Lamborghini​ គ្រោង​​​​​​​នឹង​​​​​​​​​ផលិត​ឡានជា​ប្រភេទ Hybrid ​​​មាន​សំឡេង​​​​ស្ងាត់​​ល្អ​ ​ដូច Toyota Prius​
Pheakdey Prem
MARCH 20 2023
យានយន្ត
192 views
1 min read

​​​​​​​​​ក្រុម​ហ៊ុន​ Lamborghini បាន​​ប្រកាស​​ថា​​​​​​​ខ្លួន​​​​​​​​ឈាន​ជើង​​​​ម្ខាង​​​លើ​​​វិស័យ​រថយន្តអគ្គិសនី​​​​​នៅ​​​ឆ្នាំ២០២៨ ខាងមុន​ ប៉ុន្តែ​​​​​​​​​​​​​​​នៅ​ឆ្នាំ​២០២៣នេះ ​​​ Lamborghini​​ មាន​ផែន​ការ​វិវត្តន៍​ខ្លួន​បន្តិ​ច​ម្តង​ៗ​​ ដោយ​​​បាន​​ជំរុញ​លើ​​​​​ការ​ផលិត​ឡាន​​​​កូន​កាត់​ គឺ​​ជាប្រភេទ​ឡាន​ Hybrid ​​​​ ​​​​​​​​​​​​​ដែល​ជួយ​កាត់​បន្ថយ​​នូវ​​​​ការបញ្ចេញ​​​​ឧស្ម័ន​ពុ​ល​កាបូន​ទៅបរិកាស​​ ក៏ដូចជា​​​ក្នុង​ទី​ក្រុង​ ​។

​​​យោង​​​​តាម​​ប្រភព​ពី​​​​ Electrek.co បាន​ឲ្យ​ដឹងថា​​ នៅ​​ឆ្នាំ​២០២៣ ​​​​​​​​​​​​​​​ក្រុមហ៊ុន​ Lamborghini ​​​​បោះ​ទុន​​ ១.៨ពាន់លានដុល្លារ​ ចំនួន​ ៤ ឆ្នាំ​ លើ​​គម្រោង​​​​​​​​​​​យករថយន្ត​របស់​ខ្លួន​​ចំនួន​ ៣​ម៉ូដែល​​​​​​​​ ​មក​​ញោតបញ្ចូល​​​នូវ​​បច្ចេ​កវិទ្យា Hybrid electric (HEV) និង​ Plug-Iin Hybrid (PHEV) ​​​​​​​​​​​​​​​​ក្នុង​​​​នោះ​មាន​ដូចជា​ Aventador HEV ​​​​នៅ​ក្នុង​​ឆ្នាំ២០២៣ ​ចំណែក​ Huracan PHEV ត្រូវ​​ផលិត​​នៅចុច​​​​ឆ្នាំ​២០២៤ និង​ Uras PHEV SUV ​​នឹង​ត្រូវ​​​​​​​​​​​​​ផលិត​​ចេ​ញ​នៅក្នុង​ឆ្នាំ​​២០២៤ ។​​

​​​​​គួរ​ជំរាបផងដែរ​​ថា​ ​​​​​​​នៅ​ក្នុងឆ្នាំ​២០២៣ នេះ​​ Lamborghini ​​​នឹង​យក​​ Lamborghini  Aventador ​មក​បំពាក់​​​​នូវ​ម៉ាស៊ីន​ Hybrid ដោយ​ឡែក​​ Lamborghini Huracan ​​​នឹងបំពាក់​បច្ចេ​កវិទ្យា Plug-in Hybrid ​​​​ដែល​អាច​សាក​ថ្មដូចឡាន​អគ្គិសនី​ដែរ​ នៅ​ចុច​ឆ្នាំ​​២០២៤ ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia