ឆ្លាត​មែន​!​ ក្រុមហ៊ុន​អាស៊ីពីរ​រូប​នេះ​រួមដៃ​គ្នា​​បង្កើត​ឡាន​អគ្គិសនីអនាគត ប្រ​ភេទ SUV
Pheakdey Prem
MAY 22 2022
យានយន្ត
192 views
2 mins read

នៅក្នុង​យុគសម័យ​​​បច្ចេ​កវិទ្យា​នៅលើ​ពិភព​លោក​នេះ​កំពុង​​វិវត្តន៍​​ខ្លួន​ឈាន​ជើង​​ឆ្ពោះ​ទៅ​រក​អនាគត​ឆាប់​ៗនេះ​ហើយ​ ។​ ដោយ​ឡែ​ក ​​​ក្រុមហ៊ុន​របស់​​កូរ៉េខាងត្បូង Hyundai និង​ Kai​ បាន​សហការ​គ្នា​​​​​ដើម្បី​បង្កើត​នូវ​រថយន្ត​អគ្គិសនី​​​នាពេលអនាគត ដែលមាន​ឈ្មោះថា " Concept SEVEN " ថ្មី​​របស់​​ Hyundai ។

​​​Concept SEVEN ត្រូវបានបង្កើតឡើងនៅលើវេទិកា Electric-Global Modular Platform (E-GMP) របស់ក្រុមហ៊ុន Hyundai Motor Group ។ 

​​បើ​យោ​ងតាម​​ការចុះ​ផ្សា​យ​​របស់​គេ​ហទំព័រ​​មួយនៅក្រៅស្រុក បាន​ឲ្យដឹងថា​ ​​នៅក្នុង​កម្មវិធី​  La Auto Show ក្រុមហ៊ុន​ Hyundai បា​នបង្ហាញ​នូវ​​​​គំនិត​​នៃ​អនាគត​​​ អំពី​គម្រោង​​​​បង្កើ​តនូវ​​​​​រថយន្ត​អគ្គិសនី​ប្រភេទ​​ SUV​ ដែលមាន​បច្ចេ​កវិទ្យា​​​​ទំនើប​​ៗ ​​ពោល​គឺ​​​បច្ចេ​កវិទ្យា​អនាគត ​​​​​ ដែលគ្រោង​​បំពាក់លើ​​ Concept SEVEN ​។

​​​​ទាំងនេះ​ជារូបភាព​មួយចំនួន​នៃ concept SEVEN ថ្មី​ ៖

ជាមួយគ្នានេះផងដែរ ផ្អែក​លើ​វេទិកា​ E-GMP  រថយន្តអគ្គិសនីម៉ូដែល Ioniq  SUV របស់​​ Hyundai ​​​​​​ដែល​មាន​រូបរាងធំ​ ត្រូវ​បានគេរកឃើញថា​ ​​មា​ន​រន្ធ​សាក​ថ្ម​​ទំ​ហំ​ ៨០០វ៉ុល​ ដែលអាចសា​កថ្ម​ក្នុង​ល្បឿនលឿន ជាមួយនឹង​ថាមពលសាកថ្មនៅស្ថានីយ ​​ ៣៥០ គីឡូវ៉ាត់  ​​ហើយ​លក្ខណ:ពិសេស​មួយនេះ​​គឺ​មា​នស្រាប់នៅលើ​ម៉ូដែល Ioniq 5​ ​ដែល​មានការ​ពេញនិយម​​ជិះ​ជាង​ច្រើន​​​​នៅបណ្ដា​​​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប ។

​យ៉ាង​ណាមិញ​​​ ​នៅ​ក្នុង​កម្ម​វិធី​ La Auto Show នេះ​ផងដែរ​ ក្រុមហ៊ុន​ Kia  ​ក៏បានបង្ហាញ​នូវ​​ Concept ថ្មី​ ​ដែលខ្លួន​កំពុង​គ្រោង​​ទុក​ ដើម្បី​​អភិវឌ្ឍន៍​ជាមួយ​នឹង​​រថយន្ត​​​ប្រភេទ SUV  អគ្គិសនី​មួយ​ម៉ូដែល​ផងដែរ ហើយ​នោះគឺ​  EV9 " Kia Concept EV9 "  ។​ ​

​​​​ទាំងនេះ​ជារូបភាព​មួយចំនួន​នៃ Concept EV9 ថ្មី​ ៖

អ​ត្ថ​បទ​ដោយ ៖​ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia