ឆែកមើល ឬនៅ! Messenger អាប់ដេតមុខងារថ្មី ៣ នេះកាន់ល្អប្រើជាងមុន
Khunna - ឃុនណា
JULY 24 2026
ឌីជីថល
11 views
2 mins read

យោងតាមប្រភពផ្លូវការ Meta Newsroom នៅក្នុង ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន Meta បានប្រកាស និងដាក់ឱ្យប្រើប្រាស់នូវមុខងារបច្ចុប្បន្នភាពថ្មីៗជាផ្លូវការនៅលើកម្មវិធី Messenger សម្រាប់គណនីប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីបង្កើនសុវត្ថិភាព ភាពរលូននៃការសន្ទនា និងការបង្កើតរូបភាពកម្សាន្ត។

មុខងារអាប់ឌេតថ្មីៗចុងក្រោយបង្អស់ទាំងរួមមាន៖

  • ប្រព័ន្ធឆ្លាតវៃពិនិត្យ និងព្រមានសារបោកប្រាស់ (AI Scam Detection Warnings) Meta បានដាក់ឱ្យដំណើរការប្រព័ន្ធពិនិត្យមើលសារក្នុងប្រអប់ Chat ផ្ទាល់ខ្លួន ដោយវានឹងផ្ញើសារព្រមានស្វ័យប្រវត្តិ ភ្លាមៗលើអេក្រង់ ប្រសិនបើរកឃើញសារ ឬ Link ដែលមានសញ្ញាសង្ស័យជាការបោកប្រាស់ ឬលួចទិន្នន័យ (Scam/Phishing Messages)
  • AI Powered Scam Detection for Messenger B994

    • ម៉ូឌែលបង្កើតរូបភាព AI ថ្មី "Muse Image Model" នៅក្នុងប្រអប់ Chat ផ្ទាល់ខ្លួន អ្នកប្រើប្រាស់អាចបញ្ជាឱ្យ Meta AI បង្កើតរូបភាព ដែលមានគុណភាពច្បាស់ និងឆ្លាតវៃជាងមុន ដើម្បីចែករំលែកទៅកាន់មិត្តភក្តិ គ្រួសារ ឬ Story បានកាន់តែលឿន និងសមតាមសំណូមពរ។

    Meta Launches Muse Image Previews Muse Video Heres How Its New AI Media Models Work

    • ការផ្លាស់ប្តូរ និងតម្រូវ Interface សន្ទនាថ្មី (UI Customization & Quick Responses) Messenger បានអាប់ឌេតរបៀបបញ្ជា ឱ្យស្រឡះងាយស្រួលចុច ព្រមទាំងបន្ថែមស្បែកពណ៌ថ្មីៗ និងមុខងារឆ្លើយតបឆាប់រហ័ស ដែលអនុញ្ញាតឱ្យចុចផ្ញើសារឆ្លើយតបទម្លាប់ប្រើប្រាស់បានលឿនក្នុង Group Chat
    • ការស្វ័យប្រវត្តិនៃការបកប្រែសារភ្លាមៗ (Instant Chat Translation) មុខងារបកប្រែភាសាក្នុងប្រអប់សារផ្ទាល់ខ្លួនត្រូវ បានកែប្រែឱ្យកាន់តែរលូន ដោយអ្នកប្រើប្រាស់អាចចុចបកប្រែសារពីភាសាបរទេសមកជាភាសាដែលខ្លួនកំណត់បានភ្លាមៗ ដោយមិនបាច់ Copy ទៅ App ផ្សេងឡើយ។

    Illustration

    គូសបញ្ជាក់ផងដែរ ការធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងខែកក្កដា ឆ្នាំ ២០២៦ នេះ ផ្តោតសំខាន់លើការការពារសុវត្ថិភាពពីការបោកប្រាស់តាមអនឡាញ ការបង្កើនភាពងាយស្រួល និងការបន្ថែមឧបករណ៍ AI កម្សាន្តក្នុងគណនីផ្ទាល់ខ្លួន។

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia