កំណត់ត្រាថ្មី! កម្មវិធី Muse របស់ Meta មានអ្នកទាញយក ១០លានដង ត្រឹមរយៈពេល ៤០ ថ្ងៃនៅក្នុងប្រទេសមួយនេះ
Khunna - ឃុនណា
•
OCTOBER 21 2026
•
នវានុវត្តន៍
•
18 views
•
2 mins read
•

យោងតាមប្រភពសារព័ត៌មាន TechCrunch ចុះផ្សាយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ កម្មវិធី AI ថ្មីរបស់ Meta ដែលមានឈ្មោះថា Muse បានបង្កើតកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល ដោយទទួលបានការទាញយក (Downloads) រហូតដល់ ១០ លានដង ក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលត្រឹមតែ ៤០ ថ្ងៃដំបូង ប៉ុណ្ណោះ។ សមិទ្ធផលដ៏លឿនរហ័សនេះ បានធ្វើឱ្យ Muse ក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទូរស័ព្ទដៃត្រឹមតែ ១២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រដែលធ្វើបានបែបនេះ (ភាគច្រើនជាហ្គេមល្បីៗដូចជា Fortnite, PUBG Mobile និង Pokémon GO)។ ការកើនឡើងយ៉ាងគំហុកនេះ កើតចេញពីយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់ Meta លើបណ្តាញសង្គមដែលមានស្រាប់ដូចជា Facebook និង Instagram ព្រមទាំងការ Boost ថវិកាពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីៗ។

Ap26266843862537

អ្វីដែលធ្វើឱ្យ Muse ទទួលបានការពេញនិយមខ្លាំង គឺដោយសារវាត្រូវបានបង្កើតឡើងជា ជំនួយការ AI វៃឆ្លាត ដែលជួយសម្រួល និងសម្រាលបន្ទុកការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន។ Muse អាចជួយបំពេញភារកិច្ចចម្រុះជាច្រើនដូចជា៖ ការឆ្លើយសំណួរស្មុគស្មាញ, ការជួយរៀបចំកាលវិភាគ និងបញ្ជីការងារត្រូវធ្វើ, ការសរសេរអត្ថបទ និងសារផ្លូវការ, ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ព្រមទាំងការវិភាគ និងសម្រាយព័ត៌មានវែងៗឱ្យខ្លីងាយយល់។ សមត្ថភាពចម្រុះ និងភាពងាយស្រួលប្រើប្រាស់នេះហើយ ដែលធ្វើឱ្យ Muse អាចឆ្លើយតបត្រូវតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ទូទៅ រហូតជួយឱ្យពួកគេធ្វើការបានលឿន និងមានប្រសិទ្ធភាពជាងមុន។

Getty Images 2296543533 E1790113153124

ដោយសារតែមុខងារជួយសម្រួលការងារបានពិតប្រាកដ Muse មិនត្រឹមតែទាក់ទាញមនុស្សឱ្យទាញយកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច រក្សាអ្នកប្រើប្រាស់ឱ្យបន្តប្រើប្រាស់បានយូរអង្វែង ឈ្នះគូប្រជែងធំៗដូចជា ChatGPT, Claude និង Grok ទៀតផង។ ជាក់ស្តែង នៅអាមេរិក Muse មានអត្រាអ្នកបន្តប្រើប្រាស់រហូតដល់ ៣០% ក្នុងសប្តាហ៍ដំបូង និង ២៣% ក្នុងសប្តាហ៍ទីពីរ ខណៈដែលគូប្រជែងផ្សេងទៀតមានមធ្យមភាគត្រឹមតែ ១៩% និង ១៦% ប៉ុណ្ណោះ។ លើសពីនេះ សម្រាប់ទីផ្សារអាមេរិកក្នុងរយៈពេល ៤០ ថ្ងៃដំបូងដូចគ្នា Muse បានយកឈ្នះ ChatGPT ដោយទទួលបានការទាញយក ១០,២ លានដង ខណៈ ChatGPT ទទួលបានត្រឹមតែ ៣,៧ លានដងប៉ុណ្ណោះ។

Hero Image.fit Lim.v1790350494

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia