សព្វថ្ងៃបណ្តាញសង្គមអ៊ិនធឺណេតគឺមានអ្នកប្រើប្រាស់ច្រើនមិនថាជា Facebook, YouTube, TikTok, Instagram, X Twitter, Telegram, Snapchat និងផ្សេងៗទៀត។ ជាពិសេសអ្នកប្រើប្រាស់ជាច្រើនក៏អាចរកលុយពីកម្មវិធីទាំងនោះបានថែមទៀតផងក្រៅពីការលេងកម្សាន្ត។
ខាងក្រោមនេះជាកម្មវិធីដែលពេញនិយមអាចរកប្រាក់ចំណូលបានតាមរយៈការផលិតវីដេអូខ្នាតវែង និងខ្លីដែលត្រូវនឹងគោលការណ៍កម្មវិធីដែលបានកំណត់ ក្នុងនោះមានដូចជា៖
• Facebook: គោលការណ៍ទាំងនេះរៀបរាប់អំពីច្បាប់ដែលអ្នកបង្កើតមាតិកា និងអ្នកបោះពុម្ពផ្សាយត្រូវតែអនុវត្តតាមដើម្បីរកប្រាក់ចំណូលនៅលើ Facebook។ វាគ្របដណ្តប់លើ មាតិកាដែលផលិតដោយខ្លួនឯង ប្រកបដោយភាពត្រឹមត្រូវ អ្នកផលិតវីដេអូត្រូវតែអនុវត្តតាមច្បាប់របស់ Facebook សម្រាប់ការរកប្រាក់ចំណូលក្នុងនោះរួមមាន៖ ការផ្សាយពាណិជ្ជកម្មក្នុងស្ទ្រីម, ទទួលបាន Star ពីអ្នកទស្សនា, ការបង់ប្រាក់ពីអ្នកគាំទ្រ (subscribers), អ្នកគ្រប់គ្រងការសហការប្រេន, ការបង្ហោះវីដេអូខ្នាតវែង និងខ្លីជាដើម។
• YouTube: ដើម្បីរកលុយពីការរកចំណូល អ្នកត្រូវចូលជាសមាជិក YouTube (YPP) ដែលតម្រូវឱ្យបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដូចជាមានអ្នកជាវ (subscribers) យ៉ាងតិច 500 នាក់ និងចំនួនអ្នកមើលជាសាធារណៈ ចំនួន 3,000 ម៉ោងក្នុងរយៈពេល 12 ខែចុងក្រោយ (ឬចំនួនមើលវីដេអូខ្លី YouTube ជាសាធារណៈចំនួន 3 លានដងក្នុងរយៈពេល 90 ថ្ងៃចុងក្រោយ) បន្ទាប់មកភ្ជាប់ឆានែលរបស់អ្នកទៅគណនី AdSense ដើម្បីស្នើសុំរកលុយ។
• TikTok: ដើម្បីរកប្រាក់ចំណូលតាម TikTok អ្នកអាចប្រើប្រាស់វិធីផ្សេងៗដូចជា កម្មវិធី TikTok Creativity Program, Creator Fund, ការផ្សាយផ្ទាល់, ការធ្វើទីផ្សារបែប Affiliate, ភាពជាដៃគូជាមួយម្ចាស់ប្រេន, ការលក់ទំនិញ, និងការលក់អាខោនដែលមានចំនួនអ្នកតាមដានច្រើន។
• Instagram: ដើម្បីរកប្រាក់ចំណូលនៅលើ IG អ្នកបង្កើតមាតិកាត្រូវតែមានគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្ម គោរពតាមគោលការណ៍រកប្រាក់ចំណូលរបស់ដៃគូ អនុវត្តតាមស្តង់ដារ និងគោលការណ៍រកប្រាក់ចំណូលលើមាតិកាដូចជា៖ ការផ្សាយពាណិជ្ជកម្ម (ads) នេះគឺជាប្រភពចំណូលសំខាន់របស់ Instagram ដែលក្រុមហ៊ុននានាចំណាយលុយដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ Instagram ទៅកាន់អ្នកប្រើប្រាស់ ដូចជាពេលដែលយើងឃើញ ផលិតផល ឬសេវាកម្មពេលកំពុងមើល រូបភាព ឬ វីដេអូ។
• Telegram: ការផ្សាយពាណិជ្ជកម្ម (ការដាក់ពាណិជ្ជកម្ម) Telegram បានណែនាំប្រព័ន្ធផ្សាយពាណិជ្ជកម្ម ដែលម្ចាស់ឆានែលអាចទទួលបានចំណែកនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលបង្ហាញក្នុងឆានែលរបស់ពួកគេ។ នេះជាវិធីសំខាន់មួយដែល Telegram ជួយអ្នកបង្កើតមាតិកាឱ្យរកប្រាក់ចំណូល។ ការប្រើប្រាស់ Mini Apps នៅក្នុង Telegram ក៏អាចបង្កើតប្រាក់ចំណូលបានដែរ។ អ្នកប្រើប្រាស់អាចបង្កើត Mini Apps ដែលផ្តល់សេវាកម្ម ឬផលិតផល ហើយបង្កើតប្រាក់ចំណូលតាមរយៈការលក់ ឬការជាវពីអតិថិជន។
គូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្មវីធីដែលមានអ្នកប្រើប្រាស់ដើម្បីរកលុយច្រើនជាងគេគឺតាមរយៈ YouTube និង Facebook។ គ្រប់ការផលិតមាតិកាទាំងអស់តម្រូវឲ្យយើងយល់ពីគោលការណ៍នៃកម្មវិធីជាមុនសិនជាសវាងខុសនូវគោលការណ៍ដែលកម្មវិធីបានចែង។ ដូច្នេះក្នុងអត្ថបទក្រោយខ្ញុំនឹងលើកយកពីប្រភេទេវីដេអូណាដែលកម្មវីធីហ្វេកប៊ុក និងយូធូបអាចអនុញ្ញាតឲ្យរកលុយតាមរយៈការផុសវីដេអូ។
អត្ថបទដោយ៖ ងួន ឃុនណា