ឆ្លៀតរៀនយប់បន្ថែម! មុនចូលគេងកុំភ្លេច Call ជាមួយ Ai ពង្រឹងការនិយាយជាភាសាអង់គ្លេសតាមវិធី ១ នេះ
Khunna - ឃុនណា
JANUARY 8 2026
ឌីជីថល
1.4 K views
1 min read

បច្ចុប្បន្ន Gemini Live គាំទ្រភាសាអង់គ្លេសបានយ៉ាងល្អបំផុត ហើយអ្នកអាចប្រើវាដើម្បីហាត់និយាយ ឬពិភាក្សាការងារផ្សេងៗបានយ៉ាងរលូន។

I O24 Whats in a Name Social Share S96 S Oz G.width 1300

ខាងក្រោមនេះជារបៀបប្រើប្រាស់ Gemini Live

១. ដំឡើងកម្មវិធី៖

  • Android: អ្នកអាចប្រើតាមរយៈកម្មវិធី Google Gemini (ទាញយកពី Play Store)
  • iOS (iPhone): អ្នកអាចប្រើក្នុងកម្មវិធី Google Gemini (ទាញយកពី App Store)
  • បើកកម្មវិធី Gemini ឡើង សម្លឹងមើលទៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃអេក្រង់អ្នកនឹងឃើញរូបតំណាង (Icon) ដូចជា រលកសំឡេង (Waveform)
  • ចុចលើ Icon នោះ វានឹងលោតផ្ទាំង "Gemini Live" ឡើងមក។

T C Pic   2026 01 08 T165825.858

២. ការប្រើប្រាស់៖

  • ពេលវាបង្ហាញពាក្យថា "Listening" អ្នកអាចចាប់ផ្តើមនិយាយជាភាសាអង់គ្លេសទៅកាន់ Gemini បានភ្លាមៗ។
  • អ្នកអាចផ្អាក (Pause) ឬបញ្ចប់ការសន្ទនា (End) ដោយចុចលើប៊ូតុងនៅលើអេក្រង់។
  • ចំណុចពិសេសគឺ អ្នកអាចនិយាយកាត់វានៅពេលវាកំពុងនិយាយបាន ប្រៀបដូចជាការនិយាយទូរស័ព្ទជាមួយមនុស្សម្នាក់អញ្ចឹង។

អ្វីដែលអ្នកអាចធ្វើបានក្នុង Gemini Live (ភាសាអង់គ្លេស)៖

  • Practice English: ឱ្យ Gemini ដើរតួជាអ្នកសម្ភាសន៍ការងារ ឬគ្រូបង្រៀនដើម្បីហាត់និយាយ។
  • Brainstorm: ពិភាក្សាពីគំនិតថ្មីៗសម្រាប់កិច្ចការងារ ឬការសិក្សា។
  • Ask for Advice: សួរយោបល់ផ្សេងៗតាមបែបធម្មជាតិដូចមនុស្សនិយាយ។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមិនទាន់ឃើញប៊ូតុងរលកសំឡេងនេះទេ សូមប្រាកដថាអ្នកបាន Update កម្មវិធីទៅកាន់ Version ចុងក្រោយបំផុត និងអាចប្រើបានដោយឥតគិតថ្លៃ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia