Kia Ray គឺជាឡានអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុន Kia ដែលបានចេញលក់ក្នុងទីផ្សារកូរ៉េខាងត្បូងតាំងពីឆ្នាំ ២០១១ មកម្លេះ ។ តួយ៉ាង ឆ្លងកាត់ទម្រង់អាប់ដេតបច្ចេកវិទ្យា ក៏ដូចរូបរាង និងគ្រឿងបរិក្ខាផ្នែកខាងក្នុងជាច្រើនសេរីឆ្នាំរួចមក បច្ចុបន្ននេះ Kia Ray ហាក់ដូចជាប្រែប្រួលច្រើន ពិសេសលើអំពូល LED ផ្នែកខាងមុនមិនភ្នែកតូចៗកូនកាត់កូរ៉េដូចមុនទៀតឡើង ប្តូមកវិញមានរូបរាងបែបជ្រុងដូចនឹងអក្សរ C ។
បើយោងតាមការចេញផ្សាយពីគេហទំព័រ insideevs.com បានឲ្យដឹងថា ចំពោះទំហំ ក៏ដូចជាប្រវែងនៃរថយន្តនេះមានទំហំធំល្មម ដោយប្រវែងបណ្តាយរបស់វា គឺ ៣៥៩៥មីលីម៉ែត្រ ប្រវែងទទឹង ១៥៩៥ មីលីម៉ែត្រ និងកម្ពស់ ១៧០០មីលីម៉ែត្រ ។
រីឯផ្នែកខាងក្នុងរបស់រថយន្តនេះ មិនត្រូវបានផ្លាស់ប្តូរ ឬកែកុនអ្វីច្រើនឡើយ ក្រៅពីបន្ថែមនូវអេក្រង់ឌីជីថលទំហំ ៤.២អ៊ីញ តែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានជាក់លាក់យ៉ាងណា ខាងក្រុមហ៊ុនមិនទាន់ទម្លាយឲ្យដឹងនៅឡើយទេ មានតែរងចាំការប្រកាសចេញលក់នៅខែកញ្ញខាងមុខនេះ ។
ប៉ុន្តែគ្រាន់តែដឹងដំណឹងមក ថា រថយន្តអគ្គិសនី Kia Ray សេរីឆ្នាំ២០២៣ មួយនេះមានម៉ូទ័រ ១ រត់ដោយប៉ុងខាងក្រោយ ដែលអាចផលិតកម្លាំងបាន ៥០គីឡូវ៉ាត់ និងមានថាមពលអាគុយជាប្រភេទលីចូម-អ៊ីយ៉ុង ១៦.៤ គីឡូវ៉ាត់ម៉ោង សម្រាប់ការរត់លើផ្លូវរាប់សើ្មធម្មតារថយន្តនេះអាចបើកបរចម្ងាយខ្ពស់បំផុត ១៣៨គីឡូម៉ែត្រតែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី