Optima Sedan មិនទាន់ដាច់ពូជទេ ! Kia បញ្ចេញក្មេងជំនាន់ក្រោយមក ស្អាតសង្ហារជាងតាទូតឆ្ងាយណាស់
Pheakdey Prem
MARCH 15 2022
យានយន្ត
301 views
2 mins read

នៅពេលរថយន្តប្រភេទ Sedan របស់​ក្រុមហ៊ុន Kia គឹ optima បានបាត់មុខចេញ​ពីអាណាចក្ររថយន្តកា​លពីឆ្នាំ​ ២០២០​ ​គេស្មានថាដាច់ពូជបាត់ទៅហើយ តែឥឡូវក្រុមហ៊ុន Kia បានបង្ហាញមុខមាត់ថ្មីក្មេងជំនាន់ក្រោយរបស់ខ្លួនស៊េរីឆ្នាំ២០២២ ដោយបានពាំនាំនូវគំនិតច្នៃប្រដិតថ្មីស្រឡាងមកដាក់ចូលក្នុង Kia K5 ។

Kia K5 4

​ចំពោះ​តម្លៃរបស់ Kia K5 វិញ ទាំង ៧ ប្រភេទមានចាប់ពី២ម៉ឺនដុល្លារ ទៅជាង ៣ម៉ឺនដុល្លារ តាមម៉ូដែល​ម៉ាស៊ីន និង option ខ្លះដែលមានទំហំធំជាងគ្នាបន្តិច( K5 LX តម្លៃ ២៣,៧៩០ដុល្លារ , K5 LXS FWD តម្លៃ ២៤,៧៩០ ដុល្លារ , K5 LXS AWD តម្លៃ ២៦,៥៩០ដុល្លារ, K5 GT-Line FWD តម្លៃ ២៦,១៩០ដុល្លារ, K5 GT-Line AWD តម្លៃ ២៧,៧៩០ដុល្លារ, K5 EX តម្លៃ ២៨៦៩០ដុល្លារ និង K5 GT តម្លៃ ៣១,១៩០ ដុល្លារ) តែតម្លៃទាំងនេះនៅក្រៅស្រុកទេ ចំពោះនៅស្រុកខ្មែរមិនទាន់មានទិន្នន័យច្បាស់លាស់នោះទេ។

តួរយ៉ា​ង​ចំពោះ​​ម៉ូដែលខ្ពស់របស់​ Kia K5 GT មានម៉ាស៊ីនសាំងចំណុះ ២.៥ លីត្រ  Turbo ស៊ីឡាំង ៤ ប៉ុង ​២ AWD មានកម្លាំង​ម៉ាស៊ីន​​ ២៩០ សេះ និង​កម្លាំងរមួល ៣១១ lb-ft​ រួមទាំងមានប្រអប់លេខ ៨វគ្គអូតូ​ ។

Kia K5 2

ចំណែករូបរាងក្រៅ K5 GT ត្រូវបានក្រុមហ៊ុន Kia ប្រើនូវគំនិតឌី​ហ្សាញ​យ៉ាងប្រណិតមានភាពទាន់សម័យ មិនចាញ់ប្រភេទរថយន្ត Luxery Car ប៉ុន្មានទេ។​

Kia K5 6

ម្យ៉ាងទៀតការរាប់ចំផ្នែកខាងក្នុង K5 GT រំព័ន្ធទៅ​ដោយពណ៌ខ្មៅសុទ្ធ តែ​កៅអីក្រុមហ៊ុនឲ្យមកជម្រើសតែ ២ ពណ៌ទេ គឹ Black និង Chestnut Brown ។ រីឯអេក្រង់ចុចកញ្ចក់មានទំហំ ១០.២៥ អ៊ីង អាចភ្ជាប់ជាមួយ Apple Car និង Android Auto  ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Phone charger)  និង ប្រព័ន្ធសុវត្ថិភាពជាច្រើន ។

Kia K5 3

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia