ប្រញាប់លុប App ទាំង ២៨ នេះ ចេញពីទូរស័ព្ទភ្លាម អ្នកស្រាវជ្រាវរកឃើញថាមានកូដមេរោគលួចលុយពីកុង
Pheakdey Prem
JULY 31 2022
គន្លឹះល្អៗ
918 views
3 mins read

កាលពី​​កន្លងទៅ​ ក្រុមហ៊ុន​ Google បាន​ធ្វើ​ការ​​​​ស្កេន​រក កម្មវិធី​ណាដែល​​​​​​​​​មាន​គ្រោះ​ថ្នាក់​​ដល់​សុវត្ថិភាពទិន្ន​ន័យ​របស់​អ្នក​ប្រើប្រាស់ ​មិន​ថា​អ្ន​កប្រើ​លើ​ប្រ​តិបត្តិ​​ថ​​ Android ឬ​ iOS ឡើយ Google បានព្យាយាម​​​​​លុបកម្មវិធី​ទាំង​នោះ​​​​​អស់​រាប់លាន​​​ App មកហើយលើ​ App Store និង​Playstore​​ ប៉ុន្តែ​ Google នៅតែ​ដាស់តឿន​​​​ត្រូវ​ប្រុងប្រយ័ត្ន​​​ មុន​ពេលទាញយក​ App ណា​មួយ​ពី playstore ​​ព្រោះ​ថា​ក្រោយ​ពេល Google សម្រេចចិត្ត​លុប​​ App ទាំងនោះ​ គឺមាន​អ្នកទាញ​យក​ រាប់​លាន​ដង​ទៅហើយ​​​​ ។

Attempting to trick users with icon replacement

 

​បើ​យោងតាម​​ការចុះ​ផ្សាយ​ពីគេហទំព័រ​ Techrader បាន​ឲ្យដឹងថា​ ប្រព័ន្ធ​សុវត្ថិភាព​​ចំពោះ​​​​ Android មិន​ទាន់​បាន​ប្រសើ​រនៅឡើយទេ​ ដូច្នេះ​ Google បាន​​ណែ​នាំ​​​ឲ្យប្រុងប្រយ័ត្ន​​​​​លើ​កម្មវិធី​​​ទាំង ២៨​ ខាងក្រោម​នេះ​ ​ដែល​មានហានិភ័យ​ខ្ពស់​​ ដោយសារ​​ App ទាំងអស់​​នោះ​ ត្រូវបាន​​​គេ​រក​ឃើញ​​នូវ file បង្កប់​​ ​​​ដែលអាចលួចឯកសាររបស់​​លោកអ្នកដោយមិនខ្លួន​ឡើយ ។

Malicious apps requesting exclusion from battery saver

Two of the trojanized apps still on the Play Store

​​​​​ App ទាំង​ ២៨ នេះ​ដែល​មាន​ Hacker នៅពីក្រោយ​​ខ្នង ៖

  1. ​Photo Editor: Beauty Filter (gb.artfilter.tenvarnist)
  2. Photo Editor: Retouch & Cutout (de.nineergysh.quickarttwo)
  3. Photo Editor: Art Filters (gb.painnt.moonlightingnine)
  4. Photo Editor - Design Maker (gb.twentynine.redaktoridea)
  5. Photo Editor & Background Eraser (de.photoground.twentysixshot)
  6. Photo & Exif Editor (de.xnano.photoexifeditornine)
  7. Photo Editor - Filters Effects (de.hitopgop.sixtyeightgx)
  8. Photo Filters & Effects (de.sixtyonecollice.cameraroll)
  9. Photo Editor : Blur Image (de.instgang.fiftyggfife)
  10. Photo Editor : Cut, Paste (de.fiftyninecamera.rollredactor)
  11. Emoji Keyboard: Stickers & GIF (gb.crazykey.sevenboard)
  12. Neon Theme Keyboard (com.neonthemekeyboard.app)
  13. Neon Theme - Android Keyboard (com.androidneonkeyboard.app)
  14. Cashe Cleaner (com.cachecleanereasytool.app)
  15. Fancy Charging (com.fancyanimatedbattery.app)
  16. FastCleaner: Cashe Cleaner (com.fastcleanercashecleaner.app)
  17. Call Skins - Caller Themes (com.rockskinthemes.app)
  18. Funny Caller (com.funnycallercustomtheme.app)
  19. CallMe Phone Themes (com.callercallwallpaper.app)
  20. InCall: Contact Background (com.mycallcustomcallscrean.app)
  21. MyCall - Call Personalization (com.mycallcallpersonalization.app)
  22. Caller Theme (com.caller.theme.slow)
  23. Caller Theme (com.callertheme.firstref)
  24. Funny Wallpapers - Live Screen (com.funnywallpapaerslive.app)
  25. 4K Wallpapers Auto Changer (de.andromo.ssfiftylivesixcc)
  26. NewScrean: 4D Wallpapers (com.newscrean4app)
  27. Stock Wallpapers & Backgrounds (de.stockeighty.onewallpapers)
  28. Notes - reminders and lists (com.notesreminderslists.app)

គួរបញ្ជាក់ផងដែរថា​ App ទាំងនោះ​​​ ថ្វី​ត្បិត​​តែ​ផល​នូវអត្ថប្រយោជន៍​ដល់​អ្នកប្រើវា ច្រើន​ក៏ពិត​មែន​ ប៉ុន្តែ​រាល់​ការ​ផ្តល់​ឲ្យដោយមិន​គិតថ្លៃ គឺ​​​គេតែង​តែចង់​បាន​អ្វី​​មួយ​ពីអ្នក​ប្រើប្រាស់ជាក់ជាមិនខាន​ ដូចជាក្នុងរូបភាពបន្លំ​ភ្នែក​​​ជាច្រើន​ដែល​​អ្នកអាចដឹង​ ​​ដូច្នេះសូមពរបងប្អូន​ទាំងអស់​​​​មុន​នឹង​​ទាញ​យកកម្មវិធី​​អ្វីមួយ​ដែលមិន​ស្គាល់ពិភព​​​​​ច្បាស់​លាស់​ មេត្តា​ជៀសវាងទៅ​ចុះ​ ប្រយ័ត្ន​​​​​មាន​រឿងនៅថ្ងៃក្រោយ​​​​ ៕

​អត្ថបទដោយ៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia