តូចតែមាឌទេខាងក្នុងខ្លឹមល្អណាស់! ឡានអគ្គិសនីតូចល្អិត Microlino សាកថ្មពេញម្តងអាចរត់ដល់ ២៣០គ.ម
Pheakdey Prem
JUNE 24 2022
យានយន្ត
2.4 K views
2 mins read

 ​ប្លែ​ក​ខ្លាំង​ណាស់​​ ​​​ឡានអគ្គិសនី​នេះ​​​​​ ​ ទំហំ​តូចខ្លាំងមែន​ទែន តែសមត្ថភាព​មិន​ចាញ់​ប្រភេទរថយន្ត SUV ធំ​ៗ ឡើយ​ដោយ​​គេ​បាន​បំពាក់មកជាមួយទំហំថាមពល​អាគុយ​ខ្លាំង ព្រមទាំងប្រព័ន្ធ​ប​ច្ចេកវិទ្យា​ទំនើបដូចទៅ​នឹង​ឡាន​អគ្គិសនី​​ទូទៅ​​ផងដែរ ប៉ុន្តែ​​​តម្លៃ​មិន​ធម្មតាៗ ដូចដែល​​លោកអ្នក​គិត​នោះ​ទេ ឃើញតូចចឹងមែន​​តម្លៃវិញ ១៥៥០០ ដុល្លារ​ ។

The Microlino Is An Adorable Little Car That Could Come To America | CarBuzz

​បើ​យោងតាម​ការចុះផ្សាយពី​គេហទំព័រ​ក្រៅ​មួយ​​ឈ្មោះ​ Carbuzz.com បាន​ឲ្យដឹងថា​​​ កូនឡានអគ្គិសនី​ដែលមាន​មាឌតូចជាង​ចង្អៀ​ត​នេះ​ ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំងនៅប្រទេស​​ប៉ែកខាងអឺរ៉ុប​ ​​ព្រម​ទាំងមា​នការស៊ែរតៗចែកគ្នាមើល​ពេញ​បណ្ដាញសង្គម ​​​​ ប៉ុន្តែមនុស្សតិច​ណាស់​បាន​​ត្រឹម​តែមើល ហើយក៏ដើរចេញ​បាត់​ ។ ​ផ្ទុយ​មក​វិញ​ យោងតាម​​ទិន្នន័យដែល​ប្រភពខាងលើ​បានបង្ហាញ​​ចំនួន​នៃការកក់ទុក​របស់​រថយន្ត​ Microlino នេះ​ឡើងដល់ ៣០០០០ គ្រឿង​ ឯណោះ ។

Microlino electric production car breaks cover - Drive

​​រថយន្ត​អគ្គិសនី​នេះ​ ត្រូវបានខ្ចី​ ខនសិប ពី​​​ពពួកឡាន Supercar ដោយ​​បាន​បំពាក់​មកជាមួយកៅ​អីស្បែ​ក​សម្រាប់​មនុស្ស​អង្គុយ​ ២នាក់​យ៉ាងទូលាយ ​ ​​ទូលាយ​ដល់​ថ្នាក់មាន​កាប៊ីនឃ្លុប​ក្រោយ​ដែលអាចដាក់​សម្ភារ: បាន​ច្រើន​​ដូចទៅនឹងរូបភាពខាងក្រោមនេះអ៊ីចឹង ។​

Screenshot 2022 06 24 162108

​​រីឯទំហំ​របស់​​រថយន្តអគ្គិសនី​តូចនេះ​ ខាងក្រុមហ៊ុន​មិន​បាន​បញ្ចេញ​​​ច្បាស់នៅឡើយ​តែ  គ្រាន់​តែ​គេ​បង្ហាញ​នូវរូបភាព២ ទៅ​ ៣ សន្លឹក​ ​ដោយ​មាន​​ឡាន​បី​គ្រឿង​ដាក់​តម្រៀប​គ្នាជាជួរ​លើ​ចំណត់​ឡាន​តែមួយ​ ដូច្នេះសបញ្ជាក់ឲ្យដឹង​​ថា រថយន្តតូចច្រឡឹង​នេះស្មើ​នឹង ១ ភាគ ៣ នៃ​រថយន្តប្រភេទ​​​ធម្មតា​មួយ​គ្រឿង  ។

Screenshot 2022 06 24 162154

មិន​ទាន់​អស់​នៅ​ឡើយ​ទេ​​ ចំណែក​​កម្លាំង ​អាគុយ​របស់​ក្រុមហ៊ុន​ Micro នេះ​អាច​​ផ្តល់​នូវថាមពល​​​​ដែលឲ្យរថយន្ត​​​​នេះបើកបរ​បាន​ចម្ងាយ​ដល់​ ២៣០ គម ឯណោះ ។​ ចំពោះ​ការសាក​អាគុយ​វិញ​​នោះ​ ​ប្រើពេល​តែ ៤ ម៉ោង​ សម្រាប់​ការសាក​​លើ​ខ្សែ​សាក​ AC ឬ​​ភ្លើងរដ្ឋ​​​នៅតាម​ផ្ទះ ។ ​លើសពីនេះ​​ ​​​រីឯ​ល្បឿន​​ខ្ពស់​បំផុតរបស់​​ Microlino នេះអាចឲ្យ​​អ្នក​បើកបរជាន់មួយបែកញើស​បាន​ត្រឹម​តែ ៩០ គ.ម /​ម៉​ ប៉ុណ្ណោះ  ។​

BMW Isetta-inspired Microlino electric car trim levels officially detailed

គូសបញ្ជាក់​ផងដែរ​ រថយន្ត​អគ្គិសនី​​តូច Cute នេះកាលពី​ឆ្នាំ​២០១៨ ក៏បាន​ខក​ខាន​​បង្ហាញ​មុខនៅលើ​ទីផ្សារ​​​ ទើបតែបច្ចុប្បន្ននេះទេ​បានសម្រេចចិត្ត​​ត្រឹម​​ត្រូវបង្ហាញ​រូបរាងដ៏គួរឲ្យស្រលាញ់មួយនេះមក​ ​​ ហើយរថយន្ត​នេះក៏កំពុង​ត្រៀម​ខ្លួន​​​នាំចេញ​ទៅ​ ៣ ប្រទេសធំ​ រួម​មាន​ អាល្លឺម៉ង អ៊ីតាលី និងប្រទេសស្វីស ផងដែរ ៕​

អត្ថបទដោយ៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia