ក្រុមហ៊ុន Meta និង Oakley កំពុងចាប់ដៃគូគ្នាបង្កើតវ៉ែនតាប្រភេទថ្មីគឺ Performance AI ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសក្តានុពលរបស់មនុស្ស។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន Meta បានប្រកាសចេញនូវផលិតផលបច្ចេកវិទ្យាទំនើបថ្មីមួយ គឺ វ៉ែនតា AI ដ៏ទំនើប៖ Oakley Meta HSTN
ផលិតផលដំបូងរបស់ក្រុមហ៊ុន Meta សម្រាប់អត្តពលិក និងអ្នកគាំទ្រដូចគ្នាគឺ Oakley Meta HSTN ដែលរួមបញ្ចូលគ្នានូវស្ទីលប្លែកៗ និងបច្ចេកវិទ្យាទំនើប។ ជាមួយនឹងកាមេរ៉ាដែលភ្ជាប់មកជាមួយ ឧបករណ៍បំពងសម្លេង open-ear មុខងារការពារទឹកកម្រិត IPX4 និងមុខងារជាច្រើនទៀត Oakley Meta HSTN តំណាងឱ្យការវិវត្តន៍ថ្មីនៃវ៉ែនតា AI ។
Oakley Meta HSTN: បោះជំហានទៅមុខមួយកម្រិតទៀតជាមួយវ៉ែនតា AI ដ៏ទំនើបរួមមាន៖
- ថាមពលថ្មប្រើបានយូរជាងមុន: វ៉ែនតា Oakley Meta HSTN ដែលសាកពេញអាចប្រើប្រាស់បានរហូតដល់ ប្រាំបីម៉ោង សម្រាប់ការប្រើប្រាស់ធម្មតា និងរហូតដល់ ១៩ ម៉ោង សម្រាប់ការរង់ចាំ (standby)។ អ្នកអាចសាកវាបានរហូតដល់ ៥០% ត្រឹមតែ ២០ នាទី ប៉ុណ្ណោះ។ វ៉ែនតាក៏ភ្ជាប់មកជាមួយស្រោមសាកថ្មដែលអាចផ្តល់ថាមពលបានរហូតដល់ ៤៨ ម៉ោង ពេលធ្វើដំណើរ។
- កាមេរ៉ាគុណភាពបង្ហាញខ្ពស់ជាងមុន: ថតសកម្មភាពរបស់អ្នក និងចែករំលែកសមិទ្ធផលរបស់អ្នកប្រើប្រាស់ជាវីដេអូកម្រិត Ultra HD (3K)។
- Meta AI រួមបញ្ចូលជាមួយវ៉ែនតា Performance AI: ជាមួយនឹង Meta AI ដែលជាជំនួយការ AI ផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបង្កើតឡើងនៅក្នុងវ៉ែនតា អត្តពលិកអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពី Oakley Meta HSTN របស់ពួកគេភ្លាមៗតែម្តង។
វ៉ែនតា Oakley Meta HSTN លីមីតធីត អ៊ីឌីហ្សិន (Limited-Edition) នឹងចាប់ផ្តើមទទួលការកក់ទុកមុនចាប់ពីថ្ងៃទី ១១ ខែកក្កដា តម្លៃ ៤៩៩ ដុល្លារអាមេរិក។ រីឯបណ្តុំវ៉ែនតាផ្សេងទៀតនឹងចាប់ផ្តើមពីតម្លៃ ៣៩៩ ដុល្លារអាមេរិក ដែលនឹងចេញលក់នៅចុងរដូវក្តៅនេះ។
គូសបញ្ជាក់ផងដែរថាផលិតផលមួយនេះ នឹងមានលក់នៅក្នុងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អៀរឡង់ បារាំង អ៊ីតាលី អេស្ប៉ាញ អូទ្រីស បែលហ្ស៊ិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងដាណឺម៉ាក។
អត្ថបទដោយ៖ ងួន ឃុនណា