​​​​​​​​​​​​​តស៊ូ​​​​​ជាមួយ​​​គោល​ដៅតាំងពី​ក្មេង​! ពី​​កូន​​​ឈ្នូល​​​​​​​​ជាង​ឡាន​​​​​ ​​​​ ​​​​​​​​​​ប្រែខ្លួនក្លាយ​ជាមេធំ​នៅហ្ការ៉ាស​លក់ឡាន​​​​​​​​​​​​​​​​​​​
Pheakdey Prem
FEBRUARY 27 2023
យានយន្ត
1 K views
2 mins read

​​​​​ផ្តើម​​ចេញ​ពី​​​​​​​​​​ក្តី​​ស្រមៃ​​​​​​ ពី​​​​​​កុមរា​​ ​​វ័យ​​​ ១៥​​ឆ្នាំ​ ​​ ឈ្មោះ​ថា​​ ធួន​ កូលេន​​ ​​​​​​​​​​​​​ដែល​​ជាអ្នក​នៅ​ខេត្ត​បាត់​ដំបង​​ ​​​​​​​ចាក​ចេញ​​​​​ពី​​​​​ស្រុក​កំណើត​​ និង​គ្រួសារ​​ទាំង​វ័យ​ក្មេង​ ​ឡើង​មក​ទី​ក្រុង​ ​ធ្វើការ​​ជា​​កូន​ឈ្នូល​​ជាងឡាន​​​មួយកន្លែង​​ ​​​​​​ឆ្លង​កាត់​រឿង​រ៉ាវ​ជីវិត​ជាច្រើន​​រាប់​មិន​អស់​ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​​ ​​​ក្លាយ​​​​​ជា​​ម្ចាស់​​​​​ហ្ការ៉ាសលក់​​ឡាន​មួយ​កន្លែង​​​​ឈ្មោះ​ថា Kolen27 ។​

 “អត់​ធ្មត់​​ដើម្បី​សម្រេច​គោល​ដៅ”​ ​​​​​​​​​​​ជា​ពាក្យ​​​​​​ពោល​ចេញ​ពី​មាត់​​​​​ ​​​​អតី​ត​ជា​​​​កូន​ឈ្នូលជាង​​​​​ឡាន​ម្នាក់​​នេះ ​ កន្លង​ផុតអស់​កាល​ជាង​ ១១ ឆ្នាំ ​​កុមារ​​វ័យ ​១៥ឆ្នាំ​ដែល​ធ្លាប់​ជា​កូន​ឈ្នូល​ជាងឡាន​​​នៅ​​ផ្សារ​ដេប៉ូ​ គាត់​បាន​ក្លាយ​ជា​​មេ​ធំ​​​កាន់​កាប់​​​​​​ហ្ការ៉ាស​លក់​ឡានធំ​មួយ ​​​ ក៏ដូចជា​អ្នក​​ប្រឹក្សា​​​​ដ៏​ជំនាញ​​​លើ​វិស័យ​​​យានយន្ត​​ផងដែរ​។​

3

​​​​​​​​​​​​​​​​​​​យោងតាម​​​​​​​​​​បទ​សម្ភាស​ន៍​​រវាង​​​​​​​ម្ចាស់​​​​​​​​​​​ហ្ការ៉ាស​លក់​​ឡាន​​ Kolen 27- កូលែន​​​27 លោក​​ ធួន កូលេន នឹង​​​​ក្រុមការងារ​ចាបខៀវ​-Technology Cambodia បាន​​ឲ្យ​ដឹង​​​​ថា​​ ​​​​​​​​​​​​អ្វី​ដែល​ធ្វើ​​ឲ្យ​គាត់​មាន​មុខរបរ​​​​​​​លក់​​ឡាន​មួយ​​ក្នុង​ដៃ​​​ ​​​គឺ​ដោយ​សា​រ​​​​​​​តែ​​​​​​​​​​មួ​យ​ជំហានដំបូង​កាល​ពី​រូប​គាត់​មាន​អាយុ​ ១៥​ឆ្នាំ​​ ដែល​ហ៊ាន​​​​​​លះបង់​​​ភាព​យុវ​​​​​​​​​​​​វ័យ​​​​​​​​​​​​​​​ មក​ចូល​ធ្វើ​ការ​​​ជួស​ជុល​​ម៉ូតូ​ ឡាន​​ មួយ​កន្លែង​នៅ​ផ្សារដេប៉ូ​​ ។

​​​​​​​គាត់​​ក៏បាន​បន្ត​​និយាយ​ទៀតថា​ “ គាត់​ធ្លាប់​​​ជា​បុគ្គលិក​​​​​​នៅ​ក្រុម​ហ៊ុន​​​​របស់​អ៊ីតាលី​មួយ​​កន្លែងបាន​ជាង ២ឆ្នាំ​​ ​​កាន់​ផ្នែក​​មេកានិច​ដែល​ទទួលបាន​​ប្រាក់​បៀវត្សន៍​​ខ្ទង់​ពាន់​ដុល្លារ​ ​​​​​​ប៉ុន្តែ​​ដោយ​សារ​​​​ក្តី​​ស្រមៃធំចង់​​​មាន​ជំនាញ​និង​មាន​របរ​​​ខ្លួន​ឯង​​​​ រូបលោក​បាន​សុខ​ចិត្ត​​លា​លែងការងារ​​​​កន្លែង​ចាស់​ មក​ចាប់​ផ្តើម​ជីវិតជាមួយ​ អ្នកលក់​​​ឡានតាម​ហ្ការ៉ាស​​​​​​ឲ្យ​គេ​​​​ទោះ​ជា​ប្រាក់​​នៅ​ទី​នេះ​តិច​ជាង​ពាក់កណ្តាល​​ក្តី​ក៏​គាត់​​​​សុខ​ចិត្ត​នឹង​​ធ្វើ​វា​ដែរ​។

មួយ​រយ​:ក្រោយ​​​មក​​​​​ដោយ​សារ​​​​​​​​ការ​រៀន​សូត្រ​​ពី​​ការងារ​​​ និង​មនុស្ស​​ជំវិញ​ខ្លួន​ច្រើន​ ​​​​​​​ផ្គួប​ផ្សំជាមួយ​​​ជំនាញ​​​​​​​​​ទំនាក់​ទំនងរបស់​គាត់​ដ៏ប៉ិន​ប្រសព្វ​​​​​ទៀត​នោះ​ ​រូបគាត់​​បាន​​​​​​សម្រេច​​​ចិត្ត​​​​​ឈប់​ធ្វើ​ការ​ឲ្យ​គេ​ មកបើក​​មុខ​​របរ​​លក់ឡាន​​​​ខ្លួន​​ឯង​​វិញ​ម្តង​។​

1

​​​​​​​​​​​​​​បន្ថែម​​លើ​ពី​នេះ​​ គាត់​ក៏មាន​សារ​ខ្លះ​​ចង់ប្រាប់ទៅ​កាន់​យុវជន​ទាំងអស់​ដែល​កំពុង​តែ​សិក្សា​​ ឬ​កំពុង​​ធ្វើការ​ឲ្យ​គេ​ ​និងបងប្អូន​ដែល​​​​មាន​​គម្រោង​​ចង់​ចេញ​រក​​​​​​​​​​​​​ស៊ី​​ បង្កើត​មុខ​របរ​ Start-up ថា​ ​ចំណេះ​​ដឹង​មួយ​មុខ​​​​មិន​អាច​​​​​​​​កែ​ប្រែ​វាសនា​​យើង​ឲ្យ​ក្លាយ​ជា​​អ្នក​មាន​បាន​ឡើង​ លុះ​​ត្រាតែ​មាន​​បទ​ពិសោធន៍​ច្រើន​ផ្សំ​​​ជាមួយ​ ​​ទើប​​​ផ្លូវ​​​ដែល​ប្រុង​ដើរ​​នៅ​ខាងមុខ​​​​វា​​​មិន​​​​​​ក្រហិកក្រ​ហុក​ដូច​​​​​​ផ្លូវ​​​​​​សំបក​មាន់​​​​​។​ ​

2

​​​​ជា​​កិច្ច​​​​​​​សម្ភាស​ន៍​ចុង​បញ្ចប់​​ ​​​​​លោក​ ធួន​ កូលេន​ បាន​​​ផ្តាំ​​​​នូវ​រូបមន្ត​​​​​​រក​ស៊ី​ធូរ​​​មួយ​ចំណុចគឺ “ការ​ចេះ​​ទំនាក់​ទំនង​​” ​​​​។ទំនាក់​​ទំនង​ពិត​ជា​សំខាន់ខ្លាំង​មែន​​​ទែន​ ​​​ពេល​ខ្លះ​​យើង​​មាន​លុយ​ច្រើន​ មិន​​ប្រាកដ​ថា​​យើង​មាន​ទំនាក់​ទំនង​​​ច្រើន​ឡើង​​ តែ​របស់​ពីរ​ហ្នឹងបើបាននៅ​ជាមួយ​​​ហើយ​នោះ​ អ្វី​​ៗ​​​​​​​​​​វានឹង​ល្អ​ប្រសើរ​​ បញ្ហា​​​ទាំងឡាយ​​​ដោះ​​ស្រាយ​​​មិន​ពិបាក​ ហើយ​ជំនួញ​រក​​ស៊ី​​​​ចេះ​​តែ​រលូត​ទៅ​មុខ​​​​​​​ជាលំដាប់។

​​គួរជំរាប​ផងដែរ​ថា​ ​​​Kolen 27 ជា​កន្លែង​លក់​ឡាន​​មួយ​ទឹក​​និង​ថ្មី​​​​​​នាំ​ចូល​ពី​​​​​សហរដ្ឋ​​​​មេរិក​ដែល​អាចជឿ​ទុក​​ចិត្ត​បាន​ ​​​។ ដូច្នេះ​​​​​​​​​​​​​​​​​​​​​​​​ប្រសិន​ជាបងប្អូន​​​ចាប់​អារម្មណ៍​​​​​ចង់​ទិញ​ឡាន​មួយ​ទឹក​​​​​ គ្រប់​ម៉ូដ​ គ្រប់ម៉ាក ​​អាច​សាក​សួរ​​​​​​សុំ​យោបល់​ពី​លោក​ ធួន​ កូលេន​​បាន​​ ​តាម​រយ:លេខ​ទូរ​ស័ព្ទ 096 714 58 65 ឬ​អាចចុះ​ទៅ​កាន់​ទី​តាំង​ហ្ការ៉ាស​ឡាន​របស់​ Kolen27 ផ្ទាល់​​ ក៏បាននៅ​តាម​បណ្តោយ​ផ្លូវ​​ហាណូយ​ ៕

​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia