Mercedes Benz C300 2015 ជារថយន្ត luxury sedan ដែលមានតម្លៃជាង ៣ ម៉ឺនដុលា្លរ សម្រាប់តម្លៃឡានមួយទឹកស្លាកលេខ ២ ម៉ឺនដុល្លារក្រាស់ និងសម្រាប់មួយទឹកក្រដាសពន្ធ ៣ ម៉ឺនដុល្លារស្ដើង។ និងជារថយន្តមួយបានប្រើប្រាស់ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ចំណុះ 2.0L ផលិតកម្លាំងបាន 241hp ជាមួយនឹងកម្លាំងរមួល 273 lb-ft ។ Mercedes Benz C300 គឺបានប្រើប្រាស់ជាមួយនឹងប្រអប់លេខ 7 វគ្គអូតូម៉ាទិច (7-speed automatic transmission) មានទាំងជម្រើសរង្វិលដោយកង់ក្រោយ RWD និងជម្រើសរង្វិលដោយកង់ទាំង 4 គ្រាប់ (4 MATIC ឬ all-wheel drive)។ សម្រាប់ល្បឿនពី 0-100km ប្រើថេរវេលា 6 វិនាទី និងមានល្បឿនអតិបរមារហូតដល់ទៅ 250គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ។
នាពេលបច្ចុប្បន្នប្រទេសកម្ពុជាយើងគឺមានការពេញនិយមជាខ្លាំងក្នុងការប្រើប្រាស់រថយន្តទំនើប មិនថាជាប្រភេទរថយន្តអាស៊ី ឬក៏រថយន្តអ៊ឺរ៉ុបឡើយ។ ប៉ុន្ដែនាប៉ុន្មានឆ្នាំចុងក្រោយនេះវត្តមានរថយន្តអ៊ឺរ៉ុបគឺមានសំទុះកំណើនប្រើប្រាស់ច្រើនពីសំណាកយុវវ័យសម័យថ្មី មិនថានៅក្នុងក្រុង ឬតាមបណ្ដាខេត្តតេ គឺមានគ្រប់ទីកន្លែង ជាក់ស្ដែងដូចជា Mercedes Benz C300 នេះ។ បើនិយាយពីប្រេន Mercedes benz គឺបងប្អូនខ្មែរយើងប្រាកដជាបានស្គាល់មកហើយ តាមរយៈភាពប្រណិត ទំនើប បច្ចេកវិទ្យាឈានមុខគេ និងជាបងធំប្រចាំអាលឺម៉ង់។
សម្រាប់ម៉ូឌែល C-class គឺជាម៉ូឌែលមួយនៅក្នុងចំណោមម៉ូដែលផ្សេងទៀតរបស់ Mercedes Benz ដែលមានចាប់ពីម៉ូដែល A-Class រហូតដល់ X-Class. C-class គឺជាម៉ូដែល compact executive បន្ទាប់ពី Mercedes Benz S-Class. C-class ត្រូវបានក្រុមហ៊ុន Mercedes Benz បង្កើតឡើងកាលពីឆ្នាំ ១៩៩២។ គិតមកត្រឹមពេលបច្ចុប្បន្ន C-Class គឺត្រូវបានក្រុមហ៊ុន Mercedes Benz បញ្ចេញបាន ៥ ជំនាន់មកហើយ មានទាំងប្រភេទ sedan, wagon, coupe & cabriolet. សម្រាប់ជំនាន់ដែលពេញនិយមជាងគេក្នុងត្រកូល C-Class នោះគឺជំនាន់ទី ៤ ហ្នឹងតែម្ដង មានទាំង C200 & C300 ហើយ Mercedes C300 នេះហើយកំពុងវាយលុកទីផ្សាររថយន្តកម្ពុជាច្រើន។
ទោះជាយ៉ាងណាមុនទិញសូមពិនិត្យមើលគុណភាពរថយន្តផង ចៀសវាងទិញហើយពិបាកថែទាំ និងចំណាយច្រើនតាមក្រោយ។ ដូច្នេះគួរតែទិញរថយន្តពីហាងណាដែលអាចទុកចិត្កបាន មានការធានាត្រឹមត្រូវ គុណភាពសមនឹងតម្លៃ និងសុវត្ថិភាពជាដើម។ ប្រិសនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវនូវរថយន្ត Mercedes Benz C300 2015 ខាងលើ សូមធ្វើការទាក់ទងតាមរយៈលេខ 010499998 / 066499998 និងតាមដានគេហរទំព័រលក់រថយន្តតាមរយៈហ្វេសប៊ុក Brak Kimyan។