មកដល់ហើយ! នេះជាតម្លៃរថយន្ត Mazda EZ-60 នៅកម្ពុជា រចនាបទថ្មីសន្លាង ទំនើបមិនសមនឹងតម្លៃ
Khunna - ឃុនណា
OCTOBER 3 2025
យានយន្ត
6.9 K views
2 mins read

ទីបំផុតរថយន្តជប៉ុន កាត់ចិន Mazda EZ-60 តម្លៃ ៣ម៉ឺនដុលា្លរជាង ត្រៀមចូលខ្លួនមកអង្រួនក្នុងទីផ្សាររថយន្តនៅកម្ពុជាហើយ។ ដែលអ្នកទាំងអស់គ្នាអាចកក់បាននៅហាងរថយន្ត YCO AUTO។ ទិញបានទាំងតម្លៃពិសេស 37800$ (សម្រាប់កក់) និងមានឱកាសឈ្នះរង្វាន់សរុបជាទឹកប្រាក់ 25000$ ជាមួយសន្លឹកឆ្នោតផ្សងសំណាងពីក្រុមហ៊ុន អ្វីដែលកាន់តែពិសេសមានការធានាជូនរយៈពេល១ឆ្នាំ និងសេវាកម្មថែទាំរថយន្តផងដែរ។  

555775151 1316130343537150 7816518488616360860 N

ជាក់ស្ដែងដើមឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Mazda បានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានរថយន្តអគ្គិសនី sedan របស់ខ្លួននោះគឺ Mazda EZ6 ជាមួយនឹងតម្លៃដ៏ល្អត្រឹមតែ ៣ ម៉ឺនដុល្លារស្ដើង ទាំងរូបរាងស្អាត និងទំនើបខ្លាំង ។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះ នោះគឺជាវត្តមានរថយន្តអគ្គិសនី Mazda Ez60 ដែលជំនាន់បន្ទាប់ពីម៉ូដែល EZ6Ez60 គឺទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅពេលដែលក្រុមហ៊ុន Mazda បានបញ្ចេញនៅក្នុងកម្មវិធីពិរព៌ណរថយន្តនៅឯ Shanghai Auto Show ពាក់កណ្ដាលឆ្នាំ ២០២៥ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ទំនើប និងជាប្រភេទរថយន្ត SUV Mazda Ez60 មានទាំងប្រភេទអគ្គិសនី និងអគ្គិសនីលាយសាំង។

Mazda Ez 60 5 E1744338961827

សម្រាប់ EZ60 ប្រភេទរថយន្តអគ្គិសនី (BEV) គឺបានប្រើប្រាស់ជាមួយនឹងម៉ូទ័រអគ្គិសនីមួយគ្រាប់ផលិតកម្លាំងបាន 258 PS (190 kW) ។ ការប្រើប្រាស់អាគុយ 77.94 kWh Lithium Iron Phosphate (LFP) battery ធ្វើអោយរថយន្តមួយគ្រឿងនេះសាកមួយពេញេអាចបើកបរបានចម្ងាយ  600 km ឯណោះ ។ EZ60 ប្រភេទអគ្គិសនីលាយសាំង (EREV) គឺបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង ៤ ស៊ីឡាំងចំណុះ1.5-liter ។ វាបានប្រើប្រាស់ជាមួយនឹងថាមពលអាគុយ 31.73 kWh LFP battery pack ដែលធ្វើឲ្យរថយន្តមួយគ្រឿងនេះអាចបើកបរមុខងារអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ 200 km

5a6b0ceffbffecfa9d1fc8a45a394479

ចំពោះការសាកថ្មមួយពេញ និងចាក់សាំងមួយពេញរថយន្តមួយគ្រឿងនេះអាចបើកបរបានចម្ងាយសរុបរហូតដល់ទៅ 1,100 km។ ហើយតម្លៃរបស់ Mazda Ez60 នៅក្នុងប្រទេសកម្ពុជាមានតម្លៃចាប់ពី ៣ ម៉ឺនដុល្លាក្រាស់ រហូតដល់ ៤ ម៉ឺនដុល្លាជាងទៅតាមប្រភេទ Option នីមួយៗ។

Ez 60 Is Going to Launch V0 Ljeyhulb7c0f1

ប្រសិនបើអ្នកទាំងអស់គ្នាចង់ជាវរថយន្តខាលើនេះ ឬចង់សួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 0962261739 និងតាមដានលើគេហ័រទំព័រហ្វេសប៊ុកផ្លូវការរបស់ YCO AUTO។ កក់ឥឡូវនេះបានទាំងតម្លៃពិសេស ការថែមជូនពិសេស ការធានាត្រឹមត្រូវ និងដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ។

Krttrbvrg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia