​​​​​​​​​ចេញ​​ជាផ្លូវ​ការហើយ​ ​!​​ឡាន​​អគ្គិសនី​ Kia EV9 ស៊េរី​ ២០២៤ ​ សាក​មួយ​ពេញ​​រត់​បាន​ 482km ​​​​​​រាង​​​អ៊េម​​​ណាស់​
Pheakdey Prem
MARCH 15 2023
យានយន្ត
228 views
2 mins read

ចេញ​​​​​​ជា​ផ្លូវ​ហើយ​​​​​​ ឡាន​អគ្គិសនី​​របស់​ក្រុម​​ហ៊ុន​កូរ៉េ​ Kia EV9 ស៊េរី​ឆ្នាំ​២០២៤ ​​​​ប្រភេទ​ SUV កៅ​អី​ ៣ជួរ​​​ ឬ​ ៦កៅ​អី​ ​​​​​​ ដូច​ទៅ​នឹងប្រភេទ​រថយន្ត​សាំង​ Cadillac  Escalade 600, Toyota highlander, Ford Explorer ជាដើម​។​​ ហើយ​​ឡាន​អគ្គិសនី​ Kia  EV9​​​​​​​​​​​​​​ នេះ​​​​​នឹង​ត្រូវ​ដាក់បង្ហាញ​មុខ​ជាផ្លូវ​ការ នៅ​​សហរដ្ឋ​អាមេរិក​​ជា​​តម្លៃ​ប្រ​ហាក់​ប្រហែល​ ៥ម៉ឺន​ដុល្លារ​​ ទៅ​ ៧ម៉ឺន​ដុល្លារ​​ នេះ​បើ​​​តាម​​យោង​តាម​ Caranddriver ដែល​បាន​ចេញ​ផ្សាយ​។​

2024 Kia Ev9 3 640b7426460df

​​​​តាម​ប្រភពខាងលើ​​បាន​ឲ្យ​ដឹងទៀត​ថា​ ​​​ឡាន​ Kia EV9 SUV ស៊េរី​ឆ្នាំ២០២៤ នឹង​​​​​​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​​ក្នុង​ខែ​មេសា​ ឆ្នាំ២០២៣ ខាងមុន​នេះ នៅ​​​សហរដ្ឋ​មេរិក​។​​ ​​​​​ហើយ​​​កាល​កន្លង​ទៅ​​​​ ​​​ក្រុមហ៊ុន​ឡាន​​​​​កូរ៉េ​​​​​ Kia ក៏បាន​បង្ហាញ​​​វិដេអូ Teaser ​ខ្លី​អំពី​​​​​​​ ​​ផ្នែក​ខ្លះ​​ៗនៃការ​ឌី​ហ្សាញ ​​​ឡាន​អគ្គិសនី​​​​​​ Kia EV9 ​​ប្រភេទ​ SUV ខ្នា​​ត​ធំ​​ Full-Size នេះ​ដែរ​​​​​​​​​​ ​ជាក់​ស្តែង​ពេល​នេះ​ក្រុម​ហ៊ុន​ Kia បាន​​​បង្ហាញ​មុខ​មាត់​ក៏ដូចជា​ប្រកាស​ថ្ងៃ​​ចេញ​លក់​​​​របស់​ EV9 ​​​​​​​​​​​​ជា​ផ្លូវ​ការ​ ។​

2024 Kia Ev9 7 640b742804d25

​យ៉ាង​ណាមិញ​​​​​​ ​ការបង្ហាញ​​​លើក​នេះ​​​​​​​មិន​ខុស​​​​គ្នា​​​​ ​ដូចរាល់​ដង​ឡើយ​ គឺ​ Kia នៅ​​តែ​លាក់​​​​​​​​​​​លាម​​​​​​​​​​​​​​នូវ​​ផ្នែក​​ខ្លះ​​ៗ​នៃ​ EV9 ទុក​​​​​​​​​​​​ពញាក់​អារម្មណ៍​​​​​​​អតិថិជន​ ​ក៏ដូចជា​​ភ្ញៀវ​​កត្តិ​យស​មក​មើល​ការ​បង្ហាញ​ផ្ទាល់​​​​​ភ្នែក​។​​ ​​​​​​ហើយ​​​ការបង្ហាញ​​​​​លើក​នេះ​ យើ​​ងក៏​​​ដឹងរឿង​មួយ​ទៀត​​គឺ​ ​​​Kia EV9 ​ត្រូវ​បាន​បំពាក់នូវ​កញ្ចក់​​​​​​​វែងស្តូក​​​​​​​​​​ ទំហំ​ ១២.៣អ៊ីញ​​ និង​​​កម្លាំង​ថ្ម​​ដែល​មាន​សមត្ថភាព​​​​​​​​​​​​​​​​អាច​​ឲ្យ​ឡាន​​រត់​បាន​​ចម្ងាយ​ 482Km ​​នៅពេល​សាក​ថ្ម​ពេញ​ម្តង​។

2024 Kia Ev934 6410d6a214678

មិន​តែ​ប៉ុណ្ណោះ​​​ ​​​ភាព​អស្ចារ្យ​​របស់​ឡាន​អគ្គិសនី​​​​​នេះ​ ដែល​ឡាន​​​​តម្លៃ​ជាង​ ៧ម៉ឺន​ដុល្លារ​មិន​ដែល​មាន​គឺ​​​ កៅ​អី​​ ជួរទី​ ២ ​​​​ អាចបត់​ឲ្យ​ទល់​មុខ​គ្នាបាន​​ និង​អាច​​​កាច​បង្វិល​បាន​​ ៣៦០​ដឺក្រេ​​​​​​ផងដែរ​ ។​

2024 Kia Ev9 25 640b7432d7bef

​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ផងដែរ​ថា​ បើ​យោង​តាម​ប្រភព​​ពី​ Carscoop ​​​​​​​​​​ចំពោះ​ជម្រើស​​​នៃ​​​កម្លាំង​របស់​​ឡាន​អគ្គិសនី​ Kia EV9 នេះ​​​​ត្រូវបាន​បែង​ចែក​ជា​ ២ ប្រភេទ​ គឺ​​​​ប្រភេទ​ទី១ ​​​​ជាឡាន​ដែលកម្លាំង​​​​ម៉ូទ័រ​អគ្គិសនី​ 200hp​​មាន​​តម្លៃ​ប្រហែល​ ៥៦០០០ដុល្លារ​អាមេរិក​ និង​​ទី​២ មាន​កម្លាំងម៉ូទ័រ​​​​​​អគ្គិសនី​មាន​កម្លាំង​​សេះ​​ 400hp ដែល​មាន​តម្លៃ​ជាង ៧៣០០០ដុល្លារ​ ​ដែល​ជា​​​​Option តម្លៃ​​ខ្ពស់​ជាងគេ​​ប្រភេទ​ Flagship ​​​​៕

​​អត្ថបទ​​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia