កាលពីថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2024, ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មីឆ្នាំ2024 ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG HS Facelift ស៊េរីថ្មីឆ្នាំ2024 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខបានប្រព្រឹត្តិទៅយ៉ាងរលូន និងអន្ធឹកអន្ធាប់បំផុតដោយមានវត្តមានចូលរួមពីភ្ញៀវកិត្តិយសដែលជាម្ចាស់រថយន្ត MG, influencer, ធនាគារដៃគូរ និងអ្នកសារពត៌មានជាច្រើនរូប។
រថយន្ត MG HS Facelift ដែលត្រូវបានផ្លាស់ប្តូររូបរាងនិងកំណត់ស្តង់ដារថ្មីនៅក្នុងជួរនៃរថយន្តប្រភេទ SUV ដោយបន្តផ្តល់ជូនអតិថិជននូវតម្លៃដ៏សមរម្យនិងសន្សំសំចៃជាមួយតម្លៃត្រឹមតែ $35,990 ដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដែលមានតម្លៃទាបជាងប្អូនប្រុសរបស់គេបន្តិចគឺ MG RX5 Sport Edition។ បន្ថែមពីនេះ អតិថិជននឹងទទួលបានកញ្ចប់ប្រូម៉ូសិនរួមមានដូចជា: កាតសាំង 500$, កម្រាលជើងប្រណិត, UV ការពារកម្តៅ និងថ្លៃសេវាស្លាកលេខវែង។ ការផ្តល់ជូនពិសេសនេះមានតែចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2024 ប៉ុណ្ណោះ ហើយរថយន្ត MG ក៏ផ្តល់ជូននូវការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km ផងដែរ។
រថយន្ត MG HS Facelift ត្រូវបានរចនាឡើងវិញនូវរូបរាងកាន់តែស៊ីវិល័យដោយបំពាក់នូវ ប៉ាណាមុខប្រភេទ Digital Burning Grille, ចង្កៀងមុខប្រភេទ LED Bi-function និងកាងខាងមុខថ្មីប្លែកកាន់តែមានអំណាច ដែលផ្តល់ឱ្យរថយន្តនេះនូវរូបរាងកាន់តែទាក់ទាញ និងរឹងមាំជាងមុន។ ផ្នែកខាងក្រោយក៏បានផ្លាស់ប្តូរដោយមានការរចនាបែបថ្មីនូវស៊ីមាំងភ្លោះចំនួន២ និងចង្កៀង LED ហើយបំពេញជាស្តង់ដារនៃរថយន្តប្រភេទ SUV ដោយទំហំកង់18-អ៊ីញជារចនាម៉ូតបែបផ្កាចំប៉ា។
ចំណែកផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរនឹងអាប់ឌែតជាមួយកៅអីខាងមុខប្រភេទស្ព័រ និងបំពាក់នូវពូកស្បែកពណ៌ដ៏ប្រណិតដោយផ្តល់ជូននូវពណ៌ខាងក្នុងចំនួន២ជម្រើសគឺ ពណ៌ក្រហមឈើរី (Cheery) និងពណ៌ខៀវ (Neptune Blue) ប្រៀបដូចថ្លៃរាប់សិបម៉ឺនដុល្លារ។ រថយន្ត MG HS ស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនរួមមានដូចជា: អេក្រង់កម្សាន្តទំហំ 10.1-អ៊ីញ, ប្រព័ន្ធសោរឆ្លាតវៃ, កុងទ័រឌីជីថលដ៏ទាន់សម័យ, កៅអីអូតូ និងមុខងារកម្តៅកៅអី, ប៊ូតូង Sport Mode, ដំបូលលើ Panoramic Sunroof, និងប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ អមជាមួយមុខងារផ្សេងៗទៀត។
ដំណើរការម៉ាស៊ីនរថយន្ត MG HS Facelift ស៊េរីថ្មីនេះវិញគឺបានបំពាក់នូវម៉ាស៊ីនដូចគ្នាទៅនឹងជំនាន់មុនដែរគឺម៉ាស៊ីនសាំងចំណុះ 1.5 តួបូ ចំនួន៤ស៊ីឡាំងដែលផ្តល់កម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm។ ជាមួយនឹងប្រសិទ្ធនៃការស៊ីប្រេងឥន្ធនៈត្រឹមតែ 6.5L/100Km សម្រាប់ការបើកបរលើផ្លូវហាយវេ នេះពិតជាសន្សំសំចៃ និងផ្តល់នូវដំណើរល្អសម្រាប់ការបើកបរផងដែរ។
សម្រាប់រថយន្ត MG គឺតែងតែផ្តល់អទិភាពខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាព ដោយមានលក្ខណៈពិសេសសុវត្ថិភាពស្តង់ដារដូចជា: ប្រព័ន្ធ Blind Spot Detection ផ្តល់ដំណឹងការវារជែង, Rear Cross Traffic Alert, Intelligent high beam assist, ប្រព័ន្ធជំនួយពេលឡើងទួលនិងចុះចំណោទ, កាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត, ប្រព័ន្ធហ្វ្រាំងABS, ពោងសុវត្ថិភាព, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS, និងប្រព័ន្ធជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត MG HS Facelift ទទួលបានពិន្ទុផ្កាយ៥ពីការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពពី ENCAP។
លោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានសម្តែងនូវមោទនភាពចំពោះកេរិ៏ដំណែលរយៈពេល 100 ឆ្នាំនៃម៉ាកយីហោ MG និងការនាំចូលនូវរថយន្ត MG HS Facelift ជំនាន់ទី2សម្រាប់ទីផ្សារកម្ពុជា។ រថយន្ត MG HS ស៊េរីថ្មីផ្តល់នូវតម្លៃសមរម្យ, គ្រឿងបរិក្ខាកម្រិតខ្ពស់ដ៏ប្រណិត, ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ និងដំណើរការម៉ាស៊ីនខ្លាំង ដែលបំពេញតាមចំណង់ចំណូលចិត្តនិងតម្រូវការរបស់អ្នកប្រើប្រាស់។ MG នៅតែប្តេជ្ញាបន្តនូវការអាប់ឌែតជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ និងសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងការជឿទុកចិត្តរបស់គ្រួសារ MG តាំងពីឆ្នាំ 2011 នៃវត្តមានរថយន្ត MG ក្នុងប្រទេសកម្ពុជា។