វើត​​ៗ​​​​! ​​App ​មួយ​នេះ​បើក​​​​​ឲ្យ​ទិញ​សំបុត្រ​​បាល់​​ទាត់​កម្ពុជា ​v បង់​ក្លាដាស​ហើយ​ ​ចំនួន​មាន​កំណត់​
Pheakdey Prem
JUNE 9 2023
យានយន្ត
608 views
2 mins read

យោង​តាមការបង្ហោះ​​​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុករបស់ Live. by WonderPass នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា បាន​ឲ្យ​ដឹងថា ​​សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិ "Vattanac International Friendly" រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស បាន​ដាក់លក់ជាផ្លូវការនៅ​ថ្ងៃនេះ​ហើយ​ ក្នុង​  App របស់​ Live. by WonderPass ​។

• ទាញយកកម្មវិធីទូរស័ព្ទឥឡូវនេះ៖ https://wonderpass.asia/.../vattanac_international...

ម្យ៉ាង​វិញ​ទៀត​សម្រាប់​​​​​​​ប្រភេទ​​​​សំបុត្រ​​​​​មាន​ ២ប្រភេទ​ រួម​មាន​

សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល

សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល

ចំណាំ: លោកអ្នកតម្រូវឱ្យមកប្ដូរយកសំបុត្រពីក្រុមការងារ LIVE. ចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០ ព្រឹក រហូតដល់ ៥:០០ ល្ងាច នៅស្តង់ Wonderpass ដែលមាន ទីតាំងនៅ Vattanac Capital Lifestyle Park ជាន់ក្រោមដី
B1។

ដោយឡែក​​សំបុត្រ​​​​​ដែល​លក់​នៅ​តាម​ស្តង់​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ ​នឹងត្រូវ​ដាក់​លក់​​នៅ​ថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង ​៩:០០នាទី​ព្រឹក ។

គួរ​រំលឹក​ផងដែរ​ថា សម្រាប់​ការប្រកួត​មិត្តភាព​​​​​​​កម្ពុជា​ vs បង់​ក្លាដែស​នឹងប្រព្រឹត្តិ​ឡើង​​នៅ​​​ថ្ងៃទី​ ១៥ ខែមិថុនា​ ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់​៕

352655080 1000005447658630 6700119258803264343 N

អត្ថបទ៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia