មិនបាច់ខ្វល់! ផុសរូបលើ Facebook តែគេមិនដែល Like នេះជារបៀប Unfriend ចោលចុចតែប៉ក់ទៅទាំងអស់
Khunna - ឃុនណា
MAY 12 2026
ឌីជីថល
8 views
2 mins read

មុខងារ "Least interacted with" (អ្នកដែលមានអន្តរកម្មតិចតួចបំផុត) គឺជាឧបករណ៍ដ៏ឆ្លាតវៃមួយដែល Facebook បង្កើតមកដើម្បីជួយយើង "បោសសម្អាត" បញ្ជីមិត្តភក្តិឱ្យមានគុណភាពជាងមុន វាគឺជាមុខងារផ្លូវការរបស់កម្មវិធី Facebook Mobile សម្រាប់ជួយយើងឱ្យឆែកមើលថា តើមិត្តភក្តិណាខ្លះដែលមិនដែលអើពើ ឬមានអន្តរកម្ម (Like/Comment) ជាមួយយើងសោះក្នុងរយៈពេល ៩០ ថ្ងៃ ចុងក្រោយ។

Profile and Friends Tab Update for Fb Header

មុខងារនេះអាចផ្តោតទៅលើអាខោនដែលគេទុកចោលគ្មានអ្នកលេង ឬគេទៅលេងអាខោនផ្សេងជាដើម។ ការចុច Unfriend ឬ មិន Unfriend ជាចម្រើសរបស់អ្នកទាំងអស់គ្នាប៉ុណ្ណោះ។

របៀបលុបមិត្តភក្តិដែលមិនសូវមានអន្តរកម្ម (Unfriend Least Interacted)

ជំហានទី ១៖ ចូលទៅកាន់បញ្ជីមិត្តភក្តិ

  • ចូលទៅកាន់ Profile ផ្ទាល់ខ្លួនរបស់អ្នក
  • អូសចុះក្រោម រួចចុចលើពាក្យ "See all friends" (មើលមិត្តភក្តិទាំងអស់)
  • នៅជ្រុងខាងស្តាំ ផ្នែកខាងលើនៃបញ្ជីឈ្មោះមិត្តភក្តិ អ្នកនឹងឃើញពាក្យថា "Manage" សូមចុចលើវា

Tc Thumbnail   2026 05 12 T150505.440

ជំហានទី ២៖ ជ្រើសរើសក្រុមគោលដៅ

  • បន្ទាប់ពីចុច Manage រួច វានឹងលោតចេញនូវ Categories  ផ្សេងៗ
  • ជ្រើសរើសយកពាក្យថា "Least interacted with" (អ្នកដែលមានអន្តរកម្មតិចតួចបំផុត)។ ត្រង់ចំណុចនេះ Facebook នឹងបង្ហាញបញ្ជីឈ្មោះអ្នកដែលមិនដែលទាក់ទងជាមួយអ្នកក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។

Tc Thumbnail   2026 05 12 T150722.651

ជំហានទី ៣៖ Select Multiple

  • ប្រសិនបើអ្នកចង់លុបម្តងម្នាក់ៗ អ្នកអាចចុចប៊ូតុង "Unfriend" នៅពីមុខឈ្មោះនីមួយៗបានភ្លាមៗ
  • ប៉ុន្តែបើចង់លឿន អ្នកត្រូវចុចលើពាក្យ "Select multiple" នៅខាងលើ
  • បន្ទាប់មក គ្រាន់តែធ្វើការ Tick (គ្រីស) លើឈ្មោះអាខោនដែលអ្នកចង់លុបចេញ
  • ជាចុងក្រោយ ចុចប៊ូតុង "Unfriend" ពណ៌ខៀវនៅខាងក្រោម រួចចុចបញ្ជាក់ជាការស្រេច។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia