ស្ពៃហើយ! Kia លក់ឡានប្រភេទ Plug-in Hybrid មិនដាច់ បន្ទោសអតិថិជនថាចំណេះដឹងនៅទាប
Pheakdey Prem
JUNE 19 2023
យានយន្ត
847 views
2 mins read

កុំ​ថាឡើ​យ​នៅ​ខ្មែរ​ សូម្បី​​តែ​​នៅ​​​​​អូស្ត្រាលី​​ប្រទេស​​​​ជឿន​លឿន​យើង​ រាប់​​​សិប​ដង​នៅ​​តែ​​​មិនទាន់​​យល់​​ច្បាស់​ពី​បច្ចេកវិទ្យា​ឡាន​កូន​កាត់​​ផងហ្នឹង ដល់​ថ្នាក់​​​​ Kia ​​​​​​រអួរ​​ង៉ាវរឿង​ឡាន​ Plug-in Hybird គឺពិបាក​លក់​​​​​​​​ជាង​ឡាន​​អគ្គិសនី​​​​ទៅ​ទៀត​​​។

​​​​​​​​​​​Kia នៅ​​អូ​ស្ត្រាលី​​​​ពេល​នេះ​ ​​ស្ថានភាព​​​ដូចជាមិន​សូវ​ជា​ល្អ​​​សោះ ​​​​ដល់​ថ្នាក់​​​​​​​មេធំ​​​​​​ក្រុម​ហ៊ុន​ Kia ប្រ​ចាំ​​នៅ​​​​អូ​ស្ត្រាលី លោក​ Meredith   រអ៊ូជុំ​វិញរឿង​ការលក់​ឡាន​​​ប្រភេទ​ Plug-in Hybrid  ​​​​ដែល​គាត់​​បាន​លើក​​ពី​ផល​វិបាក​​ជាច្រើន​​​​​​​​​​ ​​​​​​​ធ្វើ​​ឲ្យ​​ឡានប្រភេទ​នេះ​​ចំនួន​នៃ​ការ​លក់​តិច​ខ្លាំងមែន​ទែន​ និយា​យ​រួម​​​គឺ​​​លក់សឹងតែ​មិន​ដាច់​តែម្តង​។​

 

​​​​​​​​​​​នៅ​ប្រទេស​អូស្រ្តា​លី ចំនួន​​​​នៃ​ការ​លក់​របស់​ឡាន​ Plug-in Hybrid​​ ​ក្នុង​​​ខែ​ឧសភា​​ មាន​​តែ​ 800គ្រឿង​ប៉ុណ្ណោះ​ ​ ចំណែ​ក​ឯ​ឡាន​ដែល​ប្រើថាមពល​អគ្គិសនី​សុទ្ធ​វិញ​ ​លក់​បាន​ដល់​ទៅ​ 8100 គ្រឿង​ឯណោះ​ ​​​​​ចម្លែក​​មែន​ទែន​។

​​​​​​​យោងតាម​​​​​​​​​​ប្រភព​ពី​គេហទំព័រ​ Carexpert បាន​ឲ្យ​ដឹងថា ​កាល​ពី​ឆ្នាំ​២០២២​​​​​​​ ចំនួន​​នៃការ​​​លក់​ឡាន​អគ្គិសនី​​​​​​​ កើ​ន​ឡើង​ដល់​ទៅ​​ 27​5%​​​ ​​រី​ឯ​​​​ឡាន​​កូន​កាត់​អគ្គិសនី​ plug-in Hybrid ​កើ​ន​ឡើង​តែ 18%​ប៉ុណ្ណោះ​ ​។

Nrl  Kia Sponsorship Gp00047edit

​​​​​​​​​​​​​​​ផ្ទុយ​​ទៅ​វិញ​​ ​​​សម្រាប់​បច្ចេ​កវិទ្យា​​ Plug-in Hybrid ​​​​ត្រូវ​បានគេ​ចាត់​ទុក​​បច្ចេកវិទ្យា​ថ្មី​សម្រាប់​​​​ប្រជាជន​អូស្ត្រាលី​​ទៅ​វិញ​​ ​​អញ្ចឹងវាមិន​ខុស​គ្នា​អី​ប្រ​​ទេស​កម្ពុជា​​​​ទេ ដែល​​​ឡាន​ Plug-in Hybrid ​​គឺ​មាន​​សូវ​មាន​លក់​នៅ​ស្រុក​ខ្មែរ​​ឡើយ​ ​​ទោះ​ជា​មាន​​​​​ក៏​​​​​ប្រជា​ជន​នៅ​​​ទី​នេះ​​មិន​​សូវ​ជា​​ចាប់​អារម្មណ៍​​ខ្លាំង​ដូចទៅ​ឡាន​​ប្រើ​អគ្គិសនី​​​សុទ្ធដែរ​។​

18050 2023 Sportage X Pro 1635358262

ដោយ​ឡែក​​ លោក​​​​ Meredith ​មិនបាន​គិត​បែប​នេះឡើយ​ គាត់​​បាន​​លើ​ពី​អត្ថប្រយោជ​ន៍​នៃ​​ឡាន​​ Plug-in Hybrid ​​​​របស់​​គាត់ដែល​​តែង​តែជិះទៅ​ធ្វើ​ការ​​រាល់​​ថ្ងៃ​​ថា​ ​សម្រាប់​ចម្ងាយ​​ពី​ office ​ទៅ​​ផ្ទះ​គាត់​ ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​​ចម្ងាយ​​ផ្លូវ​  10Km ប៉ុណ្ណោះ​ ហី​អ្វី​ដែល​គាត់​តែង​តែ​ធ្វើ​ជារៀង​រាល់​ព្រឹក​គឺ​ សាក​ថ្ម​ឡាន​ពេល​ដែលចូល​ដល់​ចំណត់​​​ឡាន​ ហើយ​គាត់​មិន​ចាំបាច់​ចំណេយ​ពេល​ទៅ​​​​ ហ្គារ៉ាស​សាំង​​​​​អ្វី​ឡើយ​។​

2022 Kia Sorento Plug in Hybrid Usa

​​​​​​​​​ហើយ​គាត់​បាន​​​​រអ៊ូ​​​​​​ថា​​វា​ពិបាក​​ខ្លាំងមែន​ទែន​​ ក្នុង​ការ​ពន្យល់​​​ឲ្យ​អតិថិជន​​​​យល់​​ច្បាស់​​ពី​បច្ចេកវិទ្យា​​​មួ​យ​នេះ ​​​​​​​​​​។​

​​​ហី​គួរ​រំលឹក​ផងដែរ​ថា បច្ចុប្បន្ន​​​​​​​​​​​​ក្រុម​ហ៊ុន​​​ Kia បាន​​យក​ម៉ូដែល Kia Sorento ដែល​​​ជា​ឡាន​​ Plug-in hybrid​ តែ១ម៉ូដែលប៉ុណ្ណោះ​មក ដាក់​លក់​នៅ​​ប្រទេស​អូស្រ្តាលី​​ ​​​​ ​​ហី​ឡាន​ម៉ូដែល​នេះ លក់​ដាច់បាន​ ១០គ្រឿង​ ក្នុង​១ខែ​ ​នៅ​ឆ្នាំ២០២២ ​​​នេះបើ​​​​តាម​​ទិន្ន​ន័យ​ពី​​​ខាងក្រុម​ហ៊ុន​ផ្ទាល់​៕

​​​​​​​​អត្ថបទ​៖ ព្រឹម​ ភក្តី​

​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia