មិនចាញ់ប្រទេសជិតខាង! ១ ឆ្នាំផលិតបាន ២១ លានសំបកកង់ ខណៈដែលយីហោកូនខ្មែរ១នេះកំពុងពង្រីកទីផ្សារទៅអន្តរជាតិ​
Khunna - ឃុនណា
OCTOBER 8 2025
នវានុវត្តន៍
15 views
2 mins read

សំបកកង់រថយន្ត Ironhead (អាយរ៉ុនហេដ) គឺជាម៉ាកយីហោមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា និងអន្តរជាតិ ជាពិសេសដោយសារតែវាជា ផលិតផលរបស់ខ្មែរ ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសកម្ពុជាផ្ទាល់។ Ironhead តំណាងឲ្យការវិវឌ្ឍមួយជំហានដ៏សំខាន់នៃឧស្សាហកម្មផលិតកម្មក្នុងស្រុក ដែលរោងចក្រនេះមានសមត្ថភាពផលិតខ្ពស់រហូតដល់ ២១ លានកង់ក្នុងមួយឆ្នាំ។

448779013 122153587712200901 7981173484240208254 N

សំបកកង់ Ironhead ត្រូវបានផលិតនៅរោងចក្រដ៏ធំមួយស្ថិតនៅ ខេត្តស្វាយរៀង ដោយបានប្រើប្រាស់ ជ័រកៅស៊ូខ្មែរប្រហែល ៧០% ជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតសំបកកង់ ដែលជួយជំរុញទីផ្សារកៅស៊ូក្នុងស្រុក។ Ironhead ផលិតសំបកកង់ជាច្រើនប្រភេទសម្រាប់រថយន្តផ្សេងៗគ្នា ចាប់ពី Personal Light Truck (PLT) រហូតដល់ Commercial Truck (ឡានដឹកទំនិញ)។

528821522 122237823608200901 3484035432154537952 N

ដូចជា៖ 

  • សំបកកង់ All-Terrain (A/T) មានក្រឡាក្រើម ផ្តល់ការកាន់ផ្លូវបានល្អទាំងលើផ្លូវធម្មតា និងផ្លូវលំបាក (Off-road)
  • សំបកកង់ All-Season (គ្រប់រដូវ) ផ្តោតលើផាសុកភាព រត់ស្ងាត់ និងមានអាយុកាលប្រើប្រាស់យូរសម្រាប់ជីវភាពប្រចាំថ្ងៃ។
  • សំបកកង់ Rugged Terrain (R/T) ផ្តល់តុល្យភាពរវាងការបើកបរលើផ្លូវលំបាក និងការបើកបរប្រចាំថ្ងៃលើផ្លូវធម្មតា។

561044310 122247666008200901 7372650115855064750 N

បើនិយាយពីគុណភាព និងបច្ចេកវិទ្យាទំនើបវិញ Ironhead ប្រើប្រាស់កម្មវិធីបច្ចេកទេសកម្រិតខ្ពស់ រួមទាំងការប្រើប្រាស់ម៉ាស៊ីន AI ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ដើម្បីធានាបាននូវភាពជាក់លាក់ និងគុណភាពខ្ពស់។ សំបកកង់ Ironhead ត្រូវបានគេស្គាល់ថា ធន់ ស្វិត រត់ស្ងាត់ និងមានអាយុកាលប្រើប្រាស់បានយូរ (ម៉ូដែលសម្រាប់រថយន្តប្រើប្រាស់ទូទៅមួយចំនួនមានការធានាអាយុកាលរហូតដល់ ៥០,០០០ ម៉ាយល៍)។

558329050 122247376706200901 8259268669266341009 N

គូសបញ្ជាក់ផងដែរថា Ironhead មិនត្រឹមតែជាជម្រើសសំបកកង់មួយដែលផ្តល់នូវ គុណភាព និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការរីកចម្រើននៃបច្ចេកវិទ្យា និងសមត្ថភាពផលិតកម្មរបស់កម្ពុជាផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ស្នាដៃខ្មែរ នេះសរបញ្ជាក់ថាអ្នកក៏បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។​ សូមតាមដានគេហរទំព័រផ្លូវការរបស់ Ironhead Tire, Cambodia ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវប្រភេទសំបកកង់ណាមួយ និងទំនាក់ទំនងតាមលេខ 078 39 99 94 / 015 666 075 /093 39 99 94 / 066 39 99 94

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia