ត្រូវប៉ាន់ហើយ! អ្នកមានដីត្រៀម App ខ្មែរ ២នេះ អាចផុសលក់-ទិញអចលនទ្រព្យបានយ៉ាងងាយស្រួល
Khunna - ឃុនណា
AUGUST 9 2026
ឌីជីថល
2.6 K views
2 mins read

ដីធ្លី ឬអចលនទ្រព្យដែលទុកចោលទទេរដោយគ្មានចំណូល ឬសកម្មភាពអភិវឌ្ឍន៍ ពេលនេះលែងជាបញ្ហាពិបាកទៀតហើយសម្រាប់ម្ចាស់ដីសម័យឌីជីថល។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងស្រុក កម្មវិធីទូរស័ព្ទដៃ (App) របស់ខ្មែរចំនួន ២ បានបង្ហាញខ្លួនជាផ្លូវការដើម្បីជួយសម្រួលដល់ការដាក់លក់ ទិញ និងជួលអចលនទ្រព្យយ៉ាងងាយស្រួល រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកដែលមានដីឬអចលនទ្រព្យក្នុងដៃ នេះគឺជាឱកាសមាសក្នុងការប្រែក្លាយទ្រព្យសម្បត្តិរបស់អ្នកឱ្យទៅជាឱកាសរកប្រាក់ចំណូលដ៏មានសក្តានុពលត្រឹមតែប៉ុន្មានជំហានប៉ុណ្ណោះ។

Img 0047

PropertyHub គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការទិញ លក់ និងជួលអចលនទ្រព្យគ្រប់ប្រភេទដូចជា ដីធ្លី ផ្ទះល្វែង ខុនដូ និងបុរី។ កម្មវិធីនេះដើរតួនាទីជាថ្នាលឌីជីថលដ៏សំខាន់ដែលអនុញ្ញាតឱ្យម្ចាស់ទ្រព្យ និងភ្នាក់ងារអចលនទ្រព្យអាចផ្សព្វផ្សាយព័ត៌មានអចលនទ្រព្យរបស់ខ្លួនទៅកាន់អ្នកទិញសក្តានុពលបានយ៉ាងទូលំទូលាយ។

Img 0045

ក្រៅពីមុខងារផ្សព្វផ្សាយ PropertyHub ក៏មានបំពាក់នូវប្រព័ន្ធស្វែងរកដ៏ឆ្លាតវៃដែលជួយឱ្យអ្នកប្រើប្រាស់អាចស្វែងរកអចលនទ្រព្យតាមតម្រូវការ តម្លៃ និងទីតាំងជាក់លាក់បានយ៉ាងងាយស្រួល។ លើសពីនេះ កម្មវិធីក៏ផ្តល់នូវឧបករណ៍ជំនួយអាជីវកម្ម ក៏ដូចជាព័ត៌មានសម្រាប់ប៉ាន់ស្មានតម្លៃទីផ្សារ ដែលជាកត្តាសំខាន់ជួយឱ្យរាល់ប្រតិបត្តិការទិញ-លក់មានភាពតម្លាភាព ប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។

Img 0046

ដូច្នេះប្រសិនបើអ្នកចង់ដាក់លក់ ឬទិញអចលនទ្រព្យលើកម្មវិធី Goo Cambodia សូមធ្វើការទាក់ទងតាមរយៈលេខ 086 888 184 និងផេកហ្វេសប៊ុក PropertyHub

2./ Goo Cambodia 

Goo Cambodia គឺជាកម្មវិធីទូរស័ព្ទដៃឌីជីថលដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការស្វែងរក ការដាក់លក់ និងការជួលអចលនទ្រព្យដូចជា ផ្ទះ អាផាតមិន បន្ទប់ជួល ដីធ្លី និងកន្លែងពាណិជ្ជកម្មផ្សេងៗប្រកបដោយភាពងាយស្រួល។ កម្មវិធីនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយខ្ពស់ ដោយអនុញ្ញាតឱ្យម្ចាស់ទ្រព្យអាចចុះផ្សាយព័ត៌មានអចលនទ្រព្យបានដោយឥតគិតថ្លៃទាំងស្រុង។ 

Img 0044

មិនត្រឹមតែជួយដល់ម្ចាស់អចលនទ្រព្យប៉ុណ្ណោះទេ Goo Cambodia ក៏មានបំពាក់នូវប្រព័ន្ធស្វែងរកឆ្លាតវៃតាមទីតាំង (Location-Based Search) តាមរយៈផែនទីអន្តរកម្ម ដែលជួយឱ្យអ្នកស្វែងរកកន្លែងស្នាក់ងាយស្រួលមើលឃើញអចលនទ្រព្យនៅជិតខ្លួន។ លើសពីនេះ វេទិការនេះមានសេវាកម្មជំនួយសម្របសម្រួលការទាក់ទង និងគិតកម្រៃជើងសារទាល់តែមានការជួល ឬលក់ជោគជ័យជាក់ស្តែងប៉ុណ្ណោះ ដែលធ្វើឱ្យរាល់ប្រតិបត្តិការមានតម្លាភាព និងសន្សំសំចៃជាងភ្នាក់ងារអចលនទ្រព្យទូទៅ។

Img 0048

ដូច្នេះប្រសិនបើអ្នកចង់ដាក់លក់ ឬទិញអចលនទ្រព្យលើកម្មវិធី Goo Cambodia សូមធ្វើការទាក់ទងតាមរយៈលេខ 011 364 422 និងផេកហ្វេសប៊ុក Goo Cambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia