ថ្មីៗនេះមានការបែកធ្លាយ គេសម្គាល់ថាទំនងជារូបប៉ាតង់នៃឡានអគ្គិសនីបែប Pick up ថ្មីរបស់ក្រុមហ៊ុន BYD ដែលក្រុមហ៊ុននេះអាចនឹងបញ្ចេញនៅចុងឆ្នាំ ២០២៣ នេះហើយ។
សម្រាប់ក្រុមហ៊ុន BYD មិនមានការបញ្ចេញទិន្នន័យអ្វីទាក់ទងនឹងឡាន Pick Up នោះឡើយ តែយ៉ាងណាបើសង្កេតមើលទៅលើរូបភាពដែលបែកធ្លាយ នៅប៉ាណាខាងមុខនៃរថយន្ត Pickup នេះមានរំលេចនូវលោហ្គោ BYD យ៉ាងស្រស់ស្អាត។
បើតាមប្រភពសារព័ត៌មានចិនមួយចំនួនបានឱ្យដឹងថា គេឃើញក្រុមហ៊ុន BYD ធ្វើការតេស្ដសាកល្បងរថយន្តនេះជាច្រើនខែណាស់មកហើយ។
ជាមួយគ្នានេះដែរ ក៏មានរូបភាពបែកធ្លាយនៃឡានថ្មីនេះ មានលក្ខណៈបែបប៉ារ៉ាពណ៌ខៀវ ហើយគេប៉ាន់ប្រមាណថា ឡាននេះអាចនឹងមានបណ្ដោយខ្ទង់ ៥.៣ម៉ែត្រ ទទឹង ១.៨ ម៉ែត្រ។
ចំពោះម៉ាស៊ីននិងបច្ចេកវិទ្យាខាងក្នុងមិនទាន់ភាពភាពច្បាស់ការថាយ៉ាងណាទេ ដោយប្រភពខ្លះថាជា Pick Up អគ្គិសនីពេញទី ឯប្រភពខ្លះទៀតលើកឡើងថាជាប្រភេទ PHEV។
សម្រាប់ក្រុមកាងារចាបខៀវ ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុន BYD នៅឯទីក្រុង Shenzhen ប្រទេសចិនកន្លងទៅនេះ ក៏បានឃើញនូវឡាន Pick up ស្រដៀងទៅនឹងរូបភាពដែលបែកធ្លាយនេះផងដែរ ដែលយើងអាចសន្និដ្ឋានជាដំបូងថា BYD នឹងបញ្ចេញ Pick up អគ្គិសនីនេះមកឆាប់ៗមែន៕