ឈប់ឆ្ងល់ទៀតទៅ! ក្រុមហ៊ុនឡាន Land Rover ប្រាប់មូលហេតុ រឿងឡានឆេះលើផ្លូវល្បឿនលឿន
Pheakdey Prem
MARCH 30 2023
យានយន្ត
66.5 K views
1 min read

​​​​កន្លង​​ទៅ​​ មានករណី​ឆេះ​រថយន្ត​​​ ​​​​​​​កើត​ឡើង​​​​លើ​ផ្លូវ​​ល្បឿន​លឿន​​​​ ដែល​​​គេ​ស្គាល់​​ភាគ​ច្រើន​ជា​រថយន្ត​ម៉ាក់​ Land Rover​ ​។ ហើយ​ក៏មាន​មតិ​​​មហាជន​ជាច្រើន​​កើត​ចម្ងល់​​​​​​ជា​ខ្លាំង​អំពី​ឡាន​​ទំនើប​​​ និង​តម្លៃ​ថ្លៃ​ ​ហេតុ​អ្វី​​​បាន​ជា​ងាយ​​នឹង​ឆេះ​​ស្រួល​ៗបែប​នេះ ។​​ ហេតុ​​​​​ដូច្នេះ​ហើយ​ទើប​​​ខាងក្រុម​ហ៊ុន​ Jaguar Land Rover (JLR) ចេញ​​មក​បកស្រាយ​​​ និង​ប្រាប់​ពី​បញ្ហា​បច្ចេក​ទេស​មួយ​ចំនួន​​ដែល​បង្កឲ្យ​មាន​​​​​​​​​​​​​ឆាប​ឆេះរថយន្ត​​​​​ ​​​នេះកើតឡើង។​

Jpg

334561707 8915431435196867 7767126960856088594 N 107d52ad33

​​​​យោងតា​​​ម​​​​​​​​ការ​ថ្លែង​​​​​​ក្នុង​​​សន្និសីទការ​សែត​​ លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA ​បាន​​បក​ស្រាយ​ថា​៖ “យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រើប្រាស់រថយន្ត Range Rover។ ក៏ប៉ុន្តែ យើងឃើញថារថយន្តទាំងនោះមួយចំនួនមិនបានជាវពីយើងដែលតំណាងចែកចាយជាផ្លូវការនោះទេ។

Landrover1

រាល់រថយន្ត ដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការគឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវ ដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។ ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះនៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។

337753186 161891530123600 6913147001759682261 N

ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការរបស់ Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ JLR នោះទេ។ កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាព អាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង»។

អត្ថបទ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia