កុំទុកពេលចោល! ចប់ទី ១២ ហើយចង់ចេះប្រើកុំព្យូទ័រឲ្យស្ទាត់ អាចរៀនតាមឆានែលខ្មែរ ១ នេះឆាប់ចេះ
Khunna - ឃុនណា
JANUARY 14 2026
គន្លឹះល្អៗ
5 views
1 min read

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ ការរៀនកុំព្យូទ័រគឺជាកត្តាចាំបាច់បំផុត។ ចំណេះដឹងកុំព្យូទ័រមិនត្រឹមតែជាជំនាញបន្ថែមសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា តម្រូវការមូលដ្ឋាន ស្ទើរគ្រប់វិស័យការងារ ចាប់ពីកិច្ចការរដ្ឋបាលរហូតដល់ឧស្សាហកម្មឯកទេសផ្សេងៗ។

Jgvy (1)

ការប្រើប្រាស់កម្មវិធីការិយាល័យ (ដូចជា Microsoft Word, Excel, PowerPoint) ឱ្យបានស្ទាត់ជំនាញ ការចេះស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល គឺជាកត្តាសំខាន់ក្នុងការបង្កើន ផលិតភាពការងារ។ ចំណេះដឹងទាំងនេះ មិនត្រឹមតែជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីក ឱកាសការងារ យ៉ាងទូលំទូលាយក្នុងទីផ្សារការងារបច្ចុប្បន្ន។

Capture.jpg៣៣ (1)

យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាជាសិស្សនិសិត្សដែលទើបតែចប់ទី ១២​ ឬជានិស្សិតសាកលវិទ្យាល័យដែលកំពុងតែស្វែងរកប្រភពសិក្សាកំព្យូទ័រ អាចមកស្គាល់ឆានែលយូធូបខ្មែរមួយនេះដែលមានឈ្មោះថា Rean Computer 101 ដែល ReanComputer101 បង្កើតឡើងដើម្បីជាជំនួយដល់ការរៀនបន្ថែម ក្នុងនោះមានដូចជា Microsoft Office - Word, Excel និង PowerPoint និង Photoshop, illustrator, Network Concept, Database SQLជាមួយនិងគន្លឹះការប្រើប្រាស់កុំព្យូទ័រជាច្រើនទៀតផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia