​​មន្តសេ្នហ៍​កម្ពុជា! ​​​​​ក្រុម​ហ៊ុន​​​​​​​​​​​​​ស្ថានី​យ​​សាក​ថ្ម​រថយន្ត​​ធំ​១របស់​ឡាវ​​ ​​​​​មានគម្រោង​​​​​ចង់​វិនិយោគនៅ​​​​​ស្រុក​ខ្មែរ​​
Pheakdey Prem
MARCH 31 2023
យានយន្ត
292 views
1 min read

កម្ពុជា​កាន់​​តែ​ទំនើប​​​​ ​​​​​ថែម​ទាំង​មាន​​​ភាព​​ទាក់​ទាញ​​យ៉ាង​​ខ្លាំង​​​​​ពី​សំណាក់​​​អ្នក​​វិនិយោគ​​ក្រុមហ៊ុន​ធំ​ៗ ជាច្រើន​​​​​​​​​​មក​ពី​​គ្រប់​ទិសទី​​​​​​​​​​​​​​​​​​​​​​​ ជាក់​ស្តែង​​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុម​ហ៊ុន​ជំនាញ​​​ស្ថានីយ​សាក​ថ្ម​​​រថយន្ត​អគ្គិសនី​​​ដ៏​ធំ​មួ​យ​របស់​​ប្រទេស​ឡាវ​​ គឺ​ LOCA ​​​​​​​​​​​មាន​​គម្រោង​​ចង់​វិនិយោគ​​​​​​​​​​​មក​កាន់​​​ប្រទេស​កម្ពុជា​​ ។

338320809 3482584351957210 5739250230366610764 N

​បើ​យោង​តាម​​​ការ​​​ចុះ​ផ្សាយ​​​ពី​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ២០២៣ ​​​​ថា​ ​​​​​​ក្រុមហ៊ុន LOCA បានអញ្ជើញចូលជួបសម្ដែងការគួរសម និងណែនាំពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា។

338177901 1367849504059771 7077134450635390493 N

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗ ដែល​ជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល (Co2) ចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនក៏បានភ្ជាប់ផងដែរ ពីបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

338215744 220150480667798 5285818572887100980 N

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួង បានយល់ព្រមក្នុងការសហការការងារបន្ត និងណែនាំបន្ថែមលើការរៀបចំឯកសារជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជាសំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។

338385948 621082209886933 796968996233645823 N

ម្យ៉ាងវិញ​ទៀត​ ថ្នាក់ដឹកនាំក្រសួងក៏បានឆ្លៀតយកឱកាសនេះជម្រាបជូនអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី និងបើកឱកាសយ៉ាងទូលាយឱ្យវិនិយោគគិនអាចចូលមកវិនិយោគបន្ថែមលើវិស័យយានយន្តអគ្គសនីនៅកម្ពុជាផងដែរ។

6 1024x1024

​គួរ​ជំរាប​ផងដែរ​ថា​ បច្ចុប្បន្ន ​រដ្ឋ​​​​​​​មាន​ស្ថានី​យ​​សាក​ថ្ម​រថយន្ត​​អគ្គិសនី​​ចំនួន​ ៤កន្លែង​​ ​ដូចជា ក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន,  ក្រុងសៀមរាប(ខេត្តសៀមរាប), ផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (ខេត្តព្រះសីហនុ), ខេត្តបាត់ដំបង (គ្រោងនឹងសម្ភោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ) រួម​ទាំង​​របស់​ឯក​ជន​សរុប​​ជាង​​ ៥កន្លែង​បន្ថែម​ទៀត​ ៕

​អត្ថបទ​ដោយ​៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia