៃល្អ គុណភាពខ្ពស់សាកសមនឹងប្រជាជនខ្មែរក្នុងការប្រើប្រាស់នៅក្នុងទីក្រុង និងតាមបណ្តាខេត្តជាដើម ល្អសម្រាប់អ្នកដែលមានគ្រួសារ ព្រោះរថយន្តនេះធំទូឡាយងាយស្រួលអង្គុយ និងផ្ទុកចំនួនអ្នកជិះបាន ៥ នាក់សមល្មមបែបលក្ខណៈគ្រួសារ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 077 505 659 និងតាមដានគេហទំព័រហ្វេសប៊ុកផេកផ្លូវការ Geely Monjaro ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia