ជះរាងស្អាតណាស់! មានរថយន្ត Maxus D60 ១គ្រឿងជិះទៅស្រុកពេលភ្ជុំមិនដឹងឡូយយ៉ាងណា ខណៈដែលក្រុមហ៊ុនកំពុងមានប្រម៉ូសិនពិសេស
Khunna - ឃុនណា
SEPTEMBER 17 2025
PR
3 mins read

រថយន្ត Maxus D60 កំពុងមានប្រម៉ូសិនពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយថែមជូនកាតសាំងរហូតដល់ $800

Photo 14 2025 09 17 11 05 16

ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏សំខាន់បំផុតមួយប្រចាំឆ្នាំ ហើយក្រុមហ៊ុន Maxus Cambodia ក៏កំពុងចូលរួមអបអរសាទរ តាមរយៈការផ្តល់ជូននូវប្រម៉ូសិនពិសេសសម្រាប់អតិថិជនដែលចង់បង្កើនបទពិសោធន៍ថ្មីជាមួយរថយន្ត Maxus ដ៏ទំនើប និង ការបើកបរកាន់តែទាន់សម័យ។

Photo 1 2025 09 17 11 05 16

សម្រាប់អតិថិជនដែលកក់ទិញរថយន្ត Maxus D60 ដែលជារថយន្តប្រភេទ SUV 7កៅអីដ៏ទាន់សម័យ ព្រមទាំងមានការរចនាឡើងសម្រាប់គ្រួសារធំ ដោយផ្តល់ទាំងផាសុកភាពដល់អ្នកបើកបរនិងអ្នករួមដំណើរ ឱ្យទទួលបាននូវមធ្យោបាយធ្វើដំណើរសម្រាប់បែបផែនថ្មីក្នុងសម័យដ៏ទំនើប ដោយនឹងទទួលបានកាតសាំង $800 ដោយឥតគិតថ្លៃ។ ប្រម៉ូសិននេះមានគោលបំណងធ្វើឱ្យការធ្វើដំណើរក្នុងថ្ងៃសម្រាកនាឱកាសបុណ្យភ្ផំបិណ្ឌកាន់តែមានភាពងាយស្រួល សន្សំសំចៃ ចំណេញថវិការ ដើម្បីជួយក្រុមគ្រួសារក្នុងការបើកបរប្រកបដោយភាពរីករាយបំផុត និង មិនចំណាយថ្លៃសាំង។

Photo 10 2025 09 17 11 05 16

ហេតុអ្វីបានជារថយន្ត Maxus D60 ក្លាយជាជម្រើសល្អបំផុតសម្រាប់ដំណើរកម្សាន្តនាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៖

Maxus D60 បានក្លាយជារថយន្តប្រភេទ SUV ខ្នាតធំដ៏ទាក់ទាញបំផុតមួយនៅក្នុងផ្នែកនៃរថយន្តដែលមានតម្លៃត្រឹមតែ $35,xxx ដោយផ្តល់ជូនលក្ខណៈពិសេសជាច្រើនដូចជា៖

បំពាក់ដោយកៅអី3ជួរ ជាប្រភេទ 7 កៅអីដ៏ធំទូលាយ ៖ ពិតជាល្អសម្រាប់សមាជិកគ្រួសារច្រើនដែលធ្វើដំណើររួមគ្នាទៅកាន់ស្រុកកំណើត និងវត្តអារាមនាបុណ្យភ្ផំបិណ្ឌខាងមុខនេះ។

Photo 11 2025 09 17 11 05 16

ការរចនាបែបទំនើបស៊េរីថ្មី និងមុខងារពិសេស៖ រួមបញ្ចូលគ្នាទាំងភាពស្រស់ស្អាត និង មានផាសុកភាពខ្ពស់។

ដំណើរការបើកបរមានប្រសិទ្ធភាពខ្ពស់ ៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5T ប្រភេទតួបូ ផ្តល់នូវទំនុកចិត្តសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។

បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ ៖ ធានាថារាល់ការធ្វើដំណើរគឺមានសុវត្ថិភាពខ្ពស់ សូម្បីតែការបើកបរលើចង្អៀតដ៏មមាញឹក ជាមួយមុខងារជាច្រើនដូចជា៖ កាមេរ៉ា 360 ដឺក្រេនិងសេនស័រជំនួយពេលបើកបរ, ប្រព័ន្ធហ្វ្រាំងABS, ហ្វ្រាំងដៃអេឡិចត្រូចនិច, ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវរអិល, ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តវារជែង, ពោងសុវត្ថិភាពនិងមុខងារផ្សេងៗទៀតជាច្រើន។

T C Pic   2025 09 17 T111328.350

ម្យ៉ាងវិញទៀត ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលក្រុមគ្រួសារទាំងអស់នឹងធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំយាយតា ពុកម៉ែ បងប្អូន នៅតាមបណ្តាខេត្តនានា។ ជាមួយរថយន្ត Maxus D60 លោកអ្នកអាចបើកបរបានយ៉ាងរីករាយ និង ដឹកសម្ភារៈបានច្រើន៖

ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយកៅអីបីជួរ ស័ក្តសម្រាប់គ្រួសារដែលមានសមាជិកច្រើន។

ទំហំឃ្លុបក្រោយធំទូលាយចំណុះ 500លីត្រ និងអាចបត់កៅអីជួរទី២ទី៣អោយរាបស្មើរដើម្បីទទួលបានទំហំកាន់តែធំរហូត 1,200លីត្រ។

Photo 12 2025 09 17 11 05 16

ការបើកបរដ៏រលូន និង មានគ្រឿងក្រាមដ៏រឹងមាំ ដែលផ្តល់ការបើកបរមានលំនឹងល្អគ្រប់គ្រងការបើកបរបានល្អទាំងផ្លូវហាយវេ និងផ្លូវលំតាមបណ្តាខេត្ត។

កម្រិតស៊ីសាំងត្រឹមតែ 7.2L/100Km និង បង់ពន្ធផ្លូវត្រឹមតែ 150,000រៀលក្នុងមួយឆ្នាំ។

ប្រព័ន្ធកម្សាន្ត និង ការ connect ពីទូរស័ព្ទជាមួយរថយន្ត ដើម្បីរក្សាភាពងាយស្រួលក្នុងពេលបើកបរ។

បំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់ផ្នែកទាំងខាងមុខ ជួរទី 2 និង ជួរទី 3 ដែលផ្តល់ភាពត្រជាក់គ្រប់អ្នករួមដំណើរ។

Photo 13 2025 09 17 11 05 16

លើសពីនេះទៅទៀត រាល់អតិថិជនដែលអញ្ផើញមកទទួលរថយន្ត Maxus មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានកាដូរចានស្រាក់ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ ហើយរាល់អតិថិជនដែលគ្រាន់តែអញ្ផើញមកទស្សនារថយន្ត ឬ អ្នកបើកបរសាកល្បងនៅ​ showroom នឹងទទួលបានការថែមជូនក្រមា Maxus ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃភ្លាមៗផងដែរ។

Photo 15 2025 09 17 11 05 16

ជាមួយនឹងប្រម៉ូសិនពិសេសនេះ ក្រុមហ៊ុន Maxus Cambodia បានកំពុងធ្វើឱ្យអតិថិជនដែលទិញរថយន្តមុខបុណ្យភ្ជុំបិណ្ឌនេះកាន់តែរីករាយ និង ទទួលបានការសន្សំសំចៃខ្ពស់ចំណេញច្រើន។ Maxus D60 មិនត្រឹមតែជារថយន្តប្រភេទ SUV 7កៅអីដែលមានភាពធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណោះស្រាយសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារមានសមាជិកច្រើន ទៅលេងស្រុកកំណើតនាដំណើរកម្សាន្តខាងមុខនេះ។

T C Pic   2025 09 17 T121205.693

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia