នេះជារថយន្តអគ្គិសនឈ្មោះថា McMurtry Spéirling នេះជាប្រភេទ Hypercar ដែលមានល្បឿនស្ទុះលឿនជាងគេបង្អស់លើពិភពលោក ដោយល្បឿនជាន់ពី ០-96Km/h ចាយពេលតែ 1.4វិនាទីតែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពី Robb Report។
ក្នុងការផលិតរថយន្តអគ្គិសនីនេះ ត្រូវបានគេដឹងថា យកគំរូតាមរថយន្តប្រណាំង Formula1 ឬ F1 គឺ McLaren MP4/13 ក្នុងឆ្នាំ១៩៩៩ ។ Speirling មានម៉ូទ័រអគ្គិសនីចំនួន ១ គ្រឿង ដំណើរការដោយប៉ុង១ Rear-Wheel Drive អាចបង្កើតកម្លាំង ១០០០Hp បូកផ្សំជាមួយនឹងការបំពាក់កង្ហារផ្នែកខាងក្រោយតៃកុង ១គ្រាប់ ដើម្បីបង្កើនល្បឿនស្ទុះកាន់តែខ្លាំង។
ក្រៅពីនេះ អ្វីដែលធ្វើឲ្យរថយន្តអគ្គិសនីមានល្បឿនយ៉ាងនេះ គឺបណ្តាលមកពីគ្រឿងបង្គំទាំងអស់ភាគច្រើនជាសមាសធាតុ កាបូនសរសៃហ្វៃប័រ ដែលជាហេតុធ្វើឲ្យទម្ងន់របស់រថយន្តតែ ២២០៥ផោន ឬ ១តោនតែប៉ុណ្ណោះ។
គួរជំរាបផងដែរថា រថយន្តអគ្គិសនី មានតម្លៃ 2.4លានដុល្លារអាមេរិក ត្រូវបានផលិតដោយក្រុមហ៊ុន Starup មួយរបស់ចក្រភពអង់គ្លេស McMurtry ៕
អត្ថបទដោយ៖ ព្រឹម ភក្តី