ស្រឡាញ់ទេ! Supercar ១ម៉ូឌែលតម្លៃ ៥០ ម៉ឺនដុល្លារជាង ឥឡូវធ្លាក់ថ្លៃនៅខ្មែរសល់តែ ១០ម៉ឺនដុល្លារជាង
Khunna - ឃុនណា
AUGUST 26 2025
យានយន្ត
4.8 K views
3 mins read

McLaren 650S គឺជាប្រភេទរថយន្ត Supercar ដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន McLaren Automotive ដែលត្រូវបានប្រកាសចេញនៅឯព្រឹត្តិការណ៍ Geneva Motor Show ឆ្នាំ 2014។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីជំនួសម៉ូដែល MP4-12C ហើយមានលក្ខណៈពិសេសប្លែកពីគេជាច្រើន។

2015 Mc Laren 650 Sg T3 10 1536

ក្នុងនោះផងដែរ Mclaren 650s ដែលជា Supercar មានការពេញនិយមខ្លាំងនៅកម្ពុជា​។ នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានការពេញនិយមជាប្រភេទរថយន្ត supercar យ៉ាងច្រើង មិនថា ជា Lamborghini, Ferrari and MclarenMclaren 650s គឺជា​ Supercar របស់ចក្រភពអង់គ្លេសដែលត្រូវបានផលិត និង Design នៅឆ្នាំ ២០១៤ ដោយ mclaren ផ្ទាល់។ វាត្រូវបានអភិវឌ្ឍចេញពី Mclaren MP4 12C តែមានបច្ចេកវិទ្យាទំនើប និងខ្ពស់ជា Mclaren MP4-12C

2015 Mclaren675 Lt

Mclaren 650s គឺបានប្រើប្រាស់ chassis monocoque ដែលផ្សំឡើងពី carbon fiber ក្នុងទម្រង់ជា polymer ដែលធ្វើអោយ chassis Mclaren 650s មានទម្ងន់ស្រាលត្រឹមតែ 75kg និងតួររថយន្តទាំងមូល 1428kg សម្រាប់ coupe និង 1469kg សម្រាប់ spider

Fa274709 Mclaren 650s Main

បើនិយាយពីការឌីស្សាញវិញ​ mclaren 650s បានចម្រាញ់ទឹក ២ យកទឹក ១ ពោលគឺយកពី mclaren 12c និង Mclaren P1 ហើយចំពោះអ្នកឌីស្សាញនោះគឺជាលោក Frank Stephenson។ អត្ថន័យរបស់ 650s គឺ 650 តំណាងអោយកម្លាំងសេះ 650PS & S តំណាងអោយ Sport

650 S Hero Innovation Height5 Crop 16x9

ម៉ាស៊ីន និងកម្លាំងគឺ ប្រើ ម៉ាស៊ីន V8 Twin-turbo 3.8 លីត្រ (M838T)។ ផលិតកម្លាំងបាន 650 PS (641 hp) និង 678 Nm (500 lb-ft)។ ល្បឿនពី 0–100 km/h (0–62 mph): ~3 វិនាទី 0–200 km/h: ~8.4 វិនាទី និងល្បឿនអតិបរមា : 333 km/h (207 mph) (Spider ~204 mph)។ សម្រាប់ប្រអប់លេខវិញ Mclaren 650s បានប្រើប្រាស់ប្រអប់លេខ 7-speed Graziano SSG dual-clutch

Slide2

McLaren 650S គឺជាការរួមបញ្ចូលគ្នានៃល្បឿនដ៏អស្ចារ្យ ភាពប្រណីត និងបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យវាក្លាយជា Supercar ដ៏ពេញនិយមមួយនៅក្នុងទីផ្សាររថយន្តកម្រិតខ្ពស់។

Mclaren 4 Copy

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់ទិញ ឬសួរនាំព័ត៌មានបន្ថែមពីរថយន្តខាងលើសូមទាក់ទងទៅកាន់ Hawon Auto Car II  ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ​ ០77550552​។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia