ក្រោយភ្ញៀវរួច នៅលើដងផ្លូវតែងតែជួបបញ្ហាកកស្ទះខ្លាំង ព្រោះមនុស្សម្នា ពិសេសអ្នកធ្វើការត្រូវសម្រុកចេញទៅផ្ទះរៀងខ្លួន។ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះផងនោះ ថ្ងៃនេះចាបខៀវសូមណែនាំពីរបៀបពិនិត្យចរាចរណ៍នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីដឹងថាផ្លូវថាកំពុងស្ទះ និងស្វែងរកផ្លូវវាង តាមដែលអាចធ្វើទៅបាន។
១. ចូលទៅកាន់កម្មវិធី Goolge Maps រួចចុចនៅត្រង់សញ្ញា៤ជ្រុង ស្ថិតនៅខាងលើឆៀងខាងស្ដាំ
២. ជ្រើសរើសប្រភេទ Map type មួយណាក៏បាន រួចជ្រើសរើសកន្លែង Map details ត្រង់មុខងារ Traffic។
៣. សូមបងប្អូនមើលទៅលើពណ៌នៅលើដងផ្លូវ ដែលបងប្អូននឹងត្រូវជិះកាត់ ដោយក្នុងនេះមាន៤ពណ៌គឺពណ៌បៃតង(មិនមានការកកស្ទះ), ពណ៌ទឹកក្រូច(មានការធ្វើចរាចរណ៍ច្រើនគួរសម), ពណ៌ក្រហម(កំពុងមានការកកស្ទះចរាចរណ៍), ពណ៌ក្រហមចាស់(គឺកំពុងស្ទះខ្លាំង)
បន្ទាប់ពីបានឃើញចំណុចក្រហម ឬក្រហមខ្លាំង លើបណ្ដោយផ្លូវណាមួយ បងប្អូនអាចពង្រីក ឬបង្រួមមើលនៅលើ Google ដើម្បីវាងទៅផ្លូវផ្សេងៗ ដែលមានសញ្ញាពណ៌ទឹកក្រូច ឬបៃតង ឬត្រូវចំណាយពេលរង់ចាំ ដល់ផ្លូវមានស្ថានភាពល្អប្រសើរវិញ។