​​​​​នេះនែ៎​ឡាន​អនាគត​​​របស់​អាស៊ី​​យើង! ​​​​​Kia បង្ហាញ​រូបភាពពិត​​​​​​​​នៃ​ Concept ឌី​ហ្សាញ​​​ឡាន​ SUV ជំនាន់​ថ្មី យ៉ាងអស្ចារ្យ​​ ​​​​​ ​​
Pheakdey Prem
MARCH 21 2023
យានយន្ត
133 views
2 mins read

នេះ​​​​​បាន​​ហៅ​​​​ថា​កំពូល​​​​អ្នកច្នៃ​​ម៉ូដ​​​ដ៏​​​​​ខ្លាំងពិត​មែន ​ក្រុម​ហ៊ុន​ Kia បង្ហាញ​​​​រូបភាព​ប៉ុន្មាន​សន្លឹ​កនៅ​ Kia China day ​​​​​​​​​​​ដែល​​ស្តែង​ចេញ​ពី​គំនិត​នៃ​ការ​ឌី​ហ្សាញ​​យ៉ាង​​​​​ទំនើប​អស្ចារ្យ​​ជាមួយ​នឹង Concept  ឡានអនាគត​​​ SUV ដែល​ប្រើ​អគ្គិសនិ​សុទ្ធ​ ១០០%​​ ​​​។

​​​យោងតាម​​​​​​ប្រភពពី electrek.co បាន​ឲ្យ​ដឹង​ ​ក្រុម​ហ៊ុន​កូរ៉េ​ខាងត្បូង​ Kia បាន​បង្ហាញ​នូវ​​​​​រថយន្ត​​អគ្គិសនី​ថ្មី​​ប្រភេទ​ SUV គឺ​ Kia EV5 ដែល​​ជា​​Concept នៃ​ការ​​ឌីហ្សាញ​បែ​ប​អនាគត​​​​​​ បញ្ជាក់​ពី​អ​ត្ត​សញ្ញា​​​​ណ​​​របស់​​​អាស៊ី​ ពោល​គឺ​​​​​ផ្នែក​​ខាង​​​​ក្នុង​របស់​រថយន្ត​មាន​លក្ខ​ណ: ទទេ​ស្អា​ត​​​ គ្មាន​​​​នូវ​​ប៊ូតុង​​​​​​​​រញ៉េញ៉ៃ​​​​​​អ្វីឡើយ​ ​​​​​​សូម្បី​តែ​​ចង្កូត​​ក៏មាន​រាង​​អក្សរ​ D​ ​មើល​​ទៅ​ប្រណិត​​​​មែន​ទែន​។​

​មិន​ត្រូវ​​ប៉ុណ្ណោះ​​ កៅ​អី​​​​​​​ទាំង​ ៤​​ របស់​ Kia EV5 ត្រូវ​ឌី​ហ្សាញ​មក​អាច​បញ្ជារ​វង្វិល​​​​​​​​​ ៣៦០ដឺក្រេ​ ​​​​​​​​​​​​​​និង​​ទ្វារថយន្ត​​​ក៏​មាន​ការឌី​ហ្សាញ​​​​​​​បែប​ចំហ​​​​ អាចបើក​បាន​ម្តង​ទាំង​ពីរ​ ​ដូច​នឹងរថយន្ត​រប​ស់​ Roll-Royce អ៊ីចឹងដែរ​ ។ ​យ៉ាងណាមិញ​​​ ​ថ្មី​ៗនេះ ​​ Kia ​​ទើប​តែប្រកាស​នូវការ​ដាក់​ឲ្យ​​​បង្ហាញ​​មុខ​មាត់​ពិត​​​​ រថយន្ត​អគ្គិសនី​ Kia EV9 ​​​​ជា​ផ្លូវ​ការ​នៅ​​​​ក្នុង​ខែ​មេសា​ ឆ្នាំ២០២៣ ​​។​​

គួរ​ជំរាប​ផដែរ​​ថា​ ​សម្រាប់​​ Kia EV5 ​​មិន​​​​​​ទាន់​​មាន​​ព័ត៌មាន​ច្បាស់​ណា​មួយ​អំពី​ Space ​​ឡើយ​​ សូម្បី​ទំហំ​ថ្ម និង​ថាមពល​រត់​​​​ចម្ងាយ​​​បាន​ប៉ុន្មាន​​​​​គីឡូម៉ែត្រ​​​ ក៏មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ ​​ ​ប៉ុន្តែ​​​​​​សម្រាប់​ Kia EV6 ​​​​​​​​​​​​​​​ខាង​​ Kia បាន​​បង្ហើប​ប្រាប់​ថា​ អាច​​រត់បាន​ចម្ងាយ​​​​ ៣១០ម៉ាយ ឬជិត​ ៥០០គ.ម​ ​​​​​៕

​អត្ថបទ​​ដោយ​៖ ព្រឹម​ ភក្តី​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team