​​​​ឡូយ​មែន​ទែន​! ​​​​Lexus RX450h+ ​ប្រើថាមពលពាក់​កណ្ដាល​អគ្គិសនី ​​​​លេចមុខ​នៅថៃ​ តម្លៃ​ជាង១៤ម៉ឺន​$ ​​
Pheakdey Prem
DECEMBER 8 2022
យានយន្ត
485 views
2 mins read

ឡាន​ Lexus RX 450h+ ​ដែល​​​​​​ធ្លាប់​ជា​​ គំ​រូ​​​​ឡាន​​​​ ឥ​ឡូវបាន​​​មក​​បង្ហាញ​ខ្លូន​នៅ​​​​ប្រទេស​ថៃ​ក្នុង​ពិព័រណ៍​​​ Motor Expo 2022 ជាមួយ​​​តម្លៃ​កាន់​តែ​ពិសេស​លក់​ក្នុង​ស្រុក​ថៃ​ គឺ​ជាង 5.09លាន​​បាត​ ឬ​ស្មើ​នឹង​ជាង ១៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​​ ។

​​​​​​​​​​​​​យោងតាម​​​ការ​​ចេញ​ផ្សាយ​ពី​​​​​ ពិព័រណ៍​ឡាន​លើ​ក​ទី​ ៣៩ ​ឆ្នាំ២០២២ Motor expo 2022 ​នៅ​ប្រទេស​ថៃ​​ បាន​ឲ្យ​ដឹង​ថា​​ ​​​Toyota Motor Thailand Co., Ltd បាន​នាំ​យក​នូវឡាន​ស៊េរី​ថ្មី​គឺ​ Lexus RX450h+ ស៊េរី​ឆ្នាំ២០២៣ មក​ដាក់​បង្ហាញ​​​ក្នុង​ពិព័រណ៍​​​​ Motor Expo 2022 ។​​

Line Album Lexus 221202 2 1024x684

Lexus RX450h+ 2023  ជាឡាន​ដែល​​ប្រើ​ប្រាស់​​ថាមពល​​​​​​​ពាក់​កណ្ដាល់​អគ្គិសនី​​ PHEV ​​​​​​​​​ដោ​យ​មាន​ទំហំ​ថ្ម​ផ្ទុក​ 18.1Kwh ​​​អាច​បញ្ចូល​ថ្ម​​ដូច​​​​ឡាន​អគ្គិសនី​​​​​​​​​ដែរ។​ ​​​

1240 2022120411315646

ជាមួយ​​គ្នា​នេះ​ដែរ​​​​ ​​ចំ​​ពោះ​​​ឡាន​ដែល​ប្រើ​ប្រាស់​ PHEV គឺជួយ​សន្សំ​សំចៃ​​​ខ្លាំង​​​ ​ដូចជា​​ RX450h+ PHEV នេះ​អ៊ីចឹង ​ក្នុង​បរិមាណ​សាំង​ ​1​លីត្រ​​អាច​បើកបរ​​​​​​​ក្នុង​​​​ចម្ងាយ​ 76.9Km ​​​​​ពោល​​បើ​​​​​​​​​​​​​​ជិះ​ 100Km​ ស៊ីសាំង​ជាង​ 2លីត្រ​​ប៉ុណ្ណោះ​ ។

Rx450h4

​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណា​មិញ​​​ ​​ឡាន​​​ម៉ូដែល​ថ្មី​នេះ​ ​​​​ដំណើរ​ការ​​ដោយ​​​​ប៉ុង​២ ​និង​មាន​​​កម្លាំង​ម៉ាស៊ីន​ ​2487cc ​​​​ដោយ​កម្លាំង​សេះ​​ 182hp និង​កម្លាំង​រមូរ​​​​ 227Nm ។​ លើ​ស​ពីនេះ​​​ RX450h+ PHEV ក៏បំពាប់​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ ២គ្រឿង​ផងដែរ​ ដោយ​​​​កង់​ខាងមុខ​មាន​កម្លាំង​​​​134Kw និង​កង់ខាងក្រោយ​ 40Kw ​​​​​​។​ ចំណែក​​​​ឯ​​ល្បឿន​ស្ទុះ​​​របស់​ឡាន​នេះវិញ​ ​ក្នុង​ការ​ជាន់​​ល្បឿន​​កប់​​​​​​​មួយ​ដង្ហើម​ ពី​០ទៅ​ 100Km/h ចាយ​ពេល​តែ​ 6,5វិ​នាទី​ ប៉ុណ្ណោះ​។​

Rx450h2

​ចំពោះ​​ផ្នែ​ក​ខាងមុខ​​​​ RX450h+ ​​​​​បាន​បំពាក់​​ជាមួយ​ចង្កៀង​​ LED 3គ្រាប់​ ​ អម​ជាមួយ​នឹង​​បច្ចេក​វិទ្យា​ Blade Scan Adaptive High Beam System ​​​​​​​​​​​ជួយ​ដល់​ការ​គ្រប់​គ្រង​​​​​​ពន្លឺ​ភ្លើង​​ឲ្យ​ជះ​ចេញ​​​​​ពី​​វត្ថុ​ខាងមុខ​​ ដូចជា​ឡាន​ មនុស្ស ដោយ​សារេ​យ៉ាង​​​ឲ្យ​​ចំ​តែ​​​​​​​​តំបន់​​ទូលាយ​​​ប៉ុណ្ណោះ​។​​​ ហើយក៏​មាន​បំពាក់​នូវអេក្រង់ Touchscreen ប្រភេទ  EMV ទំ​ហំ​ 14អ៊ីញ​ ​​​​ដោយ​អា​ច​ភ្ជាប់​ជាមួយ​នឹង​ Apple CarPlay  និង​ Android Auto មិន​ចាំបាច់​ប្រើ​ខ្សែ​​ ។​

អត្ត​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia