វត្តមានរថយន្តអគ្គិសនី Leapmotor B10 បើកបរបាន 600Km បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយក្នុងតម្លៃត្រឹមតែ $2x,xxx ដោយនាំមកនូវជម្រើសដ៏ឆ្លាតវៃសម្រាប់ទីផ្សារកម្ពុជា
Khunna - ឃុនណា
JANUARY 9 2026
PR
3 mins read

ក្រុមហ៊ុន Leapmotor Kh បានណែនាំនិងបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនគឺ Leapmotor B10 ដែលមានវត្តមាជាផ្លូវការមកកាន់ទីផ្សារកម្ពុជាហើយ ជាមួយជម្រើសកាន់តែពិសេសមួយទៀតក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរច្រើនក្នុងទីក្រុងដោយសារការសន្សំសំចៃ និងមានភាពទាន់សម័យ ហើយរថយន្ត Leapmotor B10 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាដ៏ឆ្លាតវៃប្រភេទ Global Spec អមដោយការរចនាស៊ីវិល័យ និងមានដំណើរការខ្លាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដ៏ឆ្លាតវៃបើកបរបែបអនាគតក្នុងតម្លៃសមរម្យត្រឹមតែ $27,990 ប៉ុណ្ណោះ។

604731758 1205577435001830 6486997791973771421 N

ការរចនាដ៏ទំនើបអមជាមួយភាពទាក់ទាញនៃការបើកបរ៖ រថយន្តអគ្គិសនី Leapmotor B10 មានការរចនារូបរាងដ៏ទាក់ទាញ ស្ទីលបែបអនាគត និងមានភាពលេចធ្លោដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃភាពទាន់សម័យរបស់ម៉ាកយីហោ។ ផ្នែកខាងមុខបំពាក់ដោយភ្លើងចង្កៀងLEDដ៏ទាក់ទាញពេលបើកបរតាមដងផ្លូវ ជាប្រភេទដៃទ្វារលិបយ៉ាងស៊ីវិល័យ(Flush Door Handle) ហើយផ្នែកខាងក្រោយក៏បំពាក់ដោយភ្លើងចង្កៀងLEDមួយជួរ(Wing Star LED) ដែលជារចនាបទបែប Aerodynamic ផ្តល់ឱ្យរថយន្តអគ្គិសនី Leapmotor B10 កាន់តែមើលទៅស៊ីវិល័យនិងទាក់ទាញក្រសែភ្នែកពីមនុស្សជុំវិញខ្លួន។ ជាមួយគ្នានោះដែរ រថយន្ត Leapmotor B10 ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ និងមានភាពសន្សំសំចៃសម្រាប់ការបើកបរប្រចាំថ្ងៃ និងធ្វើឱ្យវាម្ចាស់រថយន្តអាចទទួលបានផលចំណេះច្រើន ជាពិសេសការប្រើប្រាស់ក្នុងទីក្រុង។

600280868 1205578375001736 5689935765106610997 N

ប្រព័ន្ធបច្ចេកវិទ្យាដ៏ឆ្លាតវៃត្រូវបានបំពាក់មកយ៉ាងស្តង់ដារសម្រាប់រថយន្ត Leapmotor B10៖ ចំណុចខ្លាំងនិងលេចធ្លោបំផុតសម្រាប់រថយន្ត Leapmotor B10 គឺមានតម្លៃត្រឹមតែជាង២ម៉ឺន ប៉ុន្តែបំពាក់នូវបច្ចេកវិទ្យាដ៏ឆ្លាតវៃនិងទំនើបជាច្រើនដូចរថយន្តថ្លៃៗ។ បច្ចេកវិទ្យាដ៏ឆ្លាតវៃទាំងនោះរួមមានដូចជា៖

  • អេក្រង់កម្សាន្តទំហំ 14.6 អ៊ីញ ប្រភេទ 2.5K HD
  • កុងទ័រប្រភេទឌីជីថល LCD ទំហំ 8.8 អ៊ីញ HD
  • ប្រព័ន្ធ​ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទទៅកាន់រថយន្ត
  • ប្រព័ន្ធសោឆ្លាតវៃដោយប្រើកាតស្កេនពេលចេញចូលរថយន្ត “NFC Card”
  • មុខងារតភ្ជាប់ពីទូរស័ព្ទ smart phone ដើម្បីអាចមើល YouTube និង TikTok បាន
  • មុខងារភ្ជាប់អ៊ីនធ័ណេត Wifi ដែលអាចឱ្យអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយដៃរបស់អ្នកផ្ទាល់
  • មុខងារបញ្ជាដោយសំឡេង (voice control) ដែលបង្កើនភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ពេលកំពុងបើកបរ

603859572 1205577055001868 3181819300403816195 N

ដំណើរការបើកបរដែលប្រកបដោយប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្ត Leapmotor B10 បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការគ្របគ្រងនិងផ្តល់ប្រសិទ្ធភាពនៃដំណើរការបើកបរកាន់តែរលូន និង ផ្តល់កម្លាំងខ្លាំងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលសមស្របសម្រាប់ការបើកបរទាំងចរាចរណ៍ក្នុងទីក្រុង និងតាមបណ្តាខេត្ត ឬ តាមផ្លូវល្បឿនលឿន។ លក្ខណៈពិសេសដ៏សំខាន់របស់រថយន្ត Leapmotor B10 គឺមានសមត្ថភាពខ្ពស់ដោយបំពាក់នូវថ្មអាគុយទំហំ 67.1 kWh ដែលផលិតថាមពលបាន 218hp និងមានរយៈចម្ងាយបើកបររហូតដល់ 600Km CLTC។ ប្រព័ន្ធគ្របគ្រងថាមពលរបស់រថយន្តអាចធានាបាននូវតុល្យភាពនៃការបើកបរ និង ប្រសិទ្ធភាពនៃការស៊ីថាមពលអគ្គិសនីកាន់តែល្អ និងសន្សំសំចៃខ្ពស់ ដែលជួយឱ្យអ្នកបើកបរកាត់បន្ថយការចំណាយ និងទទួលបានបទពិសោធន៍បើកបរប្រកបដោយផាសុកភាព។

T C Pic   2026 01 09 T110353.877

ប្រព័ន្ធសុវត្ថិភាព និងមុខងារជំនួយដល់អ្នកបើកបរ៖ ច្បាស់ណាស់ប្រ័ន្ធសុវត្ថិភាពគឺជាចំណុចសំខាន់របស់រថយន្ត Leapmotor B10 ដូច្នេះហើយរោងចក្រផលិតរថយន្តបានគិតគូរនិងយកចិត្តទុកដាក់លើការបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើន រហូតទទួលបានចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ5 (5-Star) ពី Euro NCAP។ រថយន្ត Leapmotor B10 បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ការរចនាគ្រោងដែកតួរថយន្តដ៏រឹងមាំ និងមានមុខងារជំនួយដល់អ្នកបើកបរជាច្រើនដូចជា៖

  • កាមេរ៉ា 360 និងសេនស័រជំនួយការផ្តល់សម្លេងពេលមានឧបសគ្គ
  • ពោងសុវត្ថិភាពចំនួន៧គ្រាប់
  • ប្រព័ន្ធ Child Presence Detection System
  • ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ Auto Emergency Braking
  • ប្រព័ន្ធព្រមានអំពីឧបសគ្គនៅខាងមុខ Forward Collision Warning
  • ប្រព័ន្ធគ្រប់គ្រងល្បឿនថេរ Adaptive Cruise Control
  • ប្រព័ន្ធជំនួយពេលចរាចរណ៍កកស្ទះ Traffic Jam Assist
  • ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ និងការព្រមានការចាកចេញពីគន្លងផ្លូវ Lane Keep Assist & Lane Departure Warning
  • ប្រព័ន្ធ Blind Spot Detection
  • ប្រព័ន្ធផ្តល់ដំណឹង Cross-Traffic Alert
  • មុខងារជំនួយការទាំងអស់នេះគឺជាប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់អ្នក និងបង្កើនសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរទាំងអស់។

T C Pic   2026 01 09 T111010.767

កាន់តែទំនើបសម្រាប់ផ្នែកខាងក្នុងរថយន្តដែលរចនាកម្រិតខ្ពស់ប្រកបដោយផាសុកភាព និងធំទូលាយ៖ ផ្នែកខាងក្នុងនៃរថយន្ត Leapmotor B10 ផ្តល់ជូននូវរចនាបទយ៉ាងល្អ អមជាមួយពូកស្បែកទន់ៗមានគុណភាពខ្ពស់ មានភ្លើង Ambient Light 64 ពណ៌ព័ទ្ធជុំវិញផ្នែកខាងក្នុងរថយន្ត និងមានភាពធំទំហំធំទូលាយប្រកបដោយផាសុកភាព។ សម្រាប់កៅអីជួរទី២អាចបត់បែនឱ្យរាបស្មើរបានដើម្បីបង្កើនទំហំឃ្លុបក្រោយពេលដឹកសម្ភារៈផ្សេងៗ។ សរុបមក ទាំងអ្នកបើកបរ និងអ្នកដំណើរនឹងទទួលបានការធ្វើដំណើរបែបសម្រាកលំហែ និងរីករាយបំផុត មិនថាការបើកបរជាលក្ខណៈគូរស្នេហ៍ ឬ សមាជិកគ្រួសារច្រើននោះទេ។

រថយន្តអគ្គិសនី Leapmotor B10 បានក្លាយជាជម្រើសកាន់តែឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះគឺជាការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដោយផ្តល់នូវរថយន្តបែបអនាគតដ៏ឆ្លាតវៃក្នុងតម្លៃសមរម្យបំផុត។ ការរួមបញ្ចូលគ្នារវាងការរចនាយ៉ាងទាន់សម័យ និងមានលក្ខណៈពិសេសដ៏ឆ្លាតវៃ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ បានធ្វើឱ្យរថយន្ត Leapmotor B10 ក្លាយជាដំណោះស្រាយមធ្យោបាយធ្វើដំណើរកាន់តែឆ្លាតវៃសម្រាប់អ្នកបើកបរនៅកម្ពុជា។ ខណៈដែលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាបន្តរីកចម្រើន រថយន្ត Leapmotor ក៏កាន់តែលេចធ្លោជាមួយជម្រើសថ្មីដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តដែលមានការច្នៃប្រឌិត មានបច្ចេកវិទ្យាទំនើប និងមានការសន្សំសំចៃខ្ពស់ក្នុងតម្លៃសមរម្យ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia