ដំណឹងល្អ! កោះឋានសួគ៌ល្បីឈ្មោះមួយកន្លែងនៅកម្ពុជាចាប់ផ្ដើមមានភ្លើងរដ្ឋប្រើជាផ្លូវការហើយ
Khunna - ឃុនណា
APRIL 13 2026
នវានុវត្តន៍
33 views
1 min read

អគ្គិសនីកម្ពុជា (EDC) បានប្រកាសជាផ្លូវការថា ការសាងសង់ខ្សែបណ្តាញអគ្គិសនីកម្លាំង ៣៥ គីឡូវ៉ុល ដែលទាញតភ្ជាប់ពីតំបន់គោករកា ឆ្ពោះទៅកាន់កោះរ៉ុងសន្លឹម បានបញ្ចប់ជាស្ថាពរហើយ។

Img 6286

ចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ តទៅ អគ្គិសនីកម្ពុជានឹងចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែខ្សែកាបក្រោមបាតសមុទ្រ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនៅលើកោះរ៉ុងសន្លឹមទាំងមូល។ ការសម្រេចបាននូវសមិទ្ធផលនេះ នឹងជួយឱ្យអ្នករស់នៅលើកោះមានអគ្គិសនីប្រើប្រាស់ប្រកបដោយស្ថិរភាព និងតម្លៃសមរម្យដូចនៅដីគោកដែរ។

Img 6279

Img 6280
ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏បានអំពាវនាវដល់សាធារណជន និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ខ្សែបណ្តាញ (ចាប់ពីគោករកា ដល់កោះរ៉ុងសន្លឹម) មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការប៉ះពាល់ដល់ខ្សែកាបអាកាស និងខ្សែកាបក្រោមដី-បាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

Img 6282

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia