ស្ងាត់ៗ! ក្រុមហ៊ុនរថយន្ត Mercedes-Benz ប្រកាសចេញឡានកូនកាត់អគ្គិសនីឆ្នាំ ២០២៦ ម៉ូឌែលនេះ ឃើញហើយស្រលាញ់ភ្លាម
Khunna - ឃុនណា
MARCH 16 2025
យានយន្ត
1.1 K views
3 mins read

Mercedes-Benz គឺជាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដែលទទួលស្គាល់ជាសកល ក្រុមហ៊ុននេះល្បីល្បាញសម្រាប់ការផលិតរថយន្តប្រណីត និងទំនើប រួមមានរថយន្តខ្នាតតូច រថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរផ្សេងៗទៀត ចំណុចសំខាន់ៗរបស់ Mercedes-Benz ត្រូវបានគេចាត់ទុកថាជាឈ្មោះតំណាងឱ្យរថយន្តដែលមានគុណភាពខ្ពស់ ប្រណីត មានសមត្ថភាព និងសុវត្ថិភាពខ្ពស់ដែលមានការគាំទ្រពីអតិថិជនដែលទិញយកទៅប្រើប្រាស់តាមតម្រូវការរហូតមកទល់បច្ចុប្បន្ននេះផងដែរ។

M3

យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន Mercedes-Benz កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានប្រកាសជាសាធារណៈពីការចេញនូវរថយន្តអគ្គិសនីសេរ៊ី ២០២៦ ដែលជាម៉ូឌែលថ្មីស្រឡាងមួយឈ្មោះថា Mercedes-Benz CLA ក្នុងនោះផងដែរក៏មានការបើកសម្ភោធក្នុងកម្មវិធីតាំងបង្ហាញរថយន្តដ៏ធំនៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីផងដែរ។ លោក Ola Källenius នាយកប្រតិបត្តិក្រុមហ៊ុន Mercedes-Benz Group AG បានមានប្រសាសន៍ថា ការតាំងបង្ហាញរថយន្ត CLA នៅក្នុងព្រឹត្តិការណ៍នេះគឺតំណាងឱ្យការចាប់ផ្តើមនៃយុគសម័យថ្មីមួយសម្រាប់ Mercedes-Benz និងអតិថិជនរបស់ខ្លួន ដែលថរយន្ត CLA នឹងក្លាយជារថយន្ត Mercedes ដែលមានប្រសិទ្ធភាពខ្ពស់ និងឆ្លាតវៃបំផុតដែលយើងមិនធ្លាប់មានពីមុនមក។

M2

ក្រុមហ៊ុន Mercedes បានដាក់ឈ្មោះថា "រថយន្ត sedan ខ្នាតតូចសម្រាប់យុគសម័យអគ្គិសនី" ដែលបំពាក់ដោយបច្ចេកវិទ្យា EQ ថ្មីរបស់តួរថយន្ត CLA 250+ មានចម្ងាយធ្វើដំណើរអាចរហូតដល់ 492 ម៉ាយ (792 គីឡូម៉ែត្រ) តាមស្តង់ដារ WLTP ។ វាក៏ផ្អែកលើប្រព័ន្ធ 800V ដែលអាចបន្ថែមចម្ងាយធ្វើដំណើរជាង 200 ម៉ាយ ក្នុងរយៈពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Mercedes និយាយថា ការសាកថ្មបានលឿន DC អាចធ្វើការបានរហូតដល់ 320 kW ។ 

ផ្នែកខាងក្នុងនៃរថយន្ត CLA គឺជាប្រព័ន្ធអគ្គិសនីទាំងស្រុង ដែលមានអគ្គិសនី 800 វ៉ុលប្រកបដោយភាពច្នៃប្រឌិត កាត់បន្ថយពេលវេលាសាកថ្មបានច្រើន CLA 250+ ជាមួយបច្ចេកវិទ្យា EQ (ការប្រើប្រាស់ថាមពលរួមបញ្ចូលគ្នា៖ 14.1-12.2 kWh/100 គីឡូម៉ែត្រ ការបំភាយ CO₂: 0 ក្រាម/គីឡូម៉ែត្រ ថ្នាក់ CO₂: A អាចសាកថ្មបានរហូតដល់ 10 គីឡូម៉ែត្រក្នុងរយៈពេល 325 នាទី និងផ្តល់ថាមពលបានរហូតដល់ 792 គីឡូម៉ែត្រ។ CLA 350 4MATIC (ការប្រើប្រាស់ថាមពលរួមបញ្ចូលគ្នា៖ 14.7-12.5 kWh/100 គីឡូម៉ែត្រ ការបំភាយ CO₂ រួមបញ្ចូលគ្នា៖ 0 ក្រាម/គីឡូម៉ែត្រ ថ្នាក់ CO₂: A បង្ហាញពីភាពខុសគ្នាក្នុងថ្នាក់របស់វាជាមួយនឹងជួររត់នៃល្បឿនបានរហូតដល់ 771 គីឡូម៉ែត្រ។ 

M1

គូសបញ្ជាក់ផងដែរថា តម្លៃរថយន្តអគ្គិសនី Mercedes-Benz CLA-Class ឆ្នាំ2026 នេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់លក់ប្រហែលតម្លៃ 55,000 ដុល្លារ និងអាចឡើងដល់ 65,000 ដុល្លារអាមេរិក អាស្រ័យលើកម្រិតតុបតែង និងជម្រើសជាច្រើនបន្ថែមទៀតពីការសម្រេចចិត្តរបស់ក្រុមហ៊ុន ហើយការដាក់ចែកចាយលក់បន្តនៅលើទីផ្សារតាមប្រទេសនានានឹងនាំចូលមកដល់ក្នុងពេលឆាប់ៗនេះផងដែរ។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia