មានអ្នកនៅចាំឡានរបស់ Mrr Bean ដែរឬទេ? ឡាននេះមានឈ្មោះថា Mini 100 Mark IV ត្រូវបានផលិតនៅឆ្នាំ១៩៧៧ ហើយក៏បានចូលសម្តែងរឿងកំន្លែងជាមួយ Mrr Bean នៅអំឡុងឆ្នាំនោះជាមួយគ្នា បច្ចុប្បន្ននេះ កំពុងតែដាក់តាំងនៅសារមន្ទីរ BMW Classic Museum នៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង។
ដោយឡែកសម្រាប់ឡានប្រភេទនេះគឺមានលក់ច្រើនណាស់ ជាពិសេសនៅកម្ពុជាក៏មានអ្នកពេញនិយមជិះច្រើនដែរ ជាមួយឡាន Mini Cooper ចន្លោះពីស៊េរីឆ្នាំ២០១០និង ២០១២ ហើយតម្លៃ ជាង ១ម៉ឺនដុល្លារ នោះទេ។ ខាងក្រោមនេះ គឺជាឡាន Mini cooper ចំនួន២ Option ។
Mini Cooper convertible ស៊េរីឆ្នាំ២០១០
ឡាននេះអាចបើកដំបូលបាន និងមានកៅអីអង្គុយតែ ២ នោះទេ សម្រាប់ ម៉ាស៊ីនសាំងមានទំហំ ១៦០០សេសេ ដំណើរការដោយប៉ុង១ ប្រើប្រអប់លេខអូតូ ក្នុងកម្រិតនៃការស៊ីសាំងចន្លោះពី 3.8 ទៅ 7.6 L ក្នុងចម្ងាយ 100Km ហើយតម្លៃឡាននេះ ខ្ទង់ ១៨០០០ដុល្លារប៉ុណ្ណោះ ។
Mini Cooper Country Man ស៊េរីឆ្នាំ២០១២
ឡាននេះមានកៅអីចំនួន៥ អាចប្រើប្រាស់លក្ខណ:គ្រួសារបាន ហើយចំពោះម៉ាស៊ីនសាំងគឺទំហំ ១៦០០សេសេ ដំណើរដោយប៉ុង១ ប្រើប្រអប់លេខអូតូ ចំណែកឯកម្រិតស៊ីសាំងវិញចន្លោះ 8.2L ទៅ 11L ក្នុងចម្ងាយ 100Km ហើយចំពោះតម្លៃជាង ១៩៥០០ដុល្លារ ។
គួរជម្រាបផងដែរថា សម្រាប់ឡាន Mini Cooper ទាំង ២ ខាងលើនេះ គឺជាឡានមួយទឹក នាំចូលមកពីប្រទេសកូរ៉េខាងត្បូង ប្រសិនបងប្អូនចាប់អារម្មណ៍ អាចស្វែងរកបាននៅលើ វេបសាយ និង ផេកហ្វេកហ្វេសប៊ុក Car Zone Cambodia បាន ហើយសម្រាប់ឯកសារត្រង់ភ្ជាប់មានដូចជា អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទមួយខ្សែរ និងតម្រូវឲ្យមានការកក់លុយមុនចន្លោះពី ១០% ទៅ ២០% ហើយរថយន្តនឹងមកដល់ស្រុកខ្មែរត្រឹមពេល ២០ថ្ងៃ តែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី