ដំណឹងល្អ ! ក្រុមហ៊ុន Huawei បាននាំយកនាឡិកាឆ្លាតវៃដំបូងគេ បំពាក់មុខងារ​​វិភាគហានិភ័យជំងឺទឹកនោមផ្អែមដោយគ្មានការឈឺចាប់ គាំទ្រភាសាខ្មែរ 100% ភ្ចាប់បានជាមួយ iPhone មកកាន់ប្រទេសកម្ពុជា !
Hang Chhengly
MAY 13 2026
អេឡិចត្រូនិក
260 views
5 mins read

1.hw 

ក្រុមហ៊ុន Huawei ដែលជា Smartwatch Brand លំដាប់លេខ ១ លើពិភពលោក (Global No 1 Smartwatch brand) បាននាំយក Huawei Watch Fit 5 Series ជា Smartwatch ដំបូងគេបំផុតបំពាក់មុខងារ​វិភាគហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ដោយ គ្មានការឈឺចាប់ ទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុបទៅលើមុខងារតាមដានសុខភាពបេះដូង ជាមួយរចនារូបរាងប្រណីត​ អាចប្រើប្រាស់អក្សរខ្មែរពេញលេញ ថ្មប្រើបាន 10ថ្ងៃ ភ្ចាប់បានទាំង iPhone និង Android ឯតម្លៃវិញធូរជាង Apple Watch Ultra ជិត 4 ដង ។

 

យើងគ្រប់គ្នាដឹងថា​ ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខដែលយើងមិនអាចដឹងមុនលុះត្រាតែមានការពិនិត្យ នឹង តាមដានត្រឹមត្រូវ យោងតាមរបាយការណ៍ក្រសួងសុខាភិបាលចេញផ្សាយនៅដើមឆ្នាំ២០២៦ ករណីជំងឺទឹកនោមផ្អែមថ្មីនៅកម្ពុជាក្នុងឆ្នាំ២០២៥ មានជិត៣០ម៉ឺនករណី កើនឡើង ២៦,៨% ធៀបនឹងឆ្នាំ២០២៤ ។ សម្រាប់មនុស្សពេញវ័យភាគច្រើនតែងតែបណ្តោយខ្លួនញុំទទួលជាតិផ្អែមច្រើន ​និង​ ជាតិខ្លាញ់ច្រើនលើសលួស រហូតដល់ដំណាក់កាលធ្លាក់ខ្លួនឈឺខ្លាំងទើបដឹងថាមានជម្ងឺទឹកនោមផ្អែម និង ​ចាប់ផ្តើមព្យាបាល តែគ្រប់យ៉ាងយឺតពេលអស់ទៅហើយ ។

ដូច្នេះ Huawei  បានបញ្ចេញ ឡិកាឆ្លាតវៃ Watch Fit 5 Series ដែលបំពាក់មុខងារ​​វិភាគហានិភ័យជំងឺទឹកនោមផ្អែម ដោយគ្មានការឈឺចាប់​ ដោយគ្រាន់តែពាក់លើដៃតាមរយះពេលនៃការវិភាគអ្នកនឹងទទួលបានទិន្ន័យវិភាគហានិភ័យជំងឺទឹកនោមផ្អែមជា 3 កម្រិត៖

កម្រិតទី ១  ហានិភ័យទាប (Low Risk) គ្មានសញ្ហាហានិភ័យ កម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ

កម្រិតទី ២  ហានិភ័យមធ្យម (Medium Risk) រកឃើញសញ្ហាហានិភ័យកម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងក្នុងរយះពេលខ្លី អាចបណ្តាលមកពីការញុំផ្អែមខ្លាំង និង​ ជាតិខ្លាញ់ច្រើន ។

កម្រិតទី ៣ ហានិភ័យខ្ពស់ (High Risk) រកឃើញថាអ្នកមានសញ្ញាហានិភ័យខ្ពស់ កម្រិតជាតិស្ករក្នងឈាមខ្ពស់ អ្នកអាចមានហានិភ័យនៃជំងឺទឹកនោមផ្អែម ឬ ដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម  ដូច្នេះសូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ហើយពិចារណាធ្វើតេស្តឈាម និង ធ្វើការព្យាបាលទាន់ពេលវេលា​ ។​  ការដឹងហានិភ័យទុក្ខមុនងាយស្រួលដល់យើងបង្ការការពារថែរទាំ ឬ ព្យាបាលទាន់ពេលវេលា ដោយសារ ជំងឺទឹកនោះផ្អែម ជាឃាតក៍លាក់មុខនៅក្នុងខ្លួន លុះត្រាតែមានការពិនិត្រតាមដានត្រឹមត្រូវ ដូច្នេះអ្នកអាចធ្វើការការពារដឹងទុកមុនជាមួយ Huawei Watch Fit 5 Series ,  កុំចាំដល់ហួសពេល ការពារប្រសើជាងព្យាបាល ។2.hw

ការរចនាររូបរាង ៖

ការរចនារូបរាង Huawei Watch Fit 5 Series ​ គឺ ផ្តល់នៅភាពប្រណិត​ធន់រឹងមាំបំផុត​ដោយតួរផលិតពីលោហះ Aerospace-grade titanium ប្រើប្រាស់បានយូរអង្វែងជាមួយកញ្ចក់ត្បូងកណ្តៀង Sapphire Glass​ កម្រិតកោង 2.5D ជាមួយ គែម bezel ស្តើង ទម្ងន់ស្រាលត្រឹម 30.4g អេក្រង់ Flexible OLED ទហំធំ 1.92”  ពន្លឺអេក្រង់ 3,000nits ភ្លឹមើលច្បាស់នៅស្ថានភាពពន្លឺថ្ងៃខ្លាំង ។ សម្រាប់ Fit 5 pro មាន ៣ ជម្រើសគឺ ពណ៌ ខ្មៅ​ , ស និង​ ទឹកក្រួច សម្រាប់ Fit 5 មាន ៣ ជម្រើសដូចគ្នាគឺ  ខ្មៅ ស និង ស្វាយ ជាមួយការ Customize មុខនាឡិកា ប្លែកៗ រាប់មឺនមុខបន្ថែ​ម ។3.hw 

មុខងារសុខភាពជាច្រើនទៀត៖

ក្រៅពីពីមុខងារ វិភាគហានិភ័យជំងឺទឹកនោមផ្អែម នៅមានមុខងារសខភាពជាច្រើនទៀតដូច មុខងារតាមដានសុខភាពបេះដូង ECGAnalysis ,មុខងារតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូង 24ម៉ោងជាប់ដែល ទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុប ​មុខងារតាមដានដំណេកជំនាន់ 5.0 វិភាគការគេងលម្អិត ដូចជា ការដកដង្ហើម ការស្រមុក និង គុណភាពនៃដំណេក,មុខងារតាមដានសុខភាពផ្លូវចិត្ត Emotional Wellbeing 2.0 ដែលអាចដឹងពីសុខភាពផ្លូវចិត្តយើងផងដែរ ​។4.hw

មុខងារកីឡា ៖

ចំពោះមុងារកីឡាជាង 100+ ប្រភេទ គឺផ្តល់នូវមុខងារ Professional ប្រសើរជាង Apple Watch Ultra ដោយបំពាក់នូវ Dual-Band GPS 6 Satellites ចាប់ទីតាំងសុក្រិតសម្រាប់កីឡា រត់ , ដើរ ,ជិះកង់ , Trail Run ដែលអាចភ្ចាប់ជាមួយ Strava ដើម្បីចែករំលែកទិន្ន័យរត់លើបណ្តាញសង្គម និង មុខាងារកំពូល វាយកូនហ្គូល Golf មុខងារកីឡាមុជទឹក​ Freediving ជម្រៅ 40ម៉ែត ដោយបំពាក់ប្រព័ន្ធការពារជម្រាបទឹក 5ATM , Fit 5 Series ក៍បានបន្ថែមមុខងារថ្មីគឺ Mini Workout ផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកធ្វើការរវល់ច្រើនគ្មានពេលហាត់ប្រាណ ដោយអនុវត្តតាមការហាត់ប្រាណងាយៗ ជាមួយ​​ Panda Animation គ្រប់ពេលវេលា ។​ ចំពោះមុខងារសុវត្ថិភាព Fit 5 series ក៍បានបមពាក់នៅមុខងារ emergency alerts គ្រោះថ្នាក់ជាយកថាហេតុ Fall Detection 2.0 ដែលអាច Alert ទៅកាន់ emergency contact ក្នុងការ ជួយទាន់ពេលវេលាផងដែរ​ ។5.hw

ភាពងាយស្រួល៖  

ការប្រើប្រាស់ថ្មបានរហូតដល់ 10ថ្ងៃ ភ្ចាប់បានគ្រប់ Smartphone ទាំង iOS & Android គាំទ្រភាសាខ្មែរ 100% មានទាំងមីនុយជាភាសាខ្មែរ , ក្តារចុចអក្សរខ្មែរ និង ងាយស្រួលអានដំណឹងជាភសារខ្មែរ, មុខងារ Call ចេញចូល  , ទំហំ Storage ធំទំហំធំ 64GB មានភាពទូលាយសម្រាប់ ផ្ទុក Offline Maps ,Voice Record , កម្មវិធី Apps ផ្ទុកចម្រៀងរាប់បពាន់បទ និង អាចភ្ចាប់ស្តាប់ចម្រៀងជាមួយកាស Bluetooth បានផងដែរ ។6.hw 

បើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់បណ្តាហាងដែលមានលក់ផលិផលហួវៃ !

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia