​​​​​​​​​​​​នេះនែ៎ 2024 Lamborghini Revuelto បំពាក់ម៉ាស៊ីន V12​ Hybrid ​ ​​ជិះ10Km​ ដំបូង​អត់ស៊ី​សាំងទេ🥵
Pheakdey Prem
MARCH 31 2023
យានយន្ត
911 views
2 mins read

​​​​ថ្មី​​ៗ​នេះ​ ​ក្រុម​ហ៊ុន​​ Lamborghini ​​ទើប​តែ​បញ្ចេញ​នូវ​​ឡាន​ស្ព័រ​​ម៉ូដែល​ថ្មី​​​មួយ​គ្រឿង​​ដែល​​​បំពាក់​​​​មក​ជាមួយ​នឹងម៉ាស៊ីន​​​​ V12 hybrid ​​ដំបូង​​គេ​បង្អស់​​មិន​ធ្លាប់​មាន​មុន​មក​​​​ ​​ដែល​មាន​​​ម៉ូទ័រ​​​អគ្គិសនី​​ភ្ជាប់​មក​ជាមួយ​​​ដែរ​​​​​​​​។​ អ្វី​ដែល​នឹក​​​​ស្មាន​​​មិន​ដល់​ និង​មិន​​​​គួរ​ឲ្យ​​ជឿ​​នោះ​ វា​កើត​​​​ឡើង​ហើយ​​ ​​​អាគុយ​សម្រាប់​អូស​​កម្លាំងភ្លើង​ម៉ូទ័រ​​​នោះ​​​​​ ​អា​ច​ឲ្យ​ឡាន​រត់​​បាន​​តែ​​ ១០គ.ម​ ប៉ុណ្ណោះ​​​​។

 Did Lamborghini Play It Too Safe With the Revuelto Design?

យោង​តាម​​គេហទំព័រ​​ Theverge បាន​​ឲ្យ​ដឹងថា​ ​​​​​​​​​​​​​​ក្រុម​​ហ៊ុន​ Lamborghini ​​​បាន​​បញ្ចេញ​​នូវ​​​​ឡា​ន​ស្ព័រ​​ ១ម៉ូដែល​​​​​ទៀត​ឈ្មោះ​ថា​ Lamborghini Revuelto ស៊េរីឆ្នាំ២០២៣ ​ដែល​ប្រើ​នូវ​បច្ចេកវិទ្យា​ Plug-in Hybrid ​​អាច​​សាក​ថ្ម​ពី​ខាងក្រៅ​បាន​ដូចឡានអគ្គិសនី​​​​​​​​​​​​​​ដែរ។​​ ចំពោះ​​​អាគុយ​​​ដែល​បាន​បំពាក់​​​​​លើ​ឡាន​នេះ​ ​​​​​​​​​​ត្រូវ​បាន​គេ​ដឹងថា​ គឺមាន​ទំហំ​ 3.8Kwh តែប៉ុណ្ណោះ​​​ ​​​​​ដោយ​​​សាកថ្ម​មួយ​ពេញ​​​អាច​រត់​ចម្ងាយ​បាន​តែ​ ១០គ.ម។

 Did Lamborghini Play It Too Safe With the Revuelto Design?

​ដោយ​ឡែក​​​សម្រាប់​​​​​​​​​​ Performance ​​​​របស់ឡាន​នេះ​​ ត្រូវ​បាន​បំពាក់​​ជាមួយ​នឹងម៉ាស៊ីនចំណុះ​​ ៦,៥លីត្រ​ ស៊ីឡាំង V12 ​​មាន​កម្លាំង​​ ១០០០សេះ​​ ​​និង​មាន​កម្លាំង​រមួល​ ៧២៥ ញ៉ូតុន​ម៉ែត្រ​ ហើយ​សម្រាប់​ល្បឿន​ស្ទុះ​​​​​​​​​វិញគឺលឿន​មែន​ទែន​ ​​ពី​ ០-១០០គ.ម/ម៉ ចាយពេល​តែ ២,៥វិនាទី​​​ តែប៉ុណ្ណោះ​ លឿន​ជាង Aventador ០,៣វិនាទី​ ព្រម​​ទាំង​​​​​​មាន​​​ល្បឿន​​​​​​លឿន​បំផុត​​​​ Top Speed ​​ 350Km/h ។ មួយ​វិញ​ទៀត​​​​​​​​សម្រាប់​ម៉ូដែល​​ឡាន​បន្ទាប់​ដែល​​ត្រូវ​បំពាក់​​​​​ជាមួយម៉ាស៊ីន​ Hybrid គឺ​ Aventador និង​​ Urus ដែលយើង​អាចនឹងឃើញ​​​​​នៅ​ចុង​ឆ្នាំ២០២៣ ​​​​​ខ្ទង់​​ខែសីហា និង​តុលា​។​

​គួរជំរាប​ផងដែរ​ថា​ ​​​​​​​Lamborghini Revuelto នឹង​​ដាក់​លក់​ក្នុង​តម្លៃ​​ដើម​អូស​ចេញ​ពី​រោង​ចក្រ​​​ភ្លាម​ៗ​​ គឺ​ ៥៤២.១៦៥ដុល្លារ​ ៕​

 Did Lamborghini Play It Too Safe With the Revuelto Design?

 Did Lamborghini Play It Too Safe With the Revuelto Design?

 Did Lamborghini Play It Too Safe With the Revuelto Design?

 Did Lamborghini Play It Too Safe With the Revuelto Design?

 Did Lamborghini Play It Too Safe With the Revuelto Design?

 Did Lamborghini Play It Too Safe With the Revuelto Design?

អត្ថបទដោយ​៖ ព្រឹម ​​ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia