តោះ​​ៗ !!!​ ក្រសួង​ចែក​សញ្ញាបត្រ​ ​​​​​សម្រាប់​និស្សិតប្រឡង​​បាក់ឌុបជាប់ សម័យប្រឡង​​ ៥ ធ្នូ ២០២២ ​ដោយឥតគិត​​ថ្លៃ​
Pheakdey Prem
JANUARY 17 2023
គន្លឹះល្អៗ
338 views
1 min read

យោងតាម​​​សេចក្តី​​​ជូន​ដំណឹង​ពី​​ ក្រសួ​ងអប់​រំ​​ យុ​វជន​ និង​​កីឡា​ បាន​ឲ្យ​ដឹង​ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ រួចរាល់  ព្រមទាំងបានកំពុងផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដើម្បីផ្ដល់ជូន បេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

អាស្រ័យហេតុនេះ សិស្សានុសិស្ស សម័យប្រឡង៖ ១៩ សីហា ២០១៩ អាច​មកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តទៅ។​

​សម្រាប់ និស្សិតដែល​ទើប​ប្រឡង​​បាក់​ឌុប​ជាប់​ថ្មី​ៗនេះ​ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ អាចមក​ទទួលយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តទៅ នៅនាយកដ្ឋានកិច្ចការប្រឡ៕

325609939 576414980584496 6268599755527372464 N

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia