ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្តឱ្យមន្ទីរ ពិនិត្យ និងសិក្សាលើការរៀបចំមន្ត្រី កន្លែងផ្តល់សេវា និងការគិតគូរៀបចំបញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានសេវា លឿន រហ័ស និងជឿទុកចិត្តបាន ហើយជាពិសេសងាយស្រួលទទួលបានព័ត៌មានអំពីដំណើរការរបស់ឯកសារ។
