ចង់បានចំណូលបន្ថែម និងចេះជំនាញថ្មី កន្លែងមួយនេះបើកបង្រៀនជំនាញទាំង៦ ឥតគិតថ្លៃ ធានាចេះស្ទាត់
Pheakdey Prem
MAY 24 2023
គន្លឹះល្អៗ
5 K views
2 mins read

សម្រាប់​​​​​​​សិស្ស​និ​ស្សិត ឬ​បង​ប្អូន​សាធារណជន​ ដែល​ចង់​​​​រៀន​​​បន្ថែម​​​ ឬ​ក៏​ចង់បង្កើត​មុខ​របរ​​មួយ​ដោយ​ខ្លួន​ឯង​​ ទាក់​ទង​​នឹង​​ការ​រចនា​​រូបភាព ​ឬក្រាហ្វិក​ឌីហ្សាញ​​ ឱ​កាស​​​មក​ដល់​​ហើយ​​​​​​ ដោយ​វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បាន​​​បើក​​​​វគ្គសិក្សាជំនាញ​បច្ចេក​ទេស​​ និង​វិជ្ជាជីវ:រយ:ពេល​​ ៤ខែ ដោយ​ឥតគិតថ្លៃ ​​លើ​​ជំនាញ​​​​​ទាំង ៦  រួម​មាន​៖

១-​កាត់​តរូបភាព ក្រាហ្វិកឌីហ្សាញ

២-ការថែរក្សាសម្ផស្ស និងសម្អាងកាយ

៣-ការឆុងកាហ្វេ និងភេសជ្ជៈ

៤-ការដុតនំប៉័ង

៥-ការក្រឡុកស្រា

៦-ជំនាញម្ហូបខ្មែរ/ថៃ/ជប៉ុន/ចិន

11111111

​ក្រោយ​​​​បញ្ចប់​​​វគ្គ​​បណ្តុះ​បណ្តាល​​​​​រយ:ពេល​ ៤​ខែ​​ ​​​បងប្អូន​នឹង​​ទទួល​បាន​​នូវ​​ចំណេះ​ដឹងច្បាស់​លាស់​លើ​ជំនាញ​​​ដែល​ខ្លួន​បាន​ជ្រើ​សរើស​រៀន​ ព្រម​ទាំ​ង​ទទួល​បាន​​សញ្ញបត្រ​​​​​​​បញ្ជាក់​ពី​ការសិក្សាទៀត​ផង​ និង​​អាច​រក​ការងារធ្វើបាន​ប្រាក់​ខែ​​​​​សមរម្យ​ និង​អា​ច​បើកអាជីវកម្ម​​ផ្ទាល់​ខ្លួនបាន​ទៀត​ផង។

ចំណែក​ឯ​​​ ​​​​លក្ខខណ្ឌ​​ និងឯកសា​រភ្ជាប់​សម្រាប់ដាក​ពាក្យ​ចូល​រៀន​មាន​ដូចជា​​ ៖

- អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់

- សំបុត្រកំណើត (ថតចម្លង) ចំនួន ០១ ច្បាប់

- សៀវភៅការងារ (ថតចម្លង) ចំនួន ០១ ច្បាប់

- ប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតខ្មែរ (ថតចម្លង) ចំនួន ០១ ច្បាប់

- រូបថត 4*6 ផ្ទៃពណ៌ខៀវ (ពាក់អាវធំ) ចំនួន ០៦ សន្លឹក

​​គួរ​ជំរាប​ផងដែរ​ថា​ ​​​​​​​​​​​សម្រាប់​កាល​បរិច្ឆេទ​ចូលរៀន​​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២៣ ​​​​​​​​​​ចំពោះ​​​ទី​តាំង​​​​​​​​វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ គឺមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​និង​ទំនាក់​ទំនង​៖ 011298456 / 093808057 / 010266296 / 077225425 / 069967979 / 010744132 / 098267716៕

អត្ថបទ​៖ ព្រឹម​ ភក្តី​

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth