កាន់តែទំនើប! មូលហេតុទាំងនេះដែលក្រសួងអប់រំកម្ពុជាសម្រេចចិត្តដាក់ AI ក្នុងកម្មវីធីសិក្សា
Khunna - ឃុនណា
FEBRUARY 25 2025
ឌីជីថល
127 views
1 min read

នាពេលបច្ចុប្បន្ននេះប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) មានភាពទូលំទូលាយលើកគ្រប់វិស័យទាំងអជីវកម្ម ការងារ និងការសិក្សា។ ជាពិសេស គឺការបញ្ជៀបចូលនៃមូលដ្ឋានគ្រឹះឌីជីថលទៅតាមប្រព័ន្ធស្ថាប័នអប់រំជាដើម ក្នុងនោះផងដែរ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសថា នឹងដាក់ប្រើប្រាស់ថ្នាលសាលាឌីជីថលដែលប្រើប្រាស់ AI ជួយសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីទាន់ពេលវេលា។

Photo 2025 02 25 10 14 35
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមការប្រកាសលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ឲ្យដឹងថា ក្រសួងអប់រំបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថលដែលជាការជំរុញការសិក្សារបស់សិស្សឲ្យមានភាពងាយស្រួលជាងមុនក្នុងការស្វ័យសិក្សា ការស្រាវជ្រាវមេរៀន ព័ត៌មាន និងទិន្នន័យឯកសារផ្សេងៗដែលពាក់ព័ន្ធជាមួយការសិក្សា។


សាលារៀនឌីជីថល មិនមែនគ្រាន់តែដាក់បញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងការរៀន បង្រៀន និងអភិបាលកិច្ចសាលារៀននោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់វិស័យអប់រំ ផ្ដល់ឱកាសឱ្យសិស្សទទួលបានឱកាសសិក្សាដែលគ្មានដែនកំណត់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ លក្ខណៈពិសេសរបស់សាលាឌីជីថល គឺការផ្ដល់ជូនថ្នាក់រៀននិម្មិត និងថ្នាលសិក្សាបែបអន្តរកម្ម សិស្សានុសិស្សអាចសិស្សាតាមប្រព័ន្ធឌីជីថល ដែលមានភាពបត់បែន និងអាចផ្ដល់នូវមេរៀន ទៅតាមរបៀបរៀន និងល្បឿននៃការសិក្សារៀងៗខ្លួន។

Photo 2025 02 25 10 14 45
នេះជាមូលហេតុដែលក្រសួងអប់រំដាក់បញ្ចូលបញ្ញាសប្បនិម្មិតក្នុងការអប់រំកម្ពុជាមានដូចជា៖ ការរៀនដោយខ្លួនឯង តាមប្រព័ន្ធ AI មានភាពបត់បែននិងអាចផ្តល់មកនូវមេរៀនដល់អ្នកសិក្សា ទៅតាមរបៀបរៀន និង ល្បឿននៃការសិក្សារៀងៗខ្លួន, ឧបករណ៍ឆ្លាតវៃក្នុងការវាយតម្លៃ ការវិភាគលទ្ធផលសិក្សា របស់សិស្ស ដោយប្រើប្រាស់ឧបករណ៍ AI, អ្នកបង្រៀននិម្មិត AI chatbots ជួយគាំទ្រដល់ការរៀន របស់សិស្ស និងការបង្រៀនរបស់គ្រូបានភ្លាមៗ, ឧបករណ៍ជំនួយដល់គ្រូបង្រៀន AI អាចបង្កើតមាតិកា ផ្តល់យោបល់ណែនាំ និងអាចសម្រួលកិច្ចការរដ្ឋបាលមួយចំនួន បានដោយស្វ័យប្រវត្តិ និងការវិភាគទិន្នន័យយុទ្ធសាស្រ្តកែលម្អការសិក្សា ដោយផ្តោតលើទិន្នន័យ។

នេះជារឿងមួយដែរគួរឲ្យកោតសរសើរលើថ្នាក់ដឹកនាំកម្ពុជាក្នុងការជួយជម្រុញវិស័យអប់រំឲ្យមានភាពជឿនលឿនទៅតាមសម័យកាលបច្ចេកវិទ្យាពិភពលោក។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia