ញាក់សាច់! Geely និង Volvo ទើបតែប្រសូត្របុត្របានមួយ ស្អាតដល់ហើយ អាចចែ​ចូវបាន ២៤ ៧០០ដុល្លារទេ
Pheakdey Prem
OCTOBER 20 2023
យានយន្ត
693 views
2 mins read

ក្រុមហ៊ុន Lynk & Co ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely ទើបតែបញ្ចេ​ញរថយន្តប្រើ​​ថាមពល​ថ្មី ឬ​ឡាន​កូនកាត់ Hybrid ឬ PHEV ម៉ូដែលថ្មី ដែល​មាន​ឈ្មោះថា 06 EM-P ជាមួយនឹងតម្លៃលក់នៅ​​​​​ប្រទេស​ចិ​ន ១៨០ ០០០ យ័ន ឬ ខ្ទង់ ២៤ ៧០០ ដុល្លារ ហើយនឹងឡើងលើទីផ្សារជាផ្លូវការក្នុងឆ្នាំនេះ។

006 Ac5g Dgy1hioxl2htf2j31910u0jvw

​​នៅ​​ក្រោម​​​​គម្រប​​​ម៉ាស៊ីនខាងមុខ 06 EM-P មានបំពាក់ម៉ាស៊ីន BHE15 ចំណុះ​ 1.5 លីត្រ ជាប្រភេទម៉ាស៊ីនសាំង កម្លាំង ១២០សេះ។ ដោយសារវាជាប្រភេទឡានកូនកាត់​អគ្គិសនី​ PHEV រថយន្តនេះមានម៉ូទ័រពីរជាមួយនឹងអានុភាព ២២០គីឡូវ៉ាត់ (២៩៩ សេះ) ហើយសរុបជារួមនៃកម្លាំងម៉ាស៊ីនឡាននេះមានរហូតដល់ ៥៦៨ សេះឯណោះ។

006 Ac5g Dgy1hioxlbdu5mj31910u0jwd

រថយន្តនេះមានបំពានក់ថ្ម ១៩.០៩គីឡូវ៉ាត់ម៉ោង ដែលគេអាចប៉ាន់ប្រមាណថាជិះដោយប្រើអគ្គិសនីសុទ្ធបានដល់ ១០២គីឡូម៉ែត្រឯណោះ ហើយបើកម្រិតនៃការស៊ីសាំងវិញ ១០០គីឡូម៉ែត្រ ស៊ីត្រឹម ៤.៩៨លីត្រតែប៉ុណ្ណោះ។

006 Ac5g Dgy1hioxleuw65j31910u0jw9

កន្លងទៅកាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះរថយន្ត 06 EM-P របស់ក្រុមហ៊ុន Lynk & Co ទទួលបានសិទ្ធផលិតក្នុងទ្រង់ទ្រាយធំ ហើយពេលនេះក្រុមហ៊ុនអះអាងថាខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ការផលិតក្នុងទ្រង់ទ្រាយធំចែកចាយទៅកាន់ទីផ្សារ ជាមួយនឹងពាក្យស្លោកនៃឡាននេះថា “The Next Day, The Next One”។

7a53ee61bf46c73990535ea6d7c6763b@201148 1

ការរចនារូបរាងខាងក្រៅរបស់ឡាននេះធ្វើឡើងតាមរចនាបទម៉ូដែល Crossover 08 របស់ខ្លួនជាមួយនឹងភ្លើងបំភ្លឺផ្លូវនៅពីលើប៉ាណា បែបអនាគត មិនកាចពេក ហើយ​ក៏មិនស្លូតពេកដែរ។

Bad05e538a4d456cad186c7b2f3decc5@201788 1

នៅផ្នែកខាងក្រោយគេអាចសង្កេតឃើញស្តុបនិង ភ្លើងខាងក្រោយ ជាបន្ទាត់មួយត្រង់ក្រោមកញ្ចក់ក្រោយរំលេចដោយលោហ្គោ Lynk&Co នៅចំកណ្ដាលឡានតែម្ដង។

Slide 16 9 121 2023 10 09 T143539.328

ផ្នែកខាងក្នុងរបស់ 06 EM-P ក៏មិនសូវខុសគ្នាពី សេរ៊ី 08 ប៉ុន្មានដែរ ជាមួយដៃចង្កូតបែបស្ព័រមាន​កាំ៣ ជាប់​នឹងចង្កឹះលេខ។ ហើយនៅក្រោយចង្កូតយើងឃើញមានផ្ទាំងកុងទ័រ LCD បង្ហាញព័ត៌មានសំខាន់របស់ឡាន រីឯប្រព័ន្ធ Infotainment វិញមានជាអេក្រង់អណ្ដែតចេញមកដូចជា Tablet ដែល​​យ​ក​លំនាំតាមឡានអគ្គិសនីបច្ចុប្បន្ននេះដែរ។

Slide 16 9 121 2023 10 09 T143616.086

ឡាន​ប្រភេទ​ Crossover នេះមើលខាងក្រៅតូច តែសង្កេតមើលខាងក្នុងទំនងធំដែរ ដោយនៅក្រោម Tablet ផ្ទាំងកម្សាន្តនោះមានបន្ទះសម្រាប់សាកថ្មឥតខ្សែរចំនួនពីរ ហើយរបាំងការពារពន្លឺខាងលើមានជម្រើស ពន្លូតចេញកញ្ចក់ខ្មៅធំគួរសមដែរដើម្បីបាំង​ពន្លឺ​​ព្រះ​អាទិត្យ​ និងមិនរំខានក្នុង​ការ​មើល​ទេសភាព។

សម្រាប់អ្នកមិនទាន់ដឹង Lynk & Co ជាគម្រោងរួមគ្នាមួយរបស់ក្រុមហ៊ុន Geely និង Volvo ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ នៅស៊ុយអែត​។​

ប្រភ​ព៖ CarNewschina

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia