AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យ ព្រមទាំងប្រកាសបន្តយុទ្ធនាការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈរថយន្ត AION UT
Hang Chhengly
JANUARY 19 2026
PR
2 mins read

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ "NCHIVE Charity Concert Powered by AION" ដែលជាការរួមបញ្ចូលគ្នារវាងសិល្បៈកម្សាន្ត និងសកម្មភាពមនុស្សធម៌ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ កាលពីរសៀលថ្ងៃទី១៨ ខែមករា នៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន។

1

2ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការជួបជុំរវាងអ្នកគាំទ្រ និងសិល្បករកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយដែលក្រុមតារាចម្រៀង NCHIVE ចង់បង្ហាញទៅកាន់ឆាកអន្តរជាតិ។ បន្ទាប់ពីបានចំណាយពេលជាងមួយខែក្នុងការស្នាក់នៅ និងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុម NCHIVE បាននាំយកសារដ៏សំខាន់មួយទៅកាន់ប្រជាជនកូរ៉េ និងពិភពលោកថា "ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលពោរពេញដោយសុវត្ថិភាព ភាពស្រស់ស្អាត និងប្រកបដោយស្នាមញញឹម"3

4លទ្ធផលនៃសកម្មភាពសប្បុរសធម៌ ជាផ្នែកមួយនៃការតបស្នងត្រឡប់ទៅកាន់សង្គម និងការចូលរួមចំណែកជួយដល់សុខុមាលភាពកុមារកម្ពុជាថវិកាដែលទទួលបានពីការលក់សំបុត្រទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានប្រគល់ជូនទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា5

ក្នុងឱកាសដ៏វិសេសវិសាលនេះ AION Cambodia ក៏បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីម៉ូដែលថ្មី AION UT ដែលជារថយន្តត្រូវបានរចនាឡើងប្រកបដោយបច្ចេកវិទ្យាទំនើប និងសន្សំសំចៃខ្ពស់៖

  • ចម្ងាយបើកបរ៖ ៤២០ គីឡូម៉ែត្រ 
  • តម្លៃជាផ្លូវការ៖ ២៣,៨៨៨ ដុល្លារអាមេរិក

ការបន្តយុទ្ធនាការមនុស្សធម៌ ទោះបីជាការប្រគុំតន្ត្រីបានបញ្ចប់ ប៉ុន្តែការប្តេជ្ញាចិត្តរបស់ AION Cambodia ក្នុងការជួយសង្គមនៅតែបន្ត។ ក្រុមហ៊ុនបានប្រកាសបន្តយុទ្ធនាការពិសេសមួយទៀតគឺ៖ រាល់ការទិញរថយន្ត AION UT ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងកាត់យកថវិកា ៥០០ ដុល្លារ ក្នុងមួយគ្រឿង ដើម្បីបរិច្ចាគបន្ថែមជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។67

89AION Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងអ្នកគាំទ្រទាំងអស់ដែលបានក្លាយជាផ្នែកមួយនៃចលនាមនុស្សធម៌នេះ និងបានចូលរួមលើកកម្ពស់កិត្យានុភាពនៃវិស័យទេសចរណ៍កម្ពុជាតាមរយៈព្រឹត្តិការណ៍ខាងលើ។

សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តទំនើបអគ្គិសនី AION អតិថិជនអាចទំនាក់ទំនងតាមរយៈ ៖​
លេខទូរស័ព្ទ
061 93 3333
 AION Cambodia Facebook Page:
https://www.facebook.com/aioncambodia

HYPTEC Cambodia Facebook Page: https://www.facebook.com/hypteccambodia

AION Cambodia Telegram Channel: https://t.me/aioncambodia

HYPTEC Cambodia Telegram Channel: https://t.me/hypteccambodia
1011121314

ក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION NEW ENERGY CO., LTD ពីប្រទេសចិនតាំងពីឆ្នាំ២០២៣ ស្របតាមភាពរីកចំរើន និងសារៈសំខាន់ចំពោះការពន្លឿនដល់ការផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសយើង ការប្រើប្រាស់រថយន្តអគ្គិសនី គឺមានភាពងាយស្រួល ថែទាំ សន្សំសំចៃ និងជួយកាត់បន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថានដែលជាតម្រូវការរបស់ពិភពលោក។1516

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia